ព័ត៌មានជាតិ
អាជីវករខ្មែរលក់ដូរនៅផ្សារឡែមប្រតិកម្មថា អាជ្ញាធរថៃគាបសង្កត់
បច្ចុប្បន្នមានអាជីវករខ្មែរជាច្រើននាក់ កំពុងលក់ដូរនៅក្នុងផ្សារឡែម ទឹកដីថៃជាប់ព្រំប្រទល់ខេត្តបាត់ដំបង។ ក្រុមអាជីវករ បានប្រាប់ឱ្យដឹងថា សព្វថ្ងៃនេះ ពួកគាត់ពិបាកក្នុងការលក់ដូរនិងរកចំណូលមិនបានដូចមុនឡើយ ដោយសារអាជ្ញាធរថៃ រឹតត្បិត និងគាបសង្កត់អាជីវករខ្មែរ ដែលកំពុងលក់ដូរក្នុងផ្សារនេះ។

អ្នកស្រី កូលាប ជាឈ្មោះដែលកម្ពុជាថ្មីបង្កើតឡើងជំនួសឈ្មោះពិត ដើម្បីសុវត្ថិភាពពីអាជ្ញាធរថៃ ដែលគំរាមមិនឱ្យមានការផ្សព្វផ្សាយ។ អ្នកស្រី កូលាប បានប្រាប់ឱ្យដឹងថា អាជីវករខ្មែរ ដែលកំពុងលក់ដូរនៅក្នុងផ្សារឡែមទាំងអស់ ជួបការលំបាកខ្លាំង ដោយសារអាជ្ញាធរថៃរិតបន្តឹងតាមច្រកព្រំដែន ជាពិសេសទៅលើពលករខ្មែរចេញចូលតាមច្រកដូង ស្ថិតក្នុងភូមិសាស្ត្រនៃស្រុកកំរៀង ខេត្តបាត់ដំបង ជាមួយផ្សារឡែម (ប្រទេសថៃ)។
អ្នកស្រី កូលាប បានឱ្យដឹងដូច្នេះថា« មិនថាអាជីវករ ឬពលករ គឺគេ(ថៃ)រកគ្រប់វិធីដើម្បីគាបយកលុយ ហើយគេមិនខ្វល់ពីទីផ្សារថា ធ្វើយ៉ាងណាដោះស្រាយឱ្យអាជីវករ ឬពលករងាយស្រួលលក់ដូរ និងចេញចូលតាមច្រកនឹង(ច្រកដូង)ទេ គេមិនខ្វល់ពីដំណោះស្រាយ គឺដឹងតែគាបស៊ីពីពលករផង ពីអាជីវករខ្មែរផង»។
អ្នកស្រីបន្តថា អាជីវករខ្មែរស្ទើរតែ ១០០ភាគរយ ដែលលក់ដូរនៅក្នុងផ្សារឡែមនេះ ប៉ះពាល់ជីវភាពធ្ងន់ធ្ងន់ ដោយសារពុំមានប្រាក់ចំណូល ដើម្បីទប់ទល់ការចំណាយ ហើយអ្នកខ្លះក្ស័យធន រហូតដល់លក់ផ្ទះ លក់ដីនៅខ្មែរ យកលុយទៅបង់តូបផ្សារកុំឱ្យបាត់បង់កន្លែងលក់។
អាជីវករ មិនហ៊ានរើបម្រាស់ ក៏ព្រោះតែពេលងើបឡើងអាជ្ញាធរថៃ គំរាមរឹបអូសតូប ដូច្នេះពួកគាត់មិនហ៊ានធ្វើសកម្មភាព បានត្រឹមរក្សាភាពស្ងប់ស្ងាត់ប៉ុណ្ណោះ។
«ពួកយើង មិនហ៊ានប្រតិកម្មបើកចំហរទេ ព្រោះម្នាក់ៗ ទិញតូបអស់ ១លាន ឬជាង ១លានបាត(ស្មើជាង ៣ម៉ឺនដុល្លារ) មួយអាណត្តិ រយៈពេល៨ឆ្នាំ និងត្រូវបង់ប្រចំាខែ ៦ពាន់បាតទៀត បើហ៊ានតវ៉ា អាជ្ញាធរថៃ នឹងដកហូតយកតូបវិញ ដោយមិនបានអ្វីទាំងអស់ ដូច្នេះចង់ឬមិនចង់ គឺត្រូវតែនៅស្ងៀមទាំងអស់គ្នា»។ នេះជាការបន្ថែមរបស់អ្នកស្រី កូលាប។
ត្រង់ចំណុចនេះ អ្នកស្រីបានសង្កត់ធ្ងន់ថា ដើមឡើយតូបនៅក្នុងផ្សារឡែមនេះ តម្លៃ១តូបត្រឹមតែ ៥ម៉ឺនបាត ប៉ុណ្ណោះ។ តែក្រោយមក ម្ចាស់ផ្សារជាជនជាតិថៃ បានដំឡើងថ្លៃតូបជាបន្តបន្ទាប់ រហូតដល់ ៨០ម៉ឺនបាត ក្នុងមួយតូប និងសព្វថ្ងៃជាង ១លានបាត (ស្មើជាង ៣ដុល្លារ) រយៈពេលកំណត់ ៨ឆ្នាំ និងត្រូវបង់ប្រចាំខែ ៦០០០បាតទៀត។
ក្រុមអាជីវករ បានស្នើដល់អាជ្ញាធរខ្មែរ ជួយអន្តរាគមន៍លើបញ្ហានេះដែរ តែមិនទាន់មានដំណោះស្រាយ។
កម្ពុជាថ្មី កំពុងទាក់ទងមន្រ្តីពាក់ព័ន្ធដើម្បីជម្រាបសួរអំពីដំណឹងនេះ តែមិនទាន់អាចរកប្រភពដើម្បីឆ្លើយតបនៅឡើយ៕




-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ