Connect with us

ព័ត៌មានជាតិ

ក្រសួង​អភិវឌ្ឍន៍ជនបទ​កំពុងស្នើចូលរួម​ជាមួយក្រសួងពីរទៀត​ចាប់រថយន្ត​ដឹកលើសទម្ងន់​នៅជនបទ

បានផុស

នៅ

ក្រសួងអភិវឌ្ឍន៍ជនបទកំពុងរៀបចំនិតិវិធីស្នើសុំទៅក្រសួងសាធារណការ និងដឹកជញ្ជូនធ្វើវិសោធនកម្មអនុក្រឹត្យ ដើម្បីបានចូលរួមសហការជាមួយក្រសួងសាធារណការ និងក្រសួងមហាផ្ទៃ ចាប់រថយន្តដឹកលើសទម្ងន់ដែលបង្ករឱ្យខូចខាតផ្លូវតាមជនបទ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ជ្រុន ថេរ៉ាវ៉ាត រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យរបស់ក្រសួងអភិវឌ្ឍន៍ជនបទ បានប្រាប់ឱ្យដឹងនៅថ្ងៃច័ន្ទ ទី ០១ ខែសីហានេះថា ការដឹកជញ្ជូនលើទម្ងន់កំណត់គឺជាដើមចមមួយធ្វើឱ្យផ្លូវជនបទឆាប់ខូច។ កន្លងមកក្រសួងក្រសួងអភិវឌ្ឍន៍ជនបទ តែងតែសហការជាមួយក្រសួងសាធារណការ ដើម្បីទប់ស្កាត់អ្នកដែលរកស៊ីដឹកជញ្ជូនលើទម្ងន់។

លោក ជ្រុន ថេរ៉ាវ៉ាត ប្រាប់ថា អ្នកដែលរកស៊ីខិលខូចមួយចំនួនបានគេចវេសន៍ពីកន្លែងស្ថានីយ៍ថ្លឹងរថយន្តវិលចូលតាមផ្លូវជនបទ ដែលជាផលិតផលរបស់ក្រសួងអភិវឌ្ឍន៍ជនបទ។

លោកប្រាប់ថា នៅពេលខាងមុខ ក្រសួងអភិវឌ្ឍន៍ជនបទ នឹងបង្កើតគណៈកម្មការឱ្យបានត្រឹមត្រូវជាមួយក្រសួងសាធារណការ ដើម្បីឈានទៅដាក់ជញ្ជីងថ្លឹងទម្ងន់កំណត់ដូចគ្នា ខណៈដែលការសាងសង់ទម្រាំបានផ្លូវ១ខ្សែត្រូវចំណាយថវិការច្រើន។

ប្រធាននាយកដ្ឋានផ្លូវលំជនបទ លោក គង់ ភឿន បានបញ្ជាក់ថា​ ផ្លូវខូចជាច្រើននៅតំបន់ជនបទដោយសាររងការ ដឹកលើសទម្ងន់ ឡាននៅពេល ដែលដឹកលើសទម្ងន់ គាត់តែងតែរកវិធីគេចវេសន៍ឱ្យផុតសមត្ថកិច្ចដែលដាក់ជញ្ជីង នៅខេត្ត ធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរទៅដល់ផ្លូវជនបទ។

បើតាមលោក គង់ ភឿន យើងមានជញ្ជីងចល័តដើម្បីតាមចាប់ឡានដែលដឹកលើសទម្ងន់ ប៉ុន្តែការឃាត់នោះក្រសួងពុំមានលទ្ធភាពផាកពិន័យនោះទេ ក្រសួងគ្រាន់តែមានសិទ្ធក្នុងការអប់រំ ដើម្បីឱ្យពួកគាត់យល់អំពីការប្រើប្រាស់ផ្លូវ។

បច្ចុប្បន្នក្រសួងអភិវឌ្ឍន៍ជនបទកំពុងរៀបចំនិតិវិធីច្បាប់ស្នើសុំទៅក្រសួងសាធារណការ ធ្វើវិសោធនកម្មអនុក្រឹត្យ ដើម្បី​ឱ្យក្រសួងអភិវឌ្ឍន៍ជបទ សហការជាមួយក្រសួងសាធារណការ និងក្រសួងមហាផ្ទៃ ចាប់ឡានដឹកលើសទម្ងន់។

ក្រសួងអភិវឌ្ឍន៍ជនបទ បានសាងសង់ផ្លូវប្រវែងប្រមាណ ៤៧ ០០០ គីឡូម៉ែត្រ ដែលបច្ចុប្បន្នគ្របដណ្ដប់បានប្រមាណ ៧៤ ភាគរយ នៅកម្ពុជា៕

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២១ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានជាតិ១៩ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ២១ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ភាគខាងជើង ថៃ ក៏កើតភ្លើងឆេះព្រៃខ្លាំង ឯនៅ បាងកក ក៏កំពុងរងទុក្ខដោយរញ្ជួយដី

ព័ត៌មានជាតិ២២ ម៉ោង មុន

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំប្រតិភូ Galaxy Navatra Group គោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ហ៊ុន សាន

Sokha Hotels

ព័ត៌មានពេញនិយម