Connect with us

ព័ត៌មានជាតិ

ប្រមុខការទូត​​​ក្រិក ស្នើកម្ពុជាគាំទ្របេក្ខភាពក្រិកនៅក្នុងអង្គការអន្តរជាតិ

បានផុស

នៅ

នៅក្នុងជំនួបទ្វេភាគីជាមួយលោក ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេសកម្ពុជា នៅថ្ងៃទី២ ខែសីហា ឆ្នាំ ២០២២ រដ្ឋមន្ត្រីការបរទេសក្រិក លោក Nikos Dendian បានស្នើសុំកម្ពុជាគាំទ្របេក្ខភាពរបស់ប្រទេសក្រិកនៅក្នុងអង្គការអន្តរជាតិមួយចំនួន។ ខណៈលោក ប្រាក់ សុខុន បានអះអាងថា កម្ពុជានឹងពិចារណាយ៉ាងយកចិត្តទុកដាក់ចំពោះសំណើនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជាមួយគ្នានេះ លោក ប្រាក់ សុខុន និងលោក Nikos Dendian បានរំលឹកឡើងវិញដោយក្ដីពេញចិត្តចំពោះការបង្កើតយន្តការពិគ្រោះយោបល់ទ្វេភាគី តាមរយៈការចុះអនុស្សារណៈនៃការយោគយល់គ្នា កាលពីថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២១ ដោយប្រមុខការទូតទាំងពីរ បាន​ឯកភាពគ្នាបន្តកិច្ចប្រជុំពិគ្រោះយោបល់ទ្វេភាគីនេះឲ្យទៀងទាត់ ដើម្បីជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការឲ្យកាន់តែរឹងមាំ។ ទន្ទឹមនឹងគ្នា ភាគីទាំងពីរ ក៏បានឯកភាពសម្រាប់ការបង្កើតទំនាក់ទំនងរវាងធុរកិច្ច និងធុរកិច្ច ដើម្បីសំដៅពង្រឹងទំនាក់ទំនងសេដ្ឋកិច្ច និងស្វែងរកលទ្ធភាពសម្រាប់ការជំរុញកិច្ចសហប្រតិបត្តិការទេសចរណ៍រវាងប្រទេសទាំងពីរ កម្ពុជា-ក្រិក។

ឆ្លៀតឱកាសនោះដែរ ប្រមុខការទូតកម្ពុជា លោក ប្រាក់ សុខុន បានបង្ហាញការអបអរសាទប្រទេសក្រិកចំពោះការចូលជាសមាជិកនៃសន្ធិសញ្ញាមិត្តភាព និងកិច្ចសហប្រតិបត្តិការនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។ លោកគូសបញ្ជាក់ថា ក្នុងនាមជា​ប្រធានអាស៊ាននៅឆ្នាំនេះ កម្ពុជាប្ដេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការធ្វើការជាមួយភាគីក្រិក ដើម្បីពង្រឹងទំនាក់ទំនងកាន់តែជិតស្និទ្ធរវាងអាស៊ាន-ក្រិក និងអាស៊ាន-សហភាពអឺរ៉ុប ផងដែរ៕

ដោយ ៖ ធឿន វ៉ាន់សុង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៤៦ នាទីutes មុន

ត្រាំ ប្រកាសក្តែងៗថា អាមេរិក ​នឹងយកបាន Greenland ១០០%

អគ្គិភ័យ
សន្តិសុខសង្គម៥៥ នាទីutes មុន

Update៖ អគ្គិភ័យឆេះនៅខណ្ឌ​ឬស្សីកែវយប់មិញ​ឆេះផ្ទះពលរដ្ឋសរុប១១ខ្នង

លោក វ៉ី សំណាង
ព័ត៌មានជាតិ១៦ ម៉ោង មុន

លោក វ៉ី សំណាង៖ ម្លប់នៃសន្តិភាពផ្តល់ឱកាសវិនិយោគិនមកវិនិយោគក្នុងខេត្តតាកែវកាន់តែច្រើន

រដ្ឋមន្ត្រីធនធានទឹក
ព័ត៌មានជាតិ១៧ ម៉ោង មុន

រដ្ឋមន្ត្រីធនធានទឹក ណែនាំប្រធានមន្ទីររាជធានី ខេត្តចាត់ក្រុមបច្ចេកទេសចុះពិនិត្យ​ផលប៉ះពាល់សំណង់អាងទឹក ក្រោយមានគ្រោះ​រញ្ជួយដីនៅប្រទេសជិតខាង

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

ថៃ នៅតែរៀបចំពិធីបុណ្យសង្ក្រាន្ត ទូទាំងប្រទេសតាមគម្រោង ទោះរងគ្រោះរញ្ជួយដី

Sokha Hotels

ព័ត៌មានពេញនិយម