ព័ត៌មានជាតិ
ម្ចាស់លំនៅឋាននៅតំបន់អភិរក្សបេតិកភណ្ឌក្រុងបាត់ដំបងសម្រុករុះរើសំយាបផ្ទះ ៨០ ភាគរយ
ក្រោយពីរដ្ឋបាលសាលាក្រុងបាត់ដំបងបានចេញសេចក្តីជូនដំណឹងដល់ម្ចាស់លំនៅឋានដែលរស់នៅក្នុងតំបន់អភិរក្សសំណង់បុរាណដែលជាបេតិកភណ្ឌក្នុងក្រុងកាលពីថ្ងៃទី ២៥ ខែកក្កដា រហូតដល់ថ្ងៃទី ០១ខែសីហា នេះដែលជាថ្ងៃត្រូវផុតឱសានវាទ គេឃើញម្ចាស់លំនៅឋានខ្នះខ្នែងស្វែងរកជាងមករុះរើជាបន្តបន្ទាប់។

កម្លាំងបញ្ជាការកងឯកភាពខេត្តបានបញ្ជាក់ឲ្យដឹងនៅថ្ងៃទី ០១ ខែសីហា ឆ្នាំ ២០២២នេះថា ក្រោយការជូនដំណឹងបន្តបន្ទាប់ ជាច្រើនថ្ងៃកន្លងមករហូតដល់ថ្ងៃទី ០១ ខែសីហានេះដែលជាថ្ងៃផុតកំណត់មានបងប្អូនជាម្ចាស់លំនៅឋានភាគច្រើនបានចូលរួមរុះរើសំយាបមុខផ្ទះរបស់ពួកគាត់រៀងៗខ្លួនដោយមានស្មាតីសហការខ្ពស់មកទល់ម៉ោង ១០ ព្រឹកនេះពួក គាត់បានរុះរើបានប្រមាណជា ៨០%ហើយ។ ចំពោះបងប្អូនម្ចាស់ផ្ទះមួយចំនួនទៀតបានស្នើសុំពន្យាពេលក្នុងរយៈពេលខ្លីដោយសារពួកគាត់រកជាងមិនទាន់បាន។

លោក ផេង សិទ្ធី អភិបាលក្រុងបាត់ដំបងបានបញ្ជាក់ជុំវិញការរៀបចំតំបន់អភិរក្សនេះថា ការរៀបចំតំបន់អភិរក្សក្នុងក្រុងនេះ ដើម្បីលើកកម្ពស់សណ្តាប់ធ្នាប់សោភ័ណភាព និងបរិស្ថានឲ្យបានល្អប្រសើរទាក់ទាញភ្ញៀវទេសចរជាតិ អន្តរជាតិឲ្យចូលមកលេងកម្សាន្តក្នុងទឹកដីវប្បធម៌ ប្រវត្តិសាស្ត្រ ប្រកបដោយសក្តានុពលរបស់យើងទាំងអស់គ្នាពិសេសសំដៅលើការប្រកួតប្រជែងជាសកលនៅលើឆាកអន្តរជាតិ។

ការកែសម្រួលតាមគំរូ និងគោលការណ៍ណែនាំរបស់រដ្ឋបាលខេត្តបាត់ដំបងនេះអនុវត្តន៍ទៅលើលំនៅឋានបុរាណត្រង់ចំណុចផ្លូវខេត្តលេខ ១កន្លះ ផ្លូវលេខ ២ ផ្លូវលេខ ២កន្លះ ផ្លូវខេត្តលេខ ៣ និងកំណាត់ផ្លូវកាត់ទទឹងមួយចំនួនទៀត ដែលនៅក្នុងរង្វង់តំបន់អភិរក្សចាប់ពីចំណុចវត្តពិភិទ្ធារាមដល់វត្តដំរីស ក្នុងភូមិសាស្ត្រក្រុងបាត់ដំបង ដោយក្នុងនោះតម្រូវឲ្យម្ចាស់លំនៅឋានសហការកែសម្រួល និងរុះរើសំយាបផ្ទះ ផ្ទាំងប៉ាណូពាណិជ្ជកម្មគ្រប់ប្រភេទចេញ អនុញ្ញាតិត្រឹមតែ ១ភាគ ៣ នៃខឿនផ្លូវមុខ ឬចំហៀងផ្ទះ និងមានកម្ពស់ស្មើៗគ្នាតាមការកំណត់របស់ក្រុមការងារប៉ុណ្ណោះ៕

អត្ថបទ៖ សៅ សារិទ្ធ

-
សន្តិសុខសង្គម២ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់