ព័ត៌មានជាតិ
កម្ពុជាជាប់បំណុលបរទេស ៩.៨១ ពាន់លានដុល្លារ អ្នកនាំពាក្យថានៅគ្រប់គ្រងបាន
លោក មាស សុខសេនសាន អគ្គលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ មានប្រសាសន៍នៅថ្ងៃទី ២ ខែសីហានេះថា ស្ថានភាពបំណុលក្រៅប្រទេសរបស់កម្ពុជា នៅអាចគ្រប់គ្រងបាន មិនមានហានីភ័យដូចមតិមួយចំនួនដែលលើកឡើងថា កម្ពុជាជាប់បំណុលវណ្ឌករនោះទេ។

លោក មាស សុខសេនសាន បានឱ្យដឹងថារាជរដ្ឋាភិបាលមានលក្ខខណ្ឌក្នុងការខ្ចីប្រាក់មកអភិវឌ្ឍនប្រទេស ខណៈកម្ពុជាមានបំណុលចំនួន ៩.៨១ ពាន់លានដុល្លារសហរដ្ឋអាមេរិក ដែលជាតួលេខនេះស្ថិតនៅក្រោមអនុបាតគោល កំណត់ដោយ មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF)។
ការវាយតម្លៃរបស់មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បង្ហាញថា កម្ពុជាស្ថិតនៅក្នុងអនុបាតគោលមួយ ដែលមិនមានការបារម្ភនោះទេ ខណៈអនុបាតគោលនៃកម្ចីកំណត់មិនឱ្យលើសពី ៤០ ភាគរយ ហើយឥឡូវនេះ ស្ថានភាពកម្ចីរបស់កម្ពុជា ស្ថិតនៅក្នុងរង្វង់តែ ៣៣ ទៅ ៣៥ ភាគរយ។
លោក មាស សុខសេនសានបញ្ជាក់ថា អនុបាតគោលដែលកម្ពុជាមិនគួរឆ្លងគឺ ៤០ ភាគរយ ដែលនេះជាកត្តាមួយធ្វើឱ្យកម្ពុជានៅគ្រប់គ្រងបំណុលបាន៕
អត្ថបទ៖ ឡេង ដេត

-
សន្តិសុខសង្គម៣ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់
-
ចរាចរណ៍៣ ថ្ងៃ ago
បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង