ព័ត៌មានជាតិ
កម្ពុជា មិនអាចព្រងើយកន្តើយជាមួយអវត្តមានខ្លាធំក្នុងប្រទេសបានឡើយ
រដ្ឋលេខាធិកាក្រសួងបរិស្ថាន លោក នេត្រ ភក្ត្រា បានថ្លែងថា កម្ពុជាជាប្រទេសដែលធ្លាប់មានខ្លាធំ ដូច្នេះ កម្ពុជាមិនអាចបន្តឱ្យខ្លាធំលែងមានវត្តមានទៀតឡើយ។ លោកថា កម្ពុជា គួរមានខ្លាធំម្តងទៀត ដោយការយកពីបរទេស ព្រោះដើម្បីបន្តពូជ និងរក្សាតុល្យភាពក្នុងតំបន់ធម្មជាតិ។

លោក នេត្រ ភក្ត្រា ថ្លែងបែបនេះក្នុងយុទ្ធនាការ អន្ទាក់សូន្យ ក្រោមទិវាខ្លាធំពិភពលោកបន្ទាប់ពីកម្ពុជាបាត់នូវវត្តមានខ្លាធំតាំងពីឆ្នាំ២០០៧មកដល់ឆ្នាំ២០២២។ ការផុតពូជនេះ ត្រូវបានគេសន្និដ្ឋានថា ខ្លាធំប្រហែលជាបានផុតពូជដោយការដាក់អន្ទាក់។ បន្ទាប់ពី ១៥ឆ្នាំនៃ ការបាត់បង់ខ្លាធំនេះ កម្ពុជា ក៏មានគម្រោងយកខ្លាធំពីបរទេសមកព្រលែងនៅក្នុងព្រៃម្តងទៀត ដើម្បីបន្តពូជខ្លាធំ និងបញ្ជាក់បង្ហាញថា កម្ពុជាជាប្រទេសដែលធ្លាប់មានខ្លាធំពីមុនមក។

លោកបានលើកឡើងថា៖ “ប្រទេសកម្ពុជាគួរមានខ្លាធំឡើងវិញព្រោះ យើងធ្លាប់មានពីមុនមក។ ធម្មជាតិវាបង្កើតមកឱ្យមានតុល្យភាពគ្នាមានន័យថា ប្រសិនបើមានសត្វដែលត្រូវ សម្លាប់ដោយសត្វផ្សេងទៀត អញ្ចឹងអានឹងគឺវានឹងកើនឡើងដោយវាទៅជាអតុល្យភាពនៅក្នុង បរិស្ថានធម្មជាតិហើយ។ ដោយសារតែមានបញ្ហាប៉ះពាល់ដល់ជីវិតសត្វព្រៃដទៃទៀត ទើបតម្រូវឱ្យមានការរៀបចំពីដៃគូសហការ”។
លោកបន្តថា ក្នុងនាមរូបលោកជាអ្នកអភិរក្ស គឺមានការសោកស្តាយចំពោះការបាត់បង់របស់សត្វព្រៃដ៏កម្រនៅក្នុងប្រទេស ដូច្នេះ កម្ពុជាគួរតែបន្តឱ្យមានខ្លាធំឡើងវិញ ដើម្បីរក្សានូវប្រព័ន្ធអេកូឡូស៊ីក្នុងតំបន់។ លោកបាននិយាយថា៖ “ដោយសារតែការបាត់បង់នូវធនធានដ៏កម្រមួយចំនួននេះហើយ ទើបធ្វើឱ្យយើងទាំងអស់គ្នាខិតខំប្រឹងប្រែងបង្កើតឱ្យមានយុទ្ធនាការអន្ទាក់សូន្យនេះឡើងមក ដើម្បីជួយដល់សត្វព្រៃ និង ផ្តល់ក្តីសង្ឃឹមដល់ប្រភេទសត្វមួយចំនួនដែលជិតផុតពូជ”។

ចំណែក លោក សេង ទៀក នាយកអង្គការមូលនិធិសកលសម្រាប់អភិរក្សធនធានធម្មជាតិ WWF បានឱ្យដឹងថា ខ្លាធំមួយ ត្រូវការដែនជម្រកយ៉ាងតិចណាស់ ១០០ម៉ែត្រការ៉េពីហ្វូងសត្វដទៃ. ដូច្នេះ កន្លែងដែលមានខ្លាធំរស់នៅបាន គឺកន្លែងដែលមានដែនជម្រកល្អ មានទឹក និងចំណីគ្រប់គ្រាន់។
សូមបញ្ជាក់ថា ប្រទេសដែលមានខ្លាធំច្រើនជាងគេ គឺប្រទេសឥណ្ ឌានិងប្រទេសនេប៉ាល់។ ចំពោះប្រទេសដែលគ្មានវត្តមានខ្លាធំំ គឺប្រទេស វៀតណាម ឡាវ និងកម្ពុជា៕
ដោយ៖ អុន ស្រីមាន

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
សន្តិសុខសង្គម១២ ម៉ោង ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី