Connect with us

ព័ត៌មានជាតិ

សត្វទោចថ្ពាល់ពណ៌លឿង Jahoo ដែលកំពុងជិតផុតពូជលើពិភពលោក សម្បូរនៅខេត្តមណ្ឌលគិរី

បានផុស

នៅ

ទោចថ្ពាល់ពណ៌លឿង ឬ Jahoo ដែលត្រូវបានអង្គការ IUCN ចុះបញ្ជីក្រហមថា ជិតផុតពូជក្នុងពិភពលោក នៅតែមានវត្តមានក្នុងប្រទេសកម្ពុជា ជាពិសេស គឺនៅខេត្តមណ្ឌលគិរី ក្នុងតំបន់អភិរក្សសត្វព្រៃធម្មជាតិស្រុកកែវសីមាទាំងមូល ។ តើអ្វីជាសត្វទោច Jahoo? តើវាមានសណ្ឋានដូចម្ត៉េច?

Jahoo គឺជាពាក្យរបស់ភាសារបស់ជនជាតិដើមភាគតិចព្នង មានន័យថា ជាសត្វទោចព្រៃពណ៌លឿងភេទញី។ Jahoo មានទៅតាមប្រភេទរបស់វានីមួយៗ ចំពោះ Jahoo ញីគេសម្គាល់ថា មានពណ៌លឿងចាស់ពេញទាំងខ្លួនរបស់វា។ ប៉ុន្តែ Jahoo ភេទឈ្មោលវិញ មានពណ៌ខ្មៅ ហើយថ្ពាល់របស់វា មានពណ៌លឿងពីរដុំនៃថ្ពាល់ទាំងសងខាង។ 

សត្វទោច Jahoo ឈ្មោល
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅពេលដែលកូនទោច Jahoo កើតមក គឺមានពណ៌លឿងទាំងអស់ពេញមួយតួខ្លួនដូចមេទោចអញ្ចឹង ប៉ុន្តែនៅពេលដែលកូនទោចចាប់ផ្តើមធំបន្តិចម្តងៗ វាចាប់ផ្តើមបង្ហាញភេទ ប្រសិនបើកូនទោចនោះជាភេទញី វានឹងរក្សាពណ៌លឿងពេញតួខ្លួនដដែល។ ប៉ុន្ តែប្រសិនកូនទោចនោះ ជាភេទឈ្មោលវិញ វាចាប់ផ្តើមប្រែពណ៌ទៅជាខ្មៅ ដោយបន្សល់តែពណ៌លឿងពីរដុំនៅលើថ្ពាល់សងខាងរបស់វាប៉ុណ្ណោះ។ 

សត្វទោច Jahoo ញី

លោក នេត្រ ភក្រ្តា អ្នកនាំពាក្យក្រសួងបរិស្ថានបានលើកឡើងថា សត្វទោចពណ៌លឿង Jahoo វាគ្មានកន្ទុយឡើយ មេទោចត្រូវចំណាយពេល ២១០ថ្ងៃសម្រាប់កើតកូនមួយក្បាល ក្រោយពីបង្កើតកូនយ៉ាងហោចរយៈពេល២ទៅ៣ឆ្នាំ ទើបទោចញីអាចមានកូនបានម្តងទៀត។ 

អ្នកស្រាវជ្រាវជំនាញសត្វទោចJahoo ក្នុងសហគមន៍អណ្តូងក្រឡឹងបានឱ្យដឹងថា សត្វទោចពណ៌លឿង Jahoo មាននៅក្នុងតំបន់អភិរក្សសត្វព្រៃធម្មជាតិស្រុកកែវសីមាទាំងអស់ ២៥,០០០ ក្បាល ក្នុងចំណោមនោះនៅ​សហគម​ន៍​អណ្តូងក្រឡឹងមាន ៧០ក្បាល ស្មើនឹង ៤ក្រុម។ តំបន់អភិរក្សសត្វព្រៃកែវសីមា ខេត្តមណ្ឌលគិរី សម្បូរទៅដោយ Jahoo ច្រើនជាងគេក្នុងប្រទេសកម្ពុជា។ ពួកវាតែងរស់នៅជាក្រុមៗចាប់ពី ៣ ទៅ ៥ក្បាលឡើង មានលក្ខណៈជា គ្រួសាររបស់វា។ គេកម្រឃើញ Jahoo ចុះមករកចំណីនៅលើដីណាស់ វាតែងរស់នៅលើដើមឈើធំៗ និងខ្ពស់។ Jahoo បង្ហាញខ្លួននៅពេលជិតភ្លឺចន្លោះម៉ោង៤ ទៅ៥ទាបភ្លឺ ពេលដែលព្រះអាទិត្យរះ វានឹងទៅដែនជម្រករបស់ខ្លួនវិញ។ 

គួររំលឹកថា សត្វទោចពណ៌លឿង Jahoo មានវត្តមានតែនៅក្នុងភាគខាងកើតនៃប្រទេសកម្ពុជា និងភាគខាងត្បូង នៃប្រទេសវៀតណាមប៉ុណ្ណោះក្នុងពិភពលោក៕ 

ដោយ ៖ អុន ស្រីមាន 

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៤ ម៉ោង មុន

នគរបាល​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច ចុះ​ដក​ហូត​ទឹកឃ្មុំ​ក្លែងបន្លំ​ប្រភព​ដើម​ប្រមាណ​ជិត ២០តោន

ព័ត៌មានជាតិ៥ ម៉ោង មុន

កម្ពុជា​មាន​ក្រុមហ៊ុន​វិនិយោគ​អាជីវកម្ម​រ៉ែ​មាស​ ១១ ក្រុមហ៊ុន​​ ប្រតិបត្តិការ​នៅ ៦ ខេត្ត ទូទាំង​ប្រទេស

សេចក្ដីជូនដំណឹង៥ ម៉ោង មុន

លោក តាន់ អ៊ីឈីតាន់ ចុះ​ប្រគល់រង្វាន់ ១០០លានរៀល ដោយ​ផ្ទាល់​ដល់​អ្នក​មាន​សំណាង​នៅ​ស្រុក​កំចាយមារ ខេត្តព្រៃវែង

ព័ត៌មានជាតិ៦ ម៉ោង មុន

កសិករម្នាក់ ដាំ​ដំណាំ​មួយ​ប្រភេទ​នៅ​ក្នុង​ស្រុកទឹកឈូ ដែលផ្លែវា១​គីឡូក្រាម​អាច​លក់​តម្លៃ​បានជាង១ពាន់ដុល្លាអាមេរិក

ព័ត៌មានជាតិ៨ ម៉ោង មុន

អ្នកធ្លាប់ប្រើ ប.ស.ស.ថា គ្មាន​ការ​កំណត់​ចំនួន​ដង​ដូច​ការ​ប្រឌិត​ព័ត៌មានឡើយ

ងួន ចាន់ដាវិត
ជីវិតកម្សាន្ដ១៦ ម៉ោង មុន

G-Devith ៖ បុគ្គលដែលអាចហែកមេឃចេញបាន មានន័យថា អ្នកនោះអាចរួចពីសំណាញ់ច្បាប់ហើយ

បច្ចេកវិទ្យា១៦ ម៉ោង មុន

ទូរស័ព្ទថតរូបក្នុងទឹកដំបូងគេក្នុងប្រទេសកម្ពុជា OPPO Reno13 Series 5G សម្ពោធជាផ្លូវការហើយ និងបំពាក់ដោយ AI ទំនើបៗ

សន្តិសុខសង្គម១០ ម៉ោង មុន

ការផ្សាយថាចោរប្លន់សម្លាប់នៅខេត្តកំពត៖ស្នងការ ថាមិនមែនប្លន់សម្លាប់ឡើយ គឺជាករណីស្នេហាត្រីកោណ

ព័ត៌មានជាតិ១៧ ម៉ោង មុន

អ្នកឧកញ៉ា៣រូប បរិច្ចាគជាង១លានដុល្លារ សង់អគារសាកលវិទ្យាល័យសម្ដេចព្រះមហាសង្ឃរាជ បួរ គ្រី នៅខេត្តកណ្ដាល

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

ប្រមុខណាតូ៖ រុស្ស៊ីនឹងខ្ទេច បើហ៊ានប៉ះសមាជិកណាមួយ ចង់ដឹងសាកមើលទៅ!

Sokha Hotels

ព័ត៌មានពេញនិយម