ព័ត៌មានជាតិ
រដ្ឋមន្ត្រីកសិកម្មស្នើក្រុមហ៊ុនកូរ៉េពង្រីកការវិនិយោគវិស័យ និងកែច្នៃវត្ថុធាតុដើមនៅកម្ពុជា
លោក វេង សាខុន រដ្ឋមន្ត្រី ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានស្នើឱ្យក្រុមហ៊ុន Orient Group របស់កូរ៉េដែលមានស្នាក់ការនៅប្រទេសកម្ពុជា ពង្រីកការវិនិយោគលើវិស័យកសិកម្ម ពិសេសលើខ្សែច្រវាក់ផលិតកម្មកែច្នៃ ដើម្បីកែច្នៃវត្ថុធាតុដើមដែលកម្ពុជាផលិតបាន ផ្គត់ផ្គង់ឱ្យទីផ្សារក្នុងស្រុក និងនាំចេញ។

ការស្នើសុំនេះបានធ្វើឡើងនៅក្នុងឱកាសលោករដ្ឋមន្ត្រី និងសហការីបានអញ្ជើញទៅធ្វើទស្សនកិច្ចនៅស្នាក់ការធំក្រុមហ៊ុន Orient Group នៅប្រទេសកូរ៉េ កាលពីរសៀលថ្ងៃទី ២ ខែសីហានេះ។

លោករដ្ឋមន្រ្តីវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលដែលក្រុមហ៊ុនសម្រេចបានដូចជាការស្រាវជ្រាវ និងផលិតឱសថ វ៉ាក់សាំងសត្វ ការផលិតគ្រឿងបន្លាស់រថយន្ត ឧបករណ៍អេឡិចត្រូនិច និងគ្រឿងសំអាង។ល។
ដោយសារក្រុមហ៊ុន Orient Group មានស្នាក់ការនៅប្រទេសកម្ពុជា លោករដ្ឋមន្ដ្រីបានស្នើសុំលោកអគ្គនាយកពង្រីកការវិនិយោគលើវិស័យកសិកម្ម ពិសេសលើខ្សែច្រវាក់ផលិតកម្មកែច្នៃ ដើម្បីកែច្នៃវត្ថុធាតុដើមដែលកម្ពុជាផលិតបាន ផ្គត់ផ្គង់ឱ្យទីផ្សារក្នុងស្រុក និងនាំចេញ។

លោករដ្ឋមន្រ្តីសង្ឃឹមថា អគ្គនាយកដ្ឋានកសិកម្ម និងអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ និងរដ្ឋបាលព្រៃឈើកម្ពុជា ប្រាកដជាបានក្រេបយកចំណេះដឹង និងបទពិសោធន៍ល្អៗពីក្រុមហ៊ុន Orient Group, ក្រុមហ៊ុន AT, Korea National Open University និងក្រសួងព្រៃឈើកូរ៉េ ដែលជាធាតុចូលដ៏មានតម្លៃសម្រាប់យកទៅអភិវឌ្ឍអង្គភាពរបស់ខ្លួន ហើយសង្ឃឹមថា ស្ថាប័នទាំងបីនឹងរង់ចាំផ្តល់កិច្ចសហការជាមួយក្រុមហ៊ុនធ្វើយ៉ាងណាឱ្យការវិនិយោគរបស់ក្រុមហ៊ុននៅកម្ពុជាទទួលបានជោគជ័យ ផ្តល់ប្រយោជន៍ដល់ប្រទេសជាតិ និងប្រជាជនកម្ពុជា។

នៅក្នុងឱកាសនោះលោកបណ្ឌិត CHANG នាយកប្រតិបត្តិក្រុមហ៊ុន Orient Group បានជម្រាបជូនលោករដ្ឋមន្ត្រីថា ក្រុមហ៊ុន Orient Group មានអាយុ ៦៣ឆ្នាំ បច្ចុប្បន្នកំពុងដំណើរអាជីវកម្មដូចជា ឧស្សហកម្មជីវសាស្រ្ត (ស្រាវជ្រាវ និងផលិតវ៉ាក់សាំងសត្វ) ផលិតគ្រឿងបន្លាស់រថយន្ត ឧបករណ៍អេឡិចត្រនិច គ្រឿងសំអាង អចលនទ្រព្យ និងគ្រឿងអលង្ការ។ល។

លោកអគ្គនាយកបានបញ្ជាក់ថា នាពេលអនាគតដ៏ខ្លី ក្រមហ៊ុននឹងពង្រីកការងារវិនិយោគនៅកម្ពុជាឱ្យកាន់តែទូលំទូលាយ ដើម្បីបង្កើតការងារ និងផ្តល់ប្រយោជន៍ដល់ប្រជាជនកម្ពុជា។

លោកបានបន្តថា ថ្វីត្បិតតែដំណើរទស្សនកិច្ចរបស់គណៈប្រតិភូកម្ពុជានៅកូរ៉េមានរយៈពេលខ្លី ប៉ុន្តែយើងទទួលបានផលជាផ្លែផ្កាគួរជាទីមោទនៈ ហើយសង្ឃឹមថា កិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរនឹងដំណើ៎រការទៅដោយរលូន និងទទួលបានជោគជ័យ៕
អត្ថបទ៖ សំអឿន

-
សន្តិសុខសង្គម១ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?