ព័ត៌មានជាតិ
សេវាច្រកចេញចូលតែមួយតាមឃុំសង្កាត់ នៅខេត្តព្រះសីហនុ ចាប់អនុវត្តពីថ្ងៃនេះតទៅ
ខេត្តព្រះសីហនុបានចាប់ផ្តើមដាក់ឱ្យដំណើរការជាផ្លូវការនូវការផ្តល់សេវាសាធារណៈ តាមយន្តការច្រកចេញចូលតែមួយនៃរដ្ឋបាលឃុំសង្កាត់ នៅទូទាំងខេត្តចាប់ពីថ្ងៃទី១ ខែសីហា ឆ្នាំ២០២២តទៅ ដើម្បីបង្ខិតសេវាឱ្យកាន់តែកៀកនឹងប្រជាពលរដ្ឋថែមទៀត។
យន្តការច្រកចេញចូលតែមួយនៃរដ្ឋបាលឃុំសង្កាត់ គឺជាកន្លែងប្រមូលផ្តុំការផ្តល់សេវារដ្ឋបាលនៅកន្លែងតែមួយ មានលក្ខណៈងាយស្រួល សាមញ្ញ ឆាប់រហ័ស តម្លាភាព គណនេយ្យភាព និងប្រកបដោយភាពជឿជាក់។ យន្តការច្រកចេញចូលតែមួយនៃរដ្ឋបាលឃុំសង្កាត់ ត្រូវស្ថិតនៅក្រោមការដឹកនាំរបស់មេឃុំចៅសង្កាត់ ដោយមានស្មៀនឃុំសង្កាត់ជាសេនាធិការ។
សេវាសាធារណៈ ដែលផ្តល់តាមយន្តការច្រកចេញចូលតែមួយនៃរដ្ឋបាលឃុំសង្កាត់មានចំនួន ១២ សេវាដូចខាងក្រោម៖
-លិខិតបញ្ជាក់ភាពនៅលីវ មេម៉ាយ ឬពោះម៉ាយ
-លិខិតបញ្ជាក់ទីលំនៅ
-លិខិតបញ្ជាក់លើកិច្ចសន្យាខ្ចីប្រាក់
-លិខិតបញ្ជាក់ប្រវត្តិដីធ្លី
-លិខិតបញ្ជាក់ទាយាទ
-លិខិតបញ្ជាក់កិរិយាមាយាទ
-លិខិតបញ្ជាក់ប្រវត្តិរូបសង្ខេប
-លិខិតបញ្ជាក់ទិញលក់សត្វពាហនៈ
-លិខិតបញ្ជាក់តបណ្តាញអគ្គិសនី
-លិខិតបញ្ជាក់តបណ្តាញទឹកស្អាត
-លិខិតបញ្ជាក់ជួលដី ផ្ទះ តូប យានជំនិៈ
-លិខិតបញ្ជាក់ផ្ទះជួលបន្ទប់ស្នាក់នៅ។
លោក គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានណែនាំឱ្យរួមគ្នាពង្រីងសេវារដ្ឋបាលនៅច្រកចេញ-ចូលតែមួយឱ្យមានប្រសិទ្ធិភាព តម្លាភាព និងបិទតារាងតម្លៃកំណត់ ដើម្បីផ្តល់ភាពងាយស្រួលជូនប្រជាពលរដ្ឋ និងជួយកាត់បន្ថយកង្វល់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ក្នុងនោះយើងក៏ត្រូវធ្វើការប្រឡងប្រណាំងនៅតាមឃុំ-សង្កាត់ទាំង២៩ផងដែរ។
លោកអភិបាលខេត្តបានបន្តទៀតថា រាជរដ្ឋាភិបាលបានបង្ហាញនូវឆន្ទៈយ៉ាងមោះមុតលើការអនុវត្តគោលនយោបាយកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិសំដៅលើកកម្ពស់គុណភាព និងប្រសិទ្ធភាព នៃការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ ដោយផ្តោតការយកចិត្តទុកដាក់លើការផ្ទេរសិទ្ធិអំណាចមុខងារ ធនធាន និងការទទួលខុសត្រូវពីក្រសួង-ស្ថាប័ននៅថ្នាក់ជាតិឱ្យទៅរដ្ឋបាលថ្នាក់ក្រោមជាតិ សំដៅបង្ខិតសេវាសាធារណៈជាមូលដ្ឋាន និងចាំបាច់នានាឱ្យទៅកៀកជិតប្រជាពលរដ្ឋ។ ពិសេសដើម្បីបង្កលក្ខណៈងាយស្រួលដល់ប្រជាពលរដ្ឋ កាត់បន្ថយការិយាល័យធិបតេយ្យ និងភាពស្មុគស្មាញនៃការស្នើសុំសេវារបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន។
លោក អភិបាលខេត្តបានបន្តឱ្យដឹងទៀតថា រាជរដ្ឋាភិបាលបានដាក់ឱ្យអនុវត្តសាកល្បងអង្គភាពច្រកចេញ-ចូលតែមួយចាប់ពីឆ្នាំ២០០៥ ដោយមានការសិក្សា និងវាយតម្លៃបន្តបន្ទាប់លើការផ្តល់សេវាតាមរយៈការិយាល័យច្រកចេញ-ចូលតែមួយ។ ជាលទ្ធផល រាជរដ្ឋាភិបាលដែលមានក្រសួងមហាផ្ទៃជាសេនាធិការបានពិនិត្យឃើញថាយន្តការនេះទទួលបានការគាំទ្រ និងពេញចិត្តយ៉ាងខ្លាំងពីប្រជាពលរដ្ឋ សង្គមស៊ីវិល និងផ្នែកឯកជន ដោយសារការិយាល័យនេះបានផ្តល់សេវាប្រកបដោយប្រសិទ្ធភាព តម្លាភាព គណនេយ្យភាព និងអាចជឿទុកចិត្តបាន។
លោកអភិបាលខេត្តបានបន្ថែមថា ផ្អែកលើលទ្ធផលជាវិជ្ជមាន និងពិសោធន៍ នៃការផ្តល់សេវាតាមរយៈការិយាល័យច្រកចេញ-ចូលតែមួយ រាជរដ្ឋាភិបាលបានសម្រេចដាក់ចេញអនុក្រឹត្យលេខ១៨ អនក្រ.បក ចុះថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០១៧ ស្តីពីការបង្កើតយន្តការច្រកចេញ-ចូលតែមួយសម្រាប់ការផ្តល់សេវារដ្ឋបាលនៅរដ្ឋបាលថ្នាក់ក្រោមជាតិ៕
អត្ថបទ៖ សំអឿន
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
Miss Grand មីយ៉ាន់ម៉ា លេចធ្លោ និងឈ្នះមកុដធំៗចំនួន ៥ ទោះអាយុទើប១៨ឆ្នាំក្ដី
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ម៉ាស៊ីនស្វ័យប្រវត្តិ ថតបានភស្តុងតាងសត្វកម្រ ១០៨ ប្រភេទ ក៏មានហ្វូងសត្វឆ្កែព្រៃចុងក្រោយបង្អស់នៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
បាតុភូត ផែនដីមានព្រះចន្ទ២ នឹងបន្តរហូតដល់ចុងខែវិច្ឆិកា
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
ខណៈរឿង កូនប្រសារស្រី ផ្ទុះល្បីឡើងវិញ អ្នកស្រី ពាន់ ភួងបុប្ផា បង្ហោះសារបែបនេះ ភ្ជាប់ជាមួយលីងរឿងពេញ!
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អគារជាប់គាំងនៅខេត្តព្រះសីហនុ ចាប់ផ្តើមសកម្មភាពសាងសង់ឡើងវិញបណ្តើរៗ
-
សេដ្ឋកិច្ច២ ថ្ងៃ ago
ក្រុមហ៊ុនវៀតណាម ដាក់ទុនវិនិយោគជាង $៨០០ លាន លើឧស្សាហកម្មកៅស៊ូនៅកម្ពុជា
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បេក្ខជនប្រឡងបាក់ឌុបឆ្នាំនេះ ជាប់ជាង ១០ ម៉ឺននាក់ ក្នុងនោះសិស្សជាប់និទ្ទេស A មានជាង ២ ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
បាងកកនិងឈៀងម៉ៃ ជាប់ឈ្មោះក្នុងបញ្ជីទីក្រុងមានខ្យល់ពុល អាក្រក់បំផុតលើលោក