Connect with us

ព័ត៌មានជាតិ

អាជីវករក្នុងស្រុកកំរៀង ប្រតិកម្មលើក្រុមហ៊ុនប្រមូលសំរាមដែលដំឡើងថ្លៃសេវាជិត១០ម៉ឺនក្នុងមួយខែ

បានផុស

នៅ

ថ្លៃប្រមូលសំរាមនៅទីប្រជុំជនស្រុកកំរៀង បានហក់ឡើងកប់ពពកនៅក្នុងខែសីហា ឆ្នាំ២០២២នេះ បានធ្វើឲ្យអាជីវករប្រតិកម្មថា គ្មានលទ្ធភាពឡើយ ខណៈខាងក្រុមហ៊ុនបានដំឡើងរហូតដល់៩ម៉ឺនរៀលបន្ថែមទៀត ដែលការដំឡើងថ្លៃសេវានេះ បានប៉ះពាល់សេដ្ឋកិច្ចគ្រួសារបស់ពួកគាត់ ខណៈការលក់ដូរពុំសូវដាច់ផង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នកស្រី គន្ធា ម្ចាស់អាហារដ្ឋាននៅក្នុងទីប្រជុំជនស្រុកកំរៀង ខេត្តបាត់ដំបង​ បានលើកឡើង​ឲ្យដឹង​កាលពីរសៀលថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២២ ថា​ ចំនួនថ្លៃសេវាកើនឡើង​យ៉ាងខ្ពស់បែបនេះបើប្រៀបធៀបនឹងថ្លៃសេវាដែលបានបង់ប្រចាំខែកន្លងមកនេះហាក់ឡើងខ្ពស់សម្បើមណាស់ លោកស្រីក៏ដូចជាអាជីវករផ្សេងទៀតមិនមានលទ្ធភាពបង់បានទេ ព្រោះការលក់ដូរក៏ពុំសូវដាច់បាន១ថ្ងៃទប់ទល់បាន១ថ្ងៃប៉ុណ្ណោះ បើតាមការចំណាយក្នុងរង្វង់គ្រួសារ។

លោកស្រីបន្តថា កន្លងមកអ្នកស្រីបានបង់ថ្លៃសេវាប្រមូលសំរាមត្រឹមតែចំនួន២៥០០០រៀល​ប៉ុណ្ណោះក្នុងមួយខែ ក៏ស្រាប់តែកាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២២ ខាងក្រុមការងាររបស់ក្រុមហ៊ុនប្រមូលសំរាមបានចុះមកជូនដំណឹងប្រាប់ថា ថ្លៃបង់សេវាប្រមូលសំរាមចាប់ពីខែសីហា នេះតទៅត្រូវបង់ក្នុង១ខែ៩៥០០០រៀល កើនឡើង៩ម៉ឺនរៀលបន្ថែមលើទីតាំងអាហារដ្ឋានដែលមានទំហំផ្ទះពីរល្វែង។

ក្នុងពេលដំណាលគ្នានេះដែរ រដ្ឋបាលស្រុកកំរៀង ក៏បានចេញសេចក្តីជូនដំណឹងដល់បណ្តាប្រជាពលរដ្ឋម្ចាស់លំនៅដ្ឋាន ម្ចាស់អាជីវកម្ម សេវាកម្ម ស្ថាប័នរដ្ឋ និងឯកជនទំងអស់ ត្រូវចូលរួមបង់កម្រៃសេវាគ្រប់គ្រងសំរាមសំណល់រឹង ថ្មីនេះឲ្យបានរួសរាន់ទាន់ពេលវេលាទៅតាមតារាងកម្រៃថ្មី បើពុំនោះ​ទេរដ្ឋបាលស្រុកកំរៀង និងចាត់វិធានការរដ្ឋបាល​ដោយមិនលើកលែងឡើយ។ ខណៈដែលលោក គង់ សម្បត្តិ តំណាងក្រុមហ៊ុន ចែ វិច ភាស៊ី បានបញ្ជាក់ថា ការតំឡើងថ្លៃសេវាខាងលើដល់អាជីវកម្មខាងនេះ គឺអនុវត្តតាមការកំណត់របស់ក្រសួងមហាផ្ទៃ ក្រសួងបរិស្ថាន និងក្រសួងហិរញ្ញវត្ថុ ដើម្បីឲ្យមានតុល្យភាពនឹងតម្លៃប្រេងសាំង។

បើទោះបីយ៉ាងនេះក្តី លោកស្រីក៏ដូចជាអាជីវករផ្សេងទៀតសំណូមពរឲ្យខាងក្រុមហ៊ុន ឬអាជ្ញាធរស្រុក ជួយបន្ធូរបន្ថយ ដោយបង់ត្រឹមតែ៣០០០០ ទៅ៣៥០០០រៀល​ទើបពួកគាត់អាចរត់រួច។ ស្របជាមួយគ្នានេះដែរម្ចាស់ហ្វេសប៊ុកឈ្មោះ បូ ធារី បានលើកឡើងដែរថា ខ្ញុំក៏ដូចជាអ្នកលក់ដូរផ្សេងទៀតពិតជាគ្មានជម្រើសប្រសិនបើមិនអនុវត្តបង់ថ្លៃសេវា​អនាម័យតាមការកែប្រែរបស់ក្រុមហ៊ុនទេ នោះគេនឹងបិទមិនឲ្យលក់ដូរបន្តទៀតនោះទេ៕

អត្ថបទ ៖ សៅ សារិទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ១០ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ១១ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៤ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

អាស៊ីអាគ្នេយ៍ច្រើនប្រទេសជួបរញ្ជួយដី ប៉ុន្តែ ថៃនិងមីយ៉ាន់ម៉ា ធ្ងន់ជាងគេ 

Sokha Hotels

ព័ត៌មានពេញនិយម