Connect with us

ព័ត៌មានជាតិ

ខេត្តចំនួន ០៥ នឹង​ប្រកាសជាខេត្តអស់មីន

បានផុស

នៅ

ក្រោមគម្រោងសម្តេចតេជោសម្រាប់សកម្មភាពមីន “ផ្តល់ដីសុវត្ថិភាព បង្កើតស្នាមញញឹម” ខេត្តចំនួន ៥ នឹង​ត្រូវប្រកាសជាខេត្តអស់មីន។ នេះបើតាម​កិច្ចព្រមព្រៀងស្តីពីការងារបោសសម្អាតមីន ដែល​ធ្វើ​ឡើង​នៅ​ព្រឹកមិញនេះ​នៅទីស្នាក់ការអាជ្ញាធរមីន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក លី ធុជ អនុប្រធានទី១ នៃអាជ្ញាធរមីនបានឲ្យដឹងថា ខេត្តចំនួន ០៥ ដែល​នឹង​ត្រូវ​ប្រកាសជាខេត្តអស់មីនក្នុងនោះ​មាន ខេត្តតាកែវ ខេត្តកំពង់ចាម ខេត្តកំពង់ឆ្នាំង ខេត្តកំពត និងខេត្តស្វាយរៀង។

លោក លី ធុជ បាន​បន្ត​ថា បើ​យោងតាម​​កិច្ចព្រមព្រៀងរវាងអាជ្ញាធរមីន និងមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) នឹងចាប់ផ្តើមប្រតិបត្តិការបោសសម្អាតមីនចាប់ពីខែសីហា ឆ្នាំ២០២២ ក្នុង​ខេត្ត​គោលដៅ​ចំនួន ៥ ក្នុងនោះខេត្តចំនួន ០៣ គ្រោងបញ្ចប់ក្នុងខែធ្នូ ឆ្នាំ២០២២ រួមមាន៖ ខេត្តតាកែវ ក្នុងទំហំផ្ទៃដីសរុប ៣.៦២៦.៨៥៦ ម៉ែត្រក្រឡា ខេត្តកំពង់ចាមក្នុងទំហំផ្ទៃដីសរុប ៩៧៩.៥៨៦ ម៉ែត្រក្រឡា និងខេត្តកំពង់ឆ្នាំង​លើ​ផ្ទៃដីសរុប ៣.២៧៧.៦២៧ ម៉ែត្រក្រឡា។

ដោយឡែក​ខេត្ត​ចំនួន ០២ ទៀត​ គ្រោងបញ្ចប់ក្នុងខែមិថុនា ឆ្នាំ២០២៣ រួមមាន៖ ខេត្តស្វាយរៀង ក្នុងទំហំផ្ទៃដីសរុប ១២.៣៨៦.៩២៧ ម៉ែត្រក្រឡា និងខេត្តកំពត ក្នុងទំហំផ្ទៃដីសរុប ១០.៦៤១.៦៧៧ ម៉ែត្រក្រឡា។

លោក លី ធុជ បាន​បញ្ជាក់​ថា ក្រោមគម្រោងសម្តេចតេជោសម្រាប់សកម្មភាពមីន “ផ្តល់ដីសុវត្ថិភាព បង្កើតស្នាមញញឹម” នឹង​​មិន​ទុកឱ្យពលរដ្ឋណាម្នាក់រងគ្រោះ​ដោយសារ​គ្រាប់មីន ដោយ​បន្តធ្វើការ​រំដោះឱ្យអស់ផ្ទៃដី​ដែលមានមីននិងគ្រាប់យុទ្ធភណ្ឌ​មិនទាន់ផ្ទុះទូទាំំងប្រទេស ដើម្បីធានានូវសុខសុវត្ថិភាព និងភាពសុខដុមរមនាក្នុងការរស់នៅ និងការប្រកបមុខរបរចិញ្ចឹមជីវិត​របស់​ប្រជាពលរដ្ឋ៕

អត្ថបទ៖ ឌឿនចាន់ ថារី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ ម៉ោង មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ៧ ម៉ោង មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ៧ ម៉ោង មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម៧ ម៉ោង មុន

ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

សន្តិសុខសង្គម១១ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

សន្តិសុខសង្គម១១ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ១៧ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម