Connect with us

ព័ត៌មានជាតិ

អាជ្ញាធរសម្រេចពន្យាពេលឲ្យពលរដ្ឋក្នុងក្រុងបាត់ដំបង រុះរើស្លាកផ្សព្វផ្សាយនិងសំយ៉ាប 

បានផុស

នៅ

លំនៅឋានប្រជាពលរដ្ឋដែលជាប់ពាក់ព័ន្ធក្នុងការរុះរើស្លាកយីហោ និងសំយាបផ្ទះ កំពុងសម្រុកទាំងថ្ងៃទាំងយប់ ដើម្បីចូលរួមសហការជាមួយនឹងការជូនដំណឹងរបស់រដ្ឋបាលខេត្តបាត់ដំបង។

អាជ្ញាធរក្រុងបាត់ដំបងបានអោយដឹងនាដើមសប្តាហ៍នេះថា រដ្ឋបាលខេត្តបានសម្រេចពន្យាពេលបន្ថែម៥ថ្ងៃ ឬ ១សប្តាហ៍ទៀតអោយម្ចាស់លំនៅដ្ឋាន និងម្ចាស់អាជីវកម្មក្នុងតំបន់អភិរក្ស រុះរើស្លាក ផ្សព្វផ្សាយនិងសំយាបចេញអោយអស់ ដើម្បីរៀបចំឡើងវិញតាមគំរូថ្មីមួយ ដែលរៀបចំដោយរដ្ឋបាលខេត្ត  ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ផេង សិទ្ធី អភិបាលក្រុងបាត់ដំបង បានមានប្រសាសន៍ថា មកទល់ថ្ងៃបិទបញ្ចប់ឱសានវាទថ្ងៃទី១ សីហា ឆ្នាំ ២០២២ នេះគឺមានប្រជាជន ដែលមានលំនៅដ្ឋាន ឬម្ចាស់អាជីវកម្មក្នុងតំបន់សំណង់អភិរក្ស ក្នុងក្រុងបាត់ដំបងជាង៨០ ភាគរយហើយ បានរុះរើស្លាកផ្សព្វផ្សាយ និងសំយាប ទៅតាមការណែនាំរបស់អាជ្ញាធរ ។ 

លោកបញ្ជាក់ថា តាមការចង្អុលបង្ហាញរបស់ឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង បានពន្យាពេលបន្តទៀតអោយប្រជាពលរដ្ឋរស់នៅនិងធ្វើអាជីវកម្មតំបន់អភិរក្សក្នុងក្រុងបាត់ដំបង បន្តចូលរួមរុះរើសំយាប និង ស្លាកផ្សព្វផ្សាយនានាអោយបានអស់ដើម្បីត្រៀមទទួលយកប្លង់រួមមួយដែលតាមការណែនាំរបស់រដ្ឋបាលខេត្តបាត់ដំបង ដើម្បីសោភ័ណ្ឌភាពក្រុងកាន់តែប្រសើរ ក្នុងការទាក់ទាញភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ និងត្រៀមប្រកួតប្រជែងទីក្រុងស្អាតអាស៊ានផងដែរ ។

លោក ផេង សិទ្ធី បានលើកឡើងថា « រដ្ឋបាលខេត្តសម្រេចពន្យាពលេនេះដោយមើលឃើញថាសន្ទុះនៃការចូលរួមរបស់ ប្រជាពលរដ្ឋផុលផុស និងណាមួយប្រជាពលរដ្ឋប្រឈមនិងរកជាងមិនបានក្នុងការរុះរើសំយាប និងស្លាកផ្សព្វផ្សាយផ្សេងៗ អោយបានទាន់ពេលផង»។

សូមបញ្ជាក់ថា ដោយអនុវត្តន៍តាមការណែនាំរបស់រដ្ឋបាលខេត្តបាត់ដំបង អាជ្ញាធរក្រុងបាត់ដំបងកាលពី ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២២ បានចេញសេចក្តីជូនដំណឹងមួយអោយម្ចាស់លំនៅឋាន អាជីកម្មដ្ឋាន ស្ថិតនៅបណ្តោយផ្លូវលេខ១ ផ្លូវលេខ១កន្លះ , ផ្លូវលេខ២ , ផ្លូវលេខ២កន្លះ , ផ្លូវលេខ៣ និងគ្រប់ផ្លូវកាត់ទទឹងពីផ្លូវលេខ១ដល់ផ្លូវលេខ៣ ស្ថិតក្នុងតំបន់អភិរក្ស(ចាប់ពីវត្តពិភិទ្ធារាម ដល់វត្តដំរីស និងចាប់ពីផ្លូវលេខ១ ដល់ផ្លូវលេខ៣ )នៅក្នុងសង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ត្រូវធ្វើការរុះរើសំយាប ផ្ទាំងប៉ាណូពាណិជ្ជកម្មគ្រប់ប្រភេទចេញអោយអស់ និងកែសម្រួលតាមគំរូ និងគោលការណ៍ណែនាំរបស់រដ្ឋបាលខេត្តបាត់ដំបង ចាប់ពីថ្ងៃជូនដំណឹង រហូតដល់ថ្ងៃទី០១ ខែសីហា ឆ្នាំ២០២២ ។ ការុះរើនេះ គឺដើម្បីលើកកម្ពស់ សណ្ដាប់ធ្នាប់សោភ័ណ្ឌភាពទីក្រុងឲ្យកាន់តែប្រសើរ ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍ជាតិអន្តរជាតិ និងដើម្បីប្រកួតប្រជែងទីក្រុងស្អាតផងដែរ ។

លោក ផេង សិទ្ធី អភិបាលក្រុងបាត់ដំបង បានបញ្ជាក់ថា ក្រោយពីប្រជាពលរដ្ឋអនុវត្តការរុះរើស្លាកផ្សព្វផ្សាយនិងសំយាបរួចហើយ នឹងបន្តអោយមានការរៀបចំស្លាកសញ្ញាផ្សព្វផ្សាយ និងសំយាបតាមគំរូដែលកំណត់ដោយរដ្ឋបាលខេត្តបាត់ដំបង ដែលបានរៀបចំយ៉ាងល្អិតល្អន់ ដោយក្រុមបច្ចេកទេសជំនាញថ្នាក់ខេត្ត។

គំរូដែលចេញដោយមន្រ្តីជំនាញរបស់រដ្ឋបាលខេត្ត បានកំណត់អោយរៀបចំសំយាបខាងមុខផ្ទះតាមគំរូរួមមួយដែលធ្វើអំពីដែក មានដៃស្នាទ្រពីក្រោមដើម្បីភាពរឹងមាំ និងប្រក់ក្បឿងស្រការនាគដូចគ្នា ដែលមានបីទំហំក្នុងនោះមានប្រវែង១ម៉ែត្រ ពីរតឹក តម្លៃចន្លោះ៣០០ ទៅ៤៥០ដុល្លារ ប្រវែងមួយម៉ែត្រកន្លះ តម្លៃចន្លោះពី ៣៥០ ទៅ៥០០ដុល្លារ និង ពីរម៉ែត្រ ពី៤៥០ ទៅ ៦០០ ដុល្លារ តម្លៃនេះអាចប្រែប្រួល ឡើងចុះទៅតាមតម្លៃសម្ភារៈនៅ លើទីផ្សារ ។

ចំណែកគោលការណ៍នៃការដាក់ស្លាកយីហោ រដ្ឋបាលខេត្តបានកំណត់បែងចែកជាពីរប្រភេទ គឺប្រភេទទី១ ជាផ្ទាំងសញ្ញាដាក់ជាប់នឹងជញ្ជាំងផ្ទះមានប្រវែងទទឹង៦តឹក  ដាក់ទ្រេតមុំ១៥ដឺក្រេក្រោមសំយ៉ាបផ្ទះ និង ប្រភេទី២ ជាអក្សរផុសដាក់លើសំយ៉ាបផ្ទះដោយមានផ្ទាំងពីក្រោយ ។

លោក ផេង សិទ្ធី បានបញ្ជាក់ថា ដោយសារពលរដ្ឋមានលំនៅដ្ឋានក្នុងតំបន់អភិរក្សក្នុងក្រុងបាត់ដំបង បញ្ជាក់ថា រដ្ឋបាលខេត្តមានក្រុមជាងពីរក្រុម ដើម្បីរៀបចំសំយាប និង ដាក់ស្លាកជូនបងប្អូន ចំណែកក្រុង មានមន្រ្តីបច្ចេកទេសមួយក្រុម ដើម្បីជួយពិនិត្យនិងសហការ ដើម្បីធ្វើយ៉ាងណាអោយពលរដ្ឋ អនុវត្តន៍ តាមគំរូ ដែលចេញដោយរដ្ឋបាលខេត្ត ។ 

លោក ផេង សិទ្ធី ថា «ដោយសារតម្រូវការជាងធ្វើព្រមគ្នា ប្រជាពលរដ្ឋក៏អាចរកជាងមកធ្វើដោយខ្លួនឯងបាន ក្រៅពីជាងដែលរៀបចំដោយរដ្ឋបាលខេត្ត តែស្ថិតក្រោមការត្រួតពិនិត្យរបស់មន្រ្តីជំនាញរបស់រដ្ឋបាលក្រុង ដើម្បី អោយការរៀបចំ សំយាបនិងស្លាកផ្សព្វផ្សាយ អនុវត្តន៍តាមគំរូដែលខេត្តកំណត់អោយ»។

លោក ផេង សិទ្ធី បន្តថា អភិបាលក្រុងបាត់ដំបងបានបញ្ជាក់ថាផែនការបន្ត របស់រដ្ឋបាលខេត្ត ដែលមានឯកឧត្តម សុខលូ ជាអភិបាល នៃគណៈអភិបាលខេត្ត ក្រោយពីរៀបចំស្លាកយីយោ និង សំយាបរួចហើយ នឹងបន្តរៀប ចំការ៉ូឡា ខាងមុខផ្ទះសម្រាប់អ្នកថ្មើជើង និង សម្រាប់ជនពិការផងដែរ ។ ចំណែកខ្សែភ្លើងនឹងខ្សែកាប ក្រុមមន្រ្តីជំនាញនឹងរៀបចំអោយមានសណ្តាប់ធ្នាប់ឡើងវិញផងដែរ ។

លោក ផេង សិទ្ធី បានបន្ថែមថា « ក្រោយពីរៀបចំរុះរើហើយយើងនឹងរៀបចំ ការ៉ូឡា មានគំនូសបែងចែក សម្រាប់អ្នក ថ្មើជើងនិងជនពិការ និង ខ្សែភ្លើងយើងមានក្រុមបច្ចេកទេសអគ្គីសនី ជួយសម្រួល ប្រជាពលរដ្ឋ ដើម្បី អោយការរៀបចំម្តងអោយហើយតែម្តង»។ ចំពោះខ្សែកាប ឯកឧត្តមសុខលូ បាន ហៅម្ចាស់ខ្សែកាបមកប្រជុំម្តងហើយ ដើម្បីរៀបចំយ៉ាងណាអោយមានសោភ័ណភាព តាមគោលការណ៍ យើងត្រូវកប់ដីដើម្បីកុំអោយរញ៉េរញ៉ៃ តែវាចំណាយលុយច្រើន ចំពោះមុខអោយគាត់ចងអោយ មាន សណ្តាប់ធ្នាប់សិន យើងនិងបន្តធ្វើទៀតក្រោយរៀបចំស្លាកនិងសំយាបរួចសិន៕

អត្ថបទ៖ សោ និយមរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេចក្ដីជូនដំណឹង១ ថ្ងៃ មុន

ឯកឧត្តម ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ផ្ញើសារលិខិតគោរពជូនពរ ឯកឧត្ដម នាយឧត្តមសេនីយ៍ ស ថេត ក្នុងឱកាសចូលឆ្នាំសកល ២០២៥

សេចក្ដីជូនដំណឹង១ ថ្ងៃ មុន

ឯកឧត្តម ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ផ្ញើសារលិខិតគោរពជូនពរ ឯកឧត្ដម នាយឧត្ដមសេនីយ៍ សៅ សុខា ក្នុងឱកាសចូលឆ្នាំសកល ២០២៥

សេចក្ដីជូនដំណឹង១ ថ្ងៃ មុន

ឯកឧត្តម ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ផ្ញើសារលិខិតគោរពជូនពរ ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ក្នុងឱកាសចូលឆ្នាំសកល ២០២៥

សេចក្ដីជូនដំណឹង១ ថ្ងៃ មុន

ឯកឧត្តម ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ផ្ញើសារលិខិតគោរពជូនពរ ឯកឧត្តម សន្តិបណ្ឌិត នេត សាវឿន ក្នុងឱកាសចូលឆ្នាំសកល ២០២៥

សេចក្ដីជូនដំណឹង១ ថ្ងៃ មុន

ឯកឧត្តម ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ផ្ញើសារលិខិតគោរពជូនពរ សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ក្នុងឱកាសចូលឆ្នាំសកល ២០២៥

Sokha Hotels

ព័ត៌មានពេញនិយម