ព័ត៌មានជាតិ
ទឹកឃ្មុំព្រៃធម្មជាតិអាចរក្សាទុកបានយូរបំផុតប្រមាណ ២ ទសវត្សរ៍
ប្រធានសមាគមអភិរក្សទឹកឃ្មុំព្រៃនៅខេត្តមណ្ឌលគិរីលោក ឈឺន វុទ្ធី បានប្រាប់កម្ពុជាថ្មីថា ទឹកឃ្មុំព្រៃដែលរកបានពីធម្មជាតិ អាចរក្សាទុកបានយូររហូតដល់ទៅជិត ២ ទសវត្សរ៍ ដោយត្រូវរក្សាសីតុណ្ហភាពក្នុងម្លប់ ឬទូឱ្យបានត្រឹមត្រូវ និងមិនដាក់សារធាតុបន្ថែម គឺអាចរក្សាបានរសជាតិល្អដដែល។

លោក ឈឺន វុទ្ធី បានបន្តថា រាល់ទឹកឃ្មុំព្រៃនៅក្នុងខេត្តមណ្ឌលគិរីសុទ្ធតែជាទឹកឃ្មុំល្អទាំងគុណភាព និងរសជាតិខុសពីទឹកឃ្មុំចិញ្ចឹមព្រោះឃ្មុំព្រៃអាចក្រេបជញ្ជក់ផ្កាបានច្រើនប្រភេទ។
ប្រធានសមាគមន៍អភិរក្ខទឹកឃ្មុំព្រៃរូបនេះអះអាងថា ទឹកឃ្មុំសុទ្ធល្អព្រោះតាមក្រុមនីមួយៗក្នុងសមាគមន៍ តែងតែបង្ហាញផែនទី ឬទីកន្លែងភ្នំ និងពេលវេលាច្បាស់លាស់ដែលបានចេញទៅយកឃ្មុំម្តងៗមកដល់មេក្រុមដើម្បីឲ្យខាងអ្នកបញ្ជាទិញមានទំនុកចិត្តថាទទួលបានទឹកឃ្មុំសុទ្ធល្អ។

លោក ឈឺន វុទ្ធី ប្រាប់ថា ដោយសារតែការនាំចូលនៅមានកម្រិត និងទីផ្សារទឹកឃ្មុំទើបតែមានការទទួលស្គាល់ច្រើននាពេលថ្មីៗ ដូច្នេះលោកមិនអាចនាំចូលទឹកឃ្មុំពីក្នុងសមាគមហួសពីតម្រូវការទីផ្សារ ឬយកមកទុកចោលនោះទេ ក្នុងមួយខែអាចនាំចូល និងផលិតសម្រេចបានប្រហែល២០០គីឡូប៉ុណ្ណោះ ខណៈទឹកឃ្មុំ ៦០០ក្រាម អាចលក់បានក្នុងតម្លៃ ១២ដុល្លារ ធូរថ្លៃជាងនៅលើទីផ្សារ និងសមល្មមអាចឲ្យប្រជាពលរដ្ឋហានចំណាយទិញ។
ម្យ៉ាងទៀតកាលដែលទឹកឃ្មុំព្រៃអាចមានទីផ្សារបានប្រសើរ ដោយសារការផលិតទឹកឃ្មុំរបស់សហគមន៍នៃខេត្តមណ្ឌលគិរី មានច្បាប់ទទួលស្គាល់ពីក្រសួងពាណិជ្ជកម្ម និងស្ថាប័នជាច្រើនដែលបានដឹងច្បាស់ពីគុណភាព អានាម័យ និងការវិចខ្ចប់។

លោក វុទ្ធី បានឲ្យដឹងទៀតថា ទឹកឃ្មុំខែវស្សា មានការពិបាកបន្តិចក្នុងការសំងួតទឹកចេញ ដោយសារតែមានទឹកភ្លៀងច្រើនធ្វើឲ្យសត្វឃ្មុំក្រេបជញ្ជក់ទៅក្នុងសំបុក ដែលត្រូវការចំណាយពេលយូ និងបាត់បង់ជាតិទឹកឃ្មុំក្នុង ១គីឡូប្រហែល៤០% តែសម្រាប់រដូវប្រាំង ១គីឡូអាចបាត់ត្រឹមតែ២០%ប៉ុណ្ណោះ។
សូមជំរាបផងដែរថា សម្រាប់ទឹកឃ្មុំព្រៃខេត្តមណ្ឌលគិរីនាពេលបច្ចុប្បន្ននេះ បានយកទៅតាំងពិព័រណ៍នៅរាជធានីភ្នំពេញ មានតាំងលក់នៅក្នុងផ្សារទំនើប អ៊ីអន១ និងបាននាំចេញទៅផ្សព្វផ្សាយនៅទីផ្សារប្រទេសស្វីស និងគ្រោងនាំទៅផ្សព្វផ្សាយនៅជប៉ុនផងដែរ៕
អត្ថបទ៖ ឌឿន ចាន់ថារី

-
សន្តិសុខសង្គម៨ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៧ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច