Connect with us

ព័ត៌មានជាតិ

ខែកក្កដា គ្រោះធម្មជាតិប៉ះពាល់ខេត្ត១៤ បណ្តាល​ឱ្យស្លាប់មនុស្ស៤នាក់ និងប៉ះពាល់ដំណាំជាង៨​ពាន់​ហិកតា

បានផុស

នៅ

យោងតាមរបាយការណ៍របស់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ(គ.ជ.គ.ម) ប្រចាំខែកក្កដា បានឲ្យដឹងថា នៅក្នុងខែកក្កដា ឆ្នាំ២០២២ គ្រោះធម្មជាតិបង្កឡើងដោយខ្យល់ព្យុះចំនួន២ ធ្វើឲ្យមានជំនន់ទឹកភ្លៀង ខ្យល់​កន្ត្រាក់​​បាន​កើត​ឡើងនៅតាមបណ្តា​ខេត្ត​ចំនួន​១៤ បណ្តាលឱ្យមនុស្សស្លាប់​ចំនួន​៤នាក់ និង​ប៉ះពាល់​ដំណាំ​​ផ្សេង​ៗ​ជាង​៨​ពាន់​ហិកតា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមរបាយការណ៍ដដែលបានបន្តថា ខេត្តដែលរងគ្រោះទាំង១៤រួមមានខេត្តព្រះសីហនុ កំពត កោះកុង កែប បាត់ដំបង ពោធិ៍សាត់ កំពង់ឆ្នាំង កំពង់ធំ សៀមរាប ក្រចេះ បន្ទាយមានជ័យ ព្រះវិហារ ឧត្តរមានជ័យ និងខេត្តមណ្ឌលគិរី ។

របាយការណ៍បន្តថា បញ្ហាជំនន់ទឹកភ្លៀង និងខ្យល់ព្យុះនេះបានធ្វើឲ្យលិច​ផ្ទះ​សម្បែង​របស់​ពលរដ្ឋ​ចំនួន​ ៩៦៧ខ្នង និងខូចខាតផ្ទះ៤៥ខ្នង, លិចវត្តអារាមចំនួន៣កន្លែង, សាលារៀន ៣កន្លែង និងរងគ្រោះស្លាប់៤នាក់ (ស្រី២ និងក្មេង១នាក់) ហើយប៉ះពាល់ដំណាំស្រូវ ចំនួនជាង ៧៤០០​ហិកតា រងការ​ខូចខាត​ជាង ៧០០ហិកតា, ប៉ះពាល់​ដំណាំ​រួមផ្សំ​ជាង៧០០ ងាប់​សត្វ​ពាហនៈ​ និងសត្វ​ចិញ្ចឹម​មួយ​ចំនួន​ទៀត​ ។

ក្នុង​កិច្ច​ប្រជុំ​បូក​សរុប​លទ្ធផល​គ្រោះ​មហន្តរាយ​ប្រចាំ​ខែកក្កដា នៅថ្ងៃទី០១ ខែសីហា ឆ្នាំ២០២២ លោក​ទេស​រដ្ឋមន្ត្រី​ គន់ គីម អនុប្រធានទី​១គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានមានប្រសាសន៍ថា កង​ប្រតិបត្តិការ​រុករក និង​សង្គ្រោះ​ទាំង​១៦កង​ កង​កម្លាំង​គ្រប់​ប្រភេទ​នៅតាម​បណ្ដា​មូល​ដ្ឋាន​ខេត្ត​ឈរ​ជើង​បាន​ត្រៀម​កម្លាំង​ឧបករណ៍​សម្ភារ​សង្គ្រោះ ​ក្រុមគ្រូពេទ្យ និងមធ្យោបាយដឹកជញ្ជូនដោយប្រចាំការ​ជាប់​ជា​ប្រចាំសម្រាប់​សកម្មភាព​អន្តរាគមន៍​ជួយ​សង្គ្រោះ​ពលរដ្ឋ ក្នុង​គ្រោះ​ទឹកជំនន់​ ។

លោកទេសរដ្ឋមន្ត្រី គន់ គីម បានណែនាំ​ដល់​សហការ​ និង​ចូលរួម​សហការ​ឱ្យ​ជាប់​ជា​ប្រចាំ​ជាមួយ​ក្រសួង​ពាក់ព័ន្ធ
​និង​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ​ក្នុង​ការ​ត្រៀម ​និង​ការ​អន្តរាគមន៍​សង្គ្រោះ និង​ឆ្លើយតប​គ្រប់​ហេតុការណ៍​គ្រោះ​មហន្តរាយ
​ដែល​អាច​នឹង​កើត​មាន​ក្នុង​រដូវ​វស្សា​ ពិសេស​ជំនន់​ទឹក​ភ្លៀង​ និង​ជំនន់​ទន្លេ​មេគង្គ​។

យោងតាមរបាយការណ៍របស់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយបានបញ្ជាក់ថា គ្រោះមហន្តរាយធម្មជាតិរួមមាន អគ្គិភ័យ រន្ទះបាញ់ និងខ្យល់កន្ទ្រាក់ក្នុងរយៈពេល៦ខែឆ្នាំ២០២២នេះ បានបណ្តាលឱ្យមនុស្សស្លាប់ចំនួន៤៦នាក់និងរបួសចំនួន៧៨នាក់ និងបំផ្លាញផ្ទះសម្បែង៣៥១៥ខ្នង មានការថយចុះគួរឱ្យកត់សម្គាល់បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាឆ្នាំ២០២១កន្លងទៅ មានមនុស្សស្លាប់ចំនួន៧៨នាក់ និងរបួស១២៩នាក់ និងបំផ្លាញផ្ទះសម្បែង៥៤៩១ខ្នង៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៩ ម៉ោង មុន

រថយន្តបុកគ្នា ខ្ទាតចេញប្រេងឆាគ្មានម៉ាកយីហោ២០០កាន៖ ពលរដ្ឋខ្លាចប៉ះពាល់សុខភាពអ្នកប្រើប្រាស់

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

​ថាក់ស៊ី​នដែលកំពុង​ឡើង​ប្រ​ជាប្រិយភាព​ត្រូវ​​ហាម​ចូល​កម្ពុជា​និង​​​​​ទៅកាន់​វៀតណាម

រ៉ែមាស
ព័ត៌មានជាតិ៨ ម៉ោង មុន

យុវតី​​វ័យ​ជាង ២០​ ឆ្នាំ ប្រាប់​បទពិសោធន៍​ បើក​រថយន្ត​បែន​​​តម្លៃ​ជាង ១ លានដុល្លារ ដឹក​រ៉ែមាស​ជម្នះ​ការ​មើលស្រាល​ពី​មជ្ឈដ្ឋាន​ទូទៅ

ព័ត៌មានជាតិ២២ ម៉ោង មុន

សម្ដេ​ចធិបតី ជួយឱ្យអ្នកដោះមីន២១០នាក់ ដែលត្រូវបាត់ការងារព្រោះអាមេរិកផ្អាកជំនួយ បានបន្តការងារធម្មតាឡើងវិញ

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

​ក្រោយ​ផ្តាច់​ភ្លើង​​និង​អ៊ីនធឺណិត​នៅ​ព្រំដែន​មីយ៉ាន់ម៉ា ថៃត្រៀម​ធ្វើ​ដូចគ្នា​នៅ​ព្រំដែន​កម្ពុជា​

Sokha Hotels

ព័ត៌មានពេញនិយម