Connect with us

ព័ត៌មានជាតិ

មន្ត្រីអះអាង​ជាថ្មីថា​ កាតព្វកិច្ចទិញធានារ៉ាប់រង​យានយន្ត​ មិនមែនជាបន្ទុកនោះទេ

បានផុស

នៅ

លោក ប៊ូ ច័ន្ទភីរូ អគ្គនាយក នៃនិយ័តករធានារ៉ាប់រងកម្ពុជា នៅថ្ងៃអង្គារ៍ទី ២ ខែសីហា ២០២២នេះ បានឱ្យដឹងថា ការកំណត់កាតព្វកិច្ច​សម្រាប់​យានយន្តឯកជន​ រាជរដ្ឋាភិបាល​មានច្បាប់​ត្រូវអនុវត្ត​តាំងពីឆ្នាំ ២០១៤ ប៉ុន្តែរាជរដ្ឋាភិបាលត្រូវការពេល​សិក្សាទៅលើយានយន្តច្រើនប្រភេទ ដោយសារមានពីកម្រិតខ្ពស់ រហូតដល់គោយន្តថាតើត្រូវចាប់ផ្ដើមអនុវត្តពីប្រភេទណាមុន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​អគ្គនាយក នៃនិយ័តករធានារ៉ាប់រងកម្ពុជាបន្តថា មានការយល់ច្រឡំថា ការកំណត់ជាកាតព្វកិច្ច​ទៅជាបន្ទុក​ ប៉ុន្តែប្រសិនបើយើងមិនមានទិញធានារ៉ាប់រងទេ មានទិដ្ឋភាពពីរបានកើតឡើងនាពេលបច្ចុប្បន្ននេះ ទី១ គឺជនរងគ្រោះ មិនទទួលបានសំណងអ្វីនោះទេ​។

លោក ប៊ូ ច័ន្ទភីរូ «ជនរងគ្រោះ​ដែលជួបគ្រោះថ្នាក់ចរាចរណ៍ បើគាត់មានលុយសន្សំនៅក្នុងផ្ទះ​គាត់ទៅខ្វេះអស់ហើយ​យកមកព្យបាលជំងឺ​»។ មួយទៀត​អ្នកបង្កហេតុ​ខ្លាចអត់មានលុយសងគេទើបបើករត់​ លទ្ធផលជាក់ស្ដែង​ក្នុងសង្គម។

ប្រសិនបើទាំងអស់គ្នា​មានធានាររ៉ាប់រង​ជនរងគ្រោះ​ដាច់ខាត​ពេលគ្រោះថ្នាក់កើតឡើង​ជនរងគ្រោះ​នឹងបានសំណងពីក្រុមហ៊ុនធនារ៉ាប់រង ដោយគ្មានកង្វល់ទៅខ្ចីលុយគេ​មកព្យបាលជំងឺនោះទេ។ ទី២ អ្នកបង្កហេតុ​មានអ្វីបារម្ភព្រោះដឹងថា មានអ្នកសងជំនួសទៅហើយ​ ដូច្នេះគាត់គ្មានអ្វីត្រូវគេច បើក​រត់​ទៀតទេ។

​មន្ត្រីអគ្គនាយក នៃនិយ័តករធានារ៉ាប់រងកម្ពុជាអះអាងថា ធានារ៉ាប់រងយានយន្តប្រៀបដូចជាយន្តការមួយ​ដែលយើងដាក់ជាកាតព្វកិច្ចឱ្យគាត់ចេះសន្សំ​ទៅបង់ថ្លៃទិញធានារ៉ាប់រង​មិនមែនជាបន្ទុកទេ​ ប្រសិនបើគាត់​មិនទិញធានារ៉ាប់រង ក៏គាត់​ត្រូវតែ​សន្សំ​ថវិកាហ្នឹង​ដើម្បីដោះស្រាយពេលគ្រោះថ្នាក់​កើតឡើង​។

ដូច្នេះ គោលនយោបាយ​ការកំណត់កាតព្វកិច្ច​ចំពោះយានយន្ត​ឯកជន​ គឺជាឧបរណ៍មួយដើម្បីជួយ​ទៅដល់ប្រជាពលរដ្ឋ​ទទួលបាន​នូវបន្ទុកហានិភ័យ​ដែលផ្ដល់ដោយ​ក្រុមហ៊ុនធានារ៉ាប់រង​តាមរយៈ​ការទិញធានារ៉ាប់រង​ពីក្រុមហ៊ុន។

ថ្មីៗនេះ រាជរដ្ឋាភិបាលកម្ពុជា បានបង្ហើបពីការដាក់ឱ្យប្រើប្រាស់នូវធានារ៉ាប់រងយានយន្តឯកជនជាកាតព្វកិច្ច ដែលជាការទទួលខុសត្រូវរបស់ប្រតិបត្តិករធានារ៉ាប់រង និងម្ចាស់យានយន្តចំពោះសង្គមជាតិ តាមរយៈ​ការធានារ៉ាប់រងដល់ជនរងគ្រោះ ដែលបង្កដោយគ្រោះថ្នាក់ចរាចរណ៍នៅតាមដងផ្លូវក្នុងប្រទេសកម្ពុជា។

មាត្រា៣៣ ជំពូកទី៤ ស្តីពីប្រភេទធានារ៉ាប់រងជាកាតព្វកិច្ចផ្នែកទី១ ការធានារ៉ាប់រងភារៈទទួលខុស​ត្រូវយាន​យន្ត បានចែងថា រូបវន្តបុគ្គល ឬនីតិបុគ្គលជាម្ចាស់យានយន្ត ដែលប្រកបអាជីវកម្មក្នុងព្រះរាជាណាចក្រកម្ពុជា ត្រូវមាន​ការធានារ៉ាប់រងយានយន្តរបស់ខ្លួនពីក្រុមហ៊ុនធានារ៉ាប់រងណាមួយលើភារៈទទូលខុសត្រូវ ចំពោះរាល់ការខូច​ខាតបង្ក​ឡើង​ដល់តតិយជន ដែលបណ្តាលមកពីសកម្មភាពនៃយានយន្តរបស់ខ្លួនរូមទាំង រ៉ឺម៉កសណ្តោងគ្រប់ប្រភេទ៕

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ២ ម៉ោង មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ២ ម៉ោង មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម២ ម៉ោង មុន

ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

សន្តិសុខសង្គម៦ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

សន្តិសុខសង្គម៦ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ១២ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម