ព័ត៌មានជាតិ
គ្រោងបង្កើតសាខាសមាគមតាមគ្រឹះស្ថាន TVET តាមខេត្តបន្ថែមទៀត ដើម្បីបណ្ដុះគំនិតច្នៃប្រឌិតថ្មីៗដល់យុវជន
លោក ហេង សួរ ប្រធានសមាគមសហព័ន្ធសិស្ស-និស្សិតអប់រំបណ្តុះបណ្តាល បច្ចេកទេស និងវិជ្ជាជីវៈ(ក្រុម១៨) បានមានប្រសាសន៍ថា សមាគមនឹងបន្តរៀបចំបង្កើតសាខាសមាគមបន្ថែមទៀត នៅគ្រឹះស្ថាន TVET តាមបណ្តាខេត្ត ដើម្បីបណ្ដុះនូវគំនិតច្នៃប្រឌិតថ្មីៗ និងវិទ្យាសាស្ដ្រជឿនលឿនដល់សមាជិកនិងយុវជន។

ជាមួយគ្នានេះដែរ សមាគមក៏នឹងរៀបចំចងក្រងអតីតសមាជិក ដែលកំពុងធ្វើការ និងប្រកបមុខរបរដោយខ្លួនឯង, រៀបចំកម្មវិធីលើកទឹកចិត្តដល់សមាជិក ក្នុងការសិក្សាស្រាវជ្រាវ, ទំនាក់ទំនងជាមួយវិស័យឯកជន ដើម្បីផ្តល់ឱកាសដល់សមាជិក ទទួលបានការចុះកម្មសិក្សា និងឱកាសការងារ, បន្តចូលរួមការងារសង្គម និងការងារមនុស្សធម៌នានា។

ថ្លែងក្នុងពិធីប្រកាសប្រធានកិត្តិយស ប្រធានជនបង្គោល ប្រធានសាខា របស់សមាគមសហព័ន្ធសិស្ស-និស្សិតអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (ក្រុម១៨) ប្រចាំគ្រឹះស្ថានអប់រំបណ្តុះបណ្តលលបច្ចេកទេស និងវិជ្ជាជីវៈ កាលពីរសៀលថ្ងៃទី ១ ខែសីហា លោក ហេង សួរ បានរំលឹកពីជីវប្រវត្តិខ្លះៗ នៃការបង្កើតសមាគមនេះឡើង ក្រោមគំនិតផ្ដួចផ្ដើមដ៏ខ្ពង់ខ្ពស់ដោយលោកបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងលោកបណ្ឌិត ពេជ សោភ័ន រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជារដ្ឋលេខាធិការប្រចាំការ នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ កាលពីថ្ងៃទី ១ ខែសីហា ឆ្នាំ ២០១៥ ដែលមានរយៈពេល ៧ឆ្នាំមកហើយ។

លោក ហេង សួរ បានថ្លែងអំណរគុណដល់គ្រឹះស្ថាន TVET និងសមាជិកាទាំងអស់ ដែលបានចូលរួមសកម្មភាពនានារបស់សមាគម ពិសេសចូលរួមការងារស្ម័គ្រចិត្ត ជាមួយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្នុងយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ និងបញ្ចូលទិន្នន័យចាក់វ៉ាក់សាំងជូនដល់មន្ត្រីរាជការ សហជីព និងកម្មករនិយោជិត នៅតាមរោងចក្រ សហគ្រាស និងក្រុមហ៊ុនឯកជន។

គួរបញ្ជាក់ថា បច្ចុប្បន្ននេះ សមាគមមានសមាជិក-សមាជិកា សរុបចំនួន ៦ ៨១៨នាក់ និងមានសាខាចំនួន ២៤ នៅ១៣ រាជធានី-ខេត្ត ដែលមានគោលបំណងសំខាន់ៗរួមមាន៖ ១)រឹតចំណងសាមគ្គីភាពរវាងសិស្ស និស្សិតផ្នែកអប់រំ បណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ ២)ផ្ដល់ការគាំទ្រ និងលើកទឹកចិត្តការសិក្សាស្រាវជ្រាវរបស់សិស្ស និស្សិត ៣)ផ្តល់ព័ត៌មានអាហារូបករណ៍ និងការងារ និងប្រឹក្សាយោបល់ដល់អតីតសិក្ខាកាម សិស្ស និស្សិតផ្នែក TVET ៤)បណ្ដុះនូវគំនិតច្នៃប្រឌិត និងវិទ្យាសាស្ដ្រជឿនលឿនដល់សមាជិក និងយុវជនទូទៅ ៥)ចូលរួមសកម្មភាពមនុស្សធម៌ ការងារសង្គម និងលើកកម្ពស់វប្បធម៌ ប្រពៃណី ទំនៀមទំលាប់ល្អៗ របស់ខ្មែរ ៦)សហប្រតិបត្តិការជាមួយភាគីពាក់ព័ន្ធទាំងក្នុង និងក្រៅប្រទេស ដែលមានគោលបំណងប្រហាក់ប្រហែលគ្នាក្នុងការលើកកម្ពស់ និងលើកទឹកចិត្តដល់អ្នកដែលបានរៀនផ្នែក TVET ៧)ស្វែងរកមូលនិធិជួយដល់សិស្ស និស្សិតក្រីក្រ និងផ្តល់រង្វាន់ លើកទឹកចិត្តដល់សិស្សនិស្សិតដែលរៀនពូកែ៕
អត្ថបទ៖ សំអឿន






-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
សន្តិសុខសង្គម៩ ម៉ោង ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៧ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ជីវិតកម្សាន្ដ១៤ ម៉ោង ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ