ព័ត៌មានជាតិ
ប្រធានអាស៊ាន ៖ កម្ពុជា និងសមាជិកអាស៊ានទាំងអស់ខកចិត្ត ចំពោះការប្រហារជីវិតសកម្មជនបក្សប្រឆាំង ៤នាក់ នៅមីយ៉ាន់ម៉ា
ប្រធានអាស៊ានឆ្នាំ ២០២២ សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា ប្រទេសកម្ពុជា ក៏ដូចជាសមាជិកអាស៊ានទាំងអស់មានការខកចិត្ត និងរន្ធត់យ៉ាងក្រៃលែងចំពោះការប្រហារជីវិត សកម្មជនបក្សប្រឆាំង ៤នាក់នៅមីយ៉ាន់ម៉ា ទោះបីមានការអំពាវនាវឲ្យមានការពិចារណាឡើងវិញ ក៏ដោយនោះ។

នៅក្នុងពិធីបើកកិច្ចប្រជុំ រដ្ឋមន្ត្រីការបរទេសអាស៊ានលើកទីឋ៥៥ និងកិច្ចប្រជុំពាក់ព័ន្ធ នៅព្រឹកថ្ងៃទី ៣ ខែសីហានេះ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា ចំពោះបញ្ហាមីយ៉ាន់ម៉ា អាស៊ានបានចំណាយពេលវេលា និងថាមពលយ៉ាងច្រើន ដោយបានពុះពារការលំបាក និងជំនះការរិះគន់ជាច្រើន ដើម្បីជួយប្រទេសនេះ និងប្រជាជនមីយ៉ាន់ម៉ា រកដំណោះស្រាយនយោបាយ។
សម្ដេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងបន្តថា «យើងនឹងបន្តអនុវត្តការងារនេះ ដោយមិនធ្វើឲ្យប៉ះពាល់ដល់ឯកភាពអាស៊ាន តាមរូបភាពណាមួយឡើយ»។ ប្រធានអាស៊ានឆ្នាំ ២០២២នេះ បានបន្តទៀតថា ទោះជាការអនុវត្តកុងសង់ស៊ីស ៥ចំណុច ពុំមានភាពជឿនលឿនតាមដែលគ្រប់គ្នាចង់បាន។ ប៉ុន្តែការខិតខំរបស់អាស៊ានកន្លងមក បានសម្រេចភាពជឿនលឿនខ្លះដែរ ជាពិសេសលើការផ្ដល់ជំនួយមនុស្សធម៌ដល់អ្នកដែលត្រូវការបំផុត។

ប៉ុន្តែសភាពការណ៍នៅពេលនេះ ប្រែប្រួលខ្លាំង ដែលអាចនិយាយបានថា កាន់តែអាក្រក់ជាងមុន មានការព្រមព្រៀងជាឯកច្ឆន្ទ ៥ចំណុចទៅទៀត ក្រោយពីការអនុវត្តទោសប្រហារជីវិត ទៅលើសកម្មជនបក្សប្រឆាំង ៤នាក់។
សម្ដេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា កម្ពុជា ក៏ដូចជារដ្ឋសមាជិកអាស៊ានទាំងអស់ខកចិត្ត និងរន្ធត់យ៉ាងក្រៃលែងចំពោះការប្រហារជីវិត សកម្មជនបក្សប្រឆាំងទាំងនោះ បើទោះបីជាសម្ដេច និងថ្នាក់ដឹកនាំដទៃទៀត បានអំពាវនាវឲ្យមានការពិចារណាឡើងវិញ អំពីការកាត់ទោសប្រហារជីវិតនេះ ដើម្បីជាប្រយោជន៍នៃកិច្ចសន្ទនានយោបាយ សន្តិភាព និងករបង្រួបបង្រួមជាតិ។
ប្រធានអាស៊ាន បានបញ្ជាក់ទៀតថា «ក្នុងករណី មានអ្នកទោសដទៃទៀត ដែលនឹងត្រូវកាត់ទោសប្រហារជីវិត យើងនឹងត្រូវបង្ខំចិត្តគិតគូរឡើងវិញ អំពីតួនាទីរបស់យើង ចំពោះការព្រមព្រៀងជាឯកច្ឆន្ទ ៥ចំណុចរបស់អាស៊ាន»៕

-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?