Connect with us

ព័ត៌មានជាតិ

សម្ដេចតេជោ ហ៊ុន សែន បង្ហោះរូបភាពមួយសន្លឹករបស់សម្ដេចនាពេលកន្លងមក ដែលជាការរៀបចំវេទិកាតាមភ្លឺ​​ស្រែជាមួយប្រជាជន

បានផុស

នៅ

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី ២ ខែសីហា ឆ្នាំ ២០២២នេះ បានបង្ហោះរូបភាពមួយសន្លឹក របស់សម្ដេចនាពេលកន្លងមក ដែលជាការរៀបចំវេទិកាតាមភ្លឺ​​ស្រែជាមួយប្រជាជន។ សម្ដេចតេជោនាយករដ្ឋមន្ត្រី បានលើកឡើងថា ត្រូវធ្វើមន្ត្រីជើងពីរ មិនត្រូវធ្វើមន្ត្រីជើង១០នោះឡើយ ហើយត្រូវរត់ទៅរកការងារធ្វើ កុំរង់ចាំការងាររត់មករកយើង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមរយៈទំព័រហ្វេសប៊ុក សម្ដេចតេជោ ហ៊ុន សែន បានសរសេរថា ដើម្បីមានស្បៀងគ្រប់គ្រាន់សម្រាប់ចិញ្ចឹមប្រជាជនយើងត្រូវធ្វើវេទិកាតាមភ្លឺស្រែ ជាមួយប្រជាជន។ ពេលនោះការពិភាក្សាផ្តោតសំខាន់លើការដោះស្រាយទឹក ការប្រើប្រាស់ពូជការប្រើប្រាស់ដី ជី ថ្នាំសម្លាប់សត្វល្អិតការបែងចែកតំបន់ដាំដុះ ការចិញ្ចឹមត្រីនិងសត្វ។ល។

សម្ដេចតេជោនាយករដ្ឋមន្ត្រី បានសរសេរបន្តថា ការឆ្លងឆ្លើយរវាងប្រជាជន និងនាយករដ្ឋមន្ត្រី បានធ្វើឲ្យវេទិកាមានជោគជ័យ ដែលយើងបានដោះស្រាយសំណូមពររបស់ប្រជាជន មិនត្រឹមតែវិស័យ​កសិ​កម្ម​ប៉ុណ្ណោះទេ តែយើងបានដោះស្រាយសាលារៀន ផ្លូវ ស្ពាន ស្រះទឹក អណ្តូងទឹកវត្តអារាម។ល។បានយ៉ាងច្រើនទៀតផង។

សម្ដេចតេជោនាយករដ្ឋមន្ត្រី បានលើកឡើងតាមរយៈសំណេរនេះថា «ពីប្រទេសដែលខ្វះស្រូវ​ប្រមា​ណ ១លានតោននាទសវត្សរ៍ ១៩៩០ និងដើមឆ្នាំ ២០០០ ពេលនេះយើងសល់ស្រូវជាង ៦លានតោនជាមួយដំណាំកសិកម្មផ្សេងទៀត មានការរីកចំរើនយ៉ាងខ្លាំង ដែលធ្វើឲ្យយើងដោះស្រាយបានតម្រូវការក្នុងស្រុក និងការនាំចេញផងដែរ»។

ប្រមុខរាជរដ្ឋាភិបាល បានសរសេរបន្ថែមថា «វេទិកាតាមវាលស្រែធ្វើមិនតិចជាង ១០ដងនោះទេ ដែលមាននៅខេត្តកណ្តាល កំពង់ស្ពឺ តាកែវ កំពង់ឆ្នាំង ពោសាត់ កំពង់ធំ។ កូនស្រីច្បងរបស់ខ្ញុំ មានទម្លាប់ដើរតាមឪពុកតាំងពីតូច គេធ្លាប់ទៅតាមខ្ញុំបានប៉ុន្មានកន្លែងដែរ ក្នុងវេទិកាតាមភ្លឺស្រែនេះ»។

សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងទៀតថា «ស្តាប់ប្រជាជននិយាយ ទទួលដោះស្រាយសំណូមពរសមហេតុ សមផលរបស់ប្រជាជន ទើបយើងរៀបចំគោលនយោបាយបានត្រឹមត្រូវ។ ត្រូវធ្វើមន្ត្រីជើងពីរមិនត្រូវធ្វើមន្ត្រីជើង១០នោះឡើយ និងត្រូវរត់ទៅរកការងារធ្វើ កុំរង់​ចាំការ​ងាររត់មករកយើង»៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៧ នាទីutes មុន

រដ្ឋមន្ត្រីសុខាភិបាល៖ជាពេទ្យ ត្រូវដណ្ដើមជីវិតអ្នកជំងឺពីមាត់មច្ចុរាជឱ្យបាន មិនថាថ្ងៃឬយប់ ថ្ងៃសម្រាក ឬវេលាណាទេ

សេចក្ដីជូនដំណឹង២៤ នាទីutes មុន

ក្រសួងព័ត៌មាន និងសមាគមទីភ្នាក់ងារផ្សាយពាណិជ្ជកម្មកម្ពុជា (CAMAA) ចុះអនុស្សរណៈនៃការយោគយល់ដើម្បីពង្រឹងវិស័យផ្សាយពាណិជ្ជកម្មនៅកម្ពុជា

ព័ត៌មានអន្ដរជាតិ៣៧ នាទីutes មុន

ប្រជាជនថៃជាង៨៤% នៅតែមានការព្រួយបារម្ភអំពីការរញ្ជួយដី

ព័ត៌មានអន្ដរជាតិ៤៦ នាទីutes មុន

​នាយករដ្ឋមន្ត្រី​ទទួលស្គាល់ថា​ថៃ​​​ជួប​ហេតុការណ៍​នឹកស្មាន​មិន​ដល់ច្រើន​

សេចក្ដីជូនដំណឹង៥០ នាទីutes មុន

សេចក្តីជូនដំណឹង ស្តីពី ការអញ្ជើញចូលរួមពិគ្រោះថ្លៃ ការងារជួសជុលថែទាំ ការងារជួសជុលរុះរើ របងប្រវែង ៦៨ម និងកំពស់ ៣ម មន្ទីរព័ត៌មានខេត្តកែបឆ្នាំ ២០២៥

ចងការប្រាក់
សន្តិសុខសង្គម១០ ម៉ោង មុន

កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាត​ទារលុយតាមហ្វេសប៊ុក

ព័ត៌មានជាតិ៤ ម៉ោង មុន

ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ

ចរាចរណ៍៩ ម៉ោង មុន

ម៉ូតូ ២ គ្រឿង ពន្លះគ្នាពេញទំហឹង ស្លាប់ ១ នាក់ និង រងរបួសធ្ងន់ ១ នាក់

ខ្យល់កន្ត្រាក់
ព័ត៌មានជាតិ១១ ម៉ោង មុន

កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៩មេសា

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

មេទ័ពអ៊ីរ៉ង់ ប្រកាសមិនឱនក្បាលនិងត្រៀមរួចស្រេច ដើម្បីធ្វើសង្គ្រាមជាមួយប្រទេសណាក៏ដោយ

Sokha Hotels

ព័ត៌មានពេញនិយម