ព័ត៌មានជាតិ
លោកជំទាវ ម៉ែន សំអន ៖ ស្ថានភាពជំងឺកូវីដ-១៩ បានធូរស្រាល កម្ពុជា-វៀតណាម បានពង្រឹងកិច្ចសហប្រតិបត្តិការទ្វេដង
លោកជំទាវ ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច និងជាប្រធានសមាគមមិត្តភាពកម្ពុជា-វៀតណាម បានថ្លែងថា ក្រោយពីស្ថានភាពជំងឺកូវីដ-១៩ បានធូរស្រាល បានធ្វើឲ្យកិច្ចសហប្រតិបត្តការ និងទំនាក់ទំនងលើគ្រប់វិស័យ រវាងកម្ពុជា-វៀតណាម ត្រូវបានពង្រឹងទ្វេដង។
លោកជំទាវ ម៉ែន សំអន បានថ្លែងបែបនេះ ខណៈពេលចុះកិច្ចព្រមព្រៀង ស្តីពី កិច្ចសហការការងារ ដំណាក់កាលឆ្នាំ ២០២២-២០២៧ ជាមួលោកស្រី ង្វៀន ធីថាញ់ Nguyen Thi Thanh សមាជិកគណៈកម្មាធិការមជ្ឈឹម នៃបក្សកុម្មុយនិស្តវៀតណាម ជាសមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍នៃរដ្ឋសភា ជាប្រធានគណៈកម្មការទទួលបន្ទុកការងាររដ្ឋសភា និងជាអនុប្រធានគណៈចាត់តាំងមជ្ឈឹម។
ពិធីចុះហត្ថលេខាលើ អនុស្សរណៈនៃការយោគយល់គ្នា ស្តីពី កិច្ចសហការការងារដំណាក់កាលឆ្នាំ ២០២២-២០២៧ រវាងសមាគមមិត្តភាពកម្ពុជា-វៀណាម និងសមាគមមិត្តភាពរវាងវៀតណាម-កម្ពុជា នៅសណ្ឋាគារហីម៉ាវ៉ារី រាជធានីភ្នំពេញ ធ្វើឡើងកាលពីរសៀលថ្ងៃទី ១ ខែសីហា ឆ្នាំ ២០២២។
លោជំទាវឧបនាយករដ្ឋមន្ត្រី បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះគណៈប្រតិភូសមាគមមិត្តភាពវៀតណាម-កម្ពុជា ដែលបានអញ្ជើញមកបំពេញទស្សនៈកិច្ចនៅកម្ពុជា ដើម្បីរឹតបន្តឹងចំណង មិត្តភាព រវាងសមាគមមិត្តភាពយើងទាំងពីរ ក៏ដូចជាជំរុញសាមគ្គីភាព និងសហប្រតិបត្តិការរវាងប្រជាជាតិយើងទាំងពីរ កម្ពុជា-វៀតណាម ឲ្យកាន់តែរឹងមាំស្ថិតថេរយូរអង្វែងថែមទៀត បន្ទាប់ពីវិបត្តិកូវីដ-១៩ បានធូរស្រាលបន្តិច។
ម៉្យាងទៀត ដំណើរទស្សនកិច្ចនេះ ក៏ជាការចូលរួមអបអរសារទរខួបលើកទី ៥៥ នៃការបង្កើតទំនាក់ទំនងការទូតកម្ពុជា-វៀតណាម (២៤ មិថុនា ១៩៦៧-២៤ មិថុនា ២០២២)ផងដែរ។ ពិធីនេះធ្វើឡើង គឺស្របពេលដែលឆ្នាំនេះជាឆ្នាំមិត្តភាព និងការអបអរខួបអនុស្សាវរីយ៍លើកទី ៥៥ នៃការបង្កើតទំនាក់ទំនងការទូតរវាងកម្ពុជា និងវៀតណាម។ ម៉្យាងទៀត ក៏ជាការពង្រឹងនូវចំណងមិត្តភាព រវាងសមាគមមិត្តភាពយើងទាំងពីរ ក៏ដូចជាជំរុញសាមគ្គីភាព និងសហប្រតិបត្តិការរវាងប្រជាជាតិយើងទាំងពីរ កម្ពុជា-វៀតណាម ឲ្យកាន់តែរឹងមាំស្ថិតថេរយូរអង្វែងថែមទៀត។
នាឱកាសនោះដែរលោកស្រី ង្វៀង ធីថាញ់ បានអញ្ជើញលោកជំទាវ ម៉ែន សំអន ទៅបំពេញទស្សនៈកិច្ចនៅខេត្តប៊ិញហ្វឿក ប្រទេសវៀតណាម នៅក្នុងខែតុលាខាងមុខនេះ។ ខេត្តប៊ិញហ្វឿកនេះ ជាខេត្តដែលកាលពី ៤៥ឆ្នាំមុន ដែលជាកន្លែងប្រវត្តិនៃដំណើរ ឆ្ពោះទៅរកការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត ពីការតស៊ូប្តូរជីវិតរបស់សម្តេចតេជោ ហ៊ុន សែន ផងដែរ៕
អត្ថបទ៖ វិមាន
-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
សន្តិសុខសង្គម៧ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ត្រាំ តម្រូវឲ្យអ៊ុយក្រែន យកធនធានរ៉ែកម្រមកដោះដូរ បើចង់បានជំនួយអាមេរិក តទៀត