Connect with us

ព័ត៌មានជាតិ

កម្ពុជា-កូរ៉េ គ្រោងចុះMOU ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យព្រៃឈើ

បានផុស

នៅ

កម្ពុជា និងកូរ៉េខាងត្បូង គ្រោងនឹងចុះអនុស្សារណ​យោគយល់ជាមួយគ្នាឡើងវិញMOU ដើម្បីពង្រឹង និងពង្រីក​កិច្ចសហប្រតិបត្តិការលើវិស័យព្រៃឈើរវាងប្រទេសទាំងពីរនាពេលអនាគតឲ្យកាន់តែល្អប្រសើរ។

គម្រោងចុះMOUនេះ បានធ្វើឡើងនៅក្នុងឱកាសដែលលោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ​ ចូលជួនសំដែងការគួរសមជាមួយលោក NAM Sung-hyun រដ្ឋមន្រ្តីព្រៃឈើកូរ៉េ នៅទីក្រុងសេអ៊ូលប្រទេសកូរ៉េ នៅព្រឹកថ្ងៃទី០២ ខែសីហា ឆ្នាំ២០២២។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក NAM Sung-hyun បានលើកឡើងថា ការពិតប្រទេសយើងទាំងពីរធ្លាប់បានចុះហត្ថលេខា MOUម្តងរួច​មកហើយនៅឆ្នាំ២០០៨ ប៉ុន្តែដោយសារនិន្នាការនៃការវិវឌ្ឍន៍រីកចម្រើនទាំងសេដ្ឋកិច្ច និងសង្គមទូទាំងពិភាពលោក
រួមទាំងប្រទេសយើងទាំងពីរ យើងគួរតែធ្វើបច្ចុប្បន្នភាពលើខ្លឹមសារសំខាន់ៗក្នុង MOU ឆ្នាំ២០០៨ នេះឡើងវិញ ដោយត្រូវសង្កត់ធ្ងន់លើចំណុចសំខាន់ៗមានជាអាទិ៍÷
១. ជួយបន្តអភិវឌ្ឍគម្រោងកាត់បន្ថយឧស្ម័នផ្ទះកញ្ចក់ពីការបាត់បងព្រៃឈើ និងឧនភាពព្រៃឈើ REDD+
២. ការសិក្សាស្រាវជ្រាវលើធនធានព្រៃឈើកម្ពុជា
៣. ការសិក្សាលើធនធានដីព្រៃឈើ
៤. ការធ្វើពាណិជ្ជកម្មឈើ និងការវិនិយោគទុនលើការដាំឈើ។
៥. ការពិនិត្យឡើងវិញលើគម្រោងព្រៃឈើមេគង្គ-កូរ៉េ

លោករដ្ឋមន្រ្តីព្រៃឈើកូរ៉េ បានបន្តថា បច្ចុប្បន្នក្រសួងព្រៃឈើកូរ៉េបានធ្វើកិច្ចសហប្រតិបត្តិការជាមួយប្រទេសចំនួន
៣៧ប្រទេសទូទាំងពិភពលោក រួមទាំងកម្ពុជាផងដែរ។

នៅក្នុងជំនួបនោះភាគីទាំងពីរបានឯកភាពគ្នាថា នឹងជួបពិភាក្សាគ្នាលម្អិតបន្ថែមទៀតដើម្បីឈានទៅចុះហត្ថលេខា MOU នៅកម្ពុជា ដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យព្រៃឈើរវាងប្រទេសទាំងពីរនាពេលអនាគត
ឲ្យកាន់តែល្អប្រសើរ។ នៅក្នុងជំនួបនោះដែរលោករដ្ឋមន្រ្តី វេង សាខុន បានណែនាំឲ្យរដ្ឋបាលព្រៃឈើកម្ពុជាបន្តយកចិត្តទុកដាក់សហការជាមួយក្រសួងព្រៃឈើកូរ៉េលើការងាររបច្ចេកទេស និងបណ្តុះបណ្តាលធនធានមនុស្ស។
លោករដ្ឋមន្ដ្រី វេង សាខុន បានណែនាំឲ្យ​ប្រតិភូរាជ​រដ្ឋាភិបាលទទួលបន្ទុកជាប្រធានរដ្ឋបាលព្រៃឈើកម្ពុជា ត្រៀមរៀបចំឯកសារសំខាន់ៗដែលត្រូវលើកយកមកពិភាក្សាទ្វេភាគី និងលើកសំណើសុំការជួយ ឧបត្ថម្ភ គាំទ្រពីក្រសួងព្រៃឈើកូរ៉េ
ដើម្បីអភិវឌ្ឍព្រៃឈើកម្ពុជានាពេលអនាគតខណៈពេលដែលលោករដ្ឋមន្ត្រី NAM Sung-hyun គ្រោងនឹងទៅធ្វើទស្សនកិច្ចនៅកម្ពុជានាចុងខែសីហាខាងមុខ ។

លោករដ្ឋមន្ដ្រីបានអរគុណនិងវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការការជួយឧបត្ថម្ភគាំទ្រពីភាគីកូរ៉េ ដល់ការអភិវឌ្ឍព្រៃឈើកម្ពុជាក្នុងរយ:ពេលកន្លងមកក្នុងឆន្ទ:រួមគឺរក្សាបរិស្ថានពិភពលោកល្អ និងកំណើនប្រាក់ចំណូលសម្រាប់ប្រជាពលរដ្ឋ៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣ នាទីutes មុន

ម៉ាឡេស៊ី​​ចេញ​មុខ​បរិហារ​ ត្រាំ ​លើ​ដំណោះស្រាយ​​តំបន់​ហ្គាហ្សា ​ថា​​​ជា​ការ​បោសសម្អាត​ពូជសាសន៍

សេដ្ឋកិច្ច៦ នាទីutes មុន

ផលិតកម្មម្រេចកម្ពុជាធ្លាក់ចុះ ៥០% តែតម្លៃកើនឡើងទ្វេដង

ព័ត៌មានជាតិ៧ នាទីutes មុន

ពិព័រណ៍រូបភាពស្តីពីសកម្មភាពដោះមីន និងសង្គ្រាមនៅកម្ពុជា ដាក់តាំងបង្ហាញនៅជប៉ុន

ដួង សុខគា
ជីវិតកម្សាន្ដ១៧ នាទីutes មុន

លោក ដួង សុខគា ឆ្ងល់នឹងមនុស្សឥឡូវ! មិនថាខ្មែរឬបរទេស ខ្លះមាត់ផុយណាស់ ចូលចិត្តដៀលថាអ្នកដទៃដូចគុំគ្នាពីណា

ព័ត៌មានជាតិ២៣ នាទីutes មុន

រដ្ឋសភាកម្ពុជា-ហុងគ្រី​ ចាប់ដៃគ្នាពង្រឹងការទូតសភា ដើម្បីលើកកម្ពស់វប្បធម៌សន្ទនា

Sokha Hotels

ព័ត៌មានពេញនិយម