Connect with us

ព័ត៌មានជាតិ

សត្វព្រៃ៣ប្រភេទ បានផុតពូជពីប្រទេសកម្ពុជា

បានផុស

នៅ

ជារឿងគួរឱ្យសោកស្តាយមួយដែលប្រទេសកម្ពុជាបានបាត់បង់នូវវត្តមានសត្វព្រៃ ៣ ប្រភេទដែលជាសត្វកម្រ ហើយត្រូវបានគេសង្ស័យថា សត្វព្រៃមួយចំនួនដែលបានផុតពូជនេះ បណ្តាលមកពីការលបដាក់អន្ទាក់ និងបរបាញ់ខុសច្បាប់។សត្វព្រៃ ៣ ប្រភេទនេះ គឺរួមមាន សត្វរមាស សត្វគោព្រៃ និងសត្វខ្លាធំ។

រដ្ឋលេខាធិកាក្រសួងបរិស្ថាន លោក នេត្រ ភក្រ្តា បានលើកឡើងថា សត្វរមាស ជាសត្វកម្រនៅលើពិភពលោក ប៉ុន្តែ ភាគ​ច្រើនសម្បូរនៅពាសពេញតំបន់អាស៊ីអាគ្នេយ៍ ជាពិសេស នៅប្រទេសឥណ្ឌា និង ចិន។ កម្ពុជា ក៏ធ្លាប់ជាប្រទេសសម្បូររមាសដូចគ្នានៅក្នុងសម័យបុរាណ ប៉ុន្តែក្នុងកំលុងឆ្នាំ១៩៣០ គេមិនបានឃើញមានវត្តមានសត្វរមាសនៅប្រទេស​កម្ពុជា​ទៀតឡើយ។ កម្ពុជា ត្រូវបានសន្មតដោយអ្នកជំនាញថា បាត់បង់សត្វរមាសតាំងពីពេលនោះមក។ 

សត្វរមាស
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ចំពោះសត្វគោព្រៃ ដែលជាសត្វតំណាងឱ្យប្រទេសកម្ពុជាវិញ ត្រូវបានគេឃើញលើកចុងក្រោយក្នុងឆ្នាំ១៩៨៨។ តាំងពីពេលនោះមកដល់បច្ចុប្បន្នគេមិនបានឃើញមានវត្តមានគោព្រៃនៅប្រទេសកម្ពុជាទៀតឡើយ។

សត្វគោព្រៃ

ចំណែកសត្វខ្លាធំ ជាសត្វមានអំណាច និងកាចសាហាវផងនោះ ក៏លែងមានវត្តមាននៅកម្ពុជាដូចគ្នា។ គេឃើញសត្វខ្លាធំនេះលើកចុងក្រោយនៅឆ្នាំ២០០៧។ បន្ទាប់ពីបាត់វត្តមានរយៈពេល ១៥ ឆ្នាំមក សត្វខ្លាធំ ត្រូវបានអ្នកជំនាញគិតថាបានផុតពូជបាត់ទៅហើយ ដោយមូលហេតុប្រហែល​មកពីការលបដាក់អន្ទាក់ក្នុងព្រៃ។ ទន្ទឹមនឹងបញ្ហានេះ ក្រសួងបរិស្ថាន និងមន្រ្តីពាក់ព័ន្ធបានព្យាយាមខ្នះខ្នែងការពារជីវិតសត្វព្រៃបន្ថែមទៀតតាមរយៈការអភិរក្ស ការចាត់វិធានការច្បាប់ និងការដោះអន្ទាក់នៅក្នុងព្រៃ និងផ្តល់សុវត្ថិភាពដល់សត្វព្រៃផងដែរ។ 

សត្វខ្លាធំ

គួរបញ្ជាក់ថា ក្រសួងបរិស្ថាន និងអង្គការពាក់ព័ន្ធ ដែលមានតួនាទីអភិរក្សសត្វព្រៃក៏បានធ្វើការអំពាវនាវដល់សា​ធា​រ​ណជនបញ្ឈប់ការបរបាញ់សត្វព្រៃ ជួញដូរ និងការបរិភោគសាច់សត្វព្រៃគ្រប់ប្រភេទ ព្រមទាំងជួយអភិរក្សសត្វព្រៃនៅក្នុងប្រទេសកម្ពុជាទៀតផង។ យ៉ាងណាមិញ ទោះបីកម្ពុជា បានផុតពូជនូវប្រភេទសត្វដ៏កម្រទាំងបីនេះ ប៉ុន្តែកម្ពុជាក៏បានរកឃើញនូវសត្វប្រភេទថ្មីនៅភូមិភាគឦសាន ក្នុងខេត្តមណ្ឌលគិរី និងព្យាយាមអភិរក្សឱ្យបានគង់វង្សផងដែរ៕

ដោយ៖ អុន ស្រីមាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ ម៉ោង មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ៦ ម៉ោង មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ៧ ម៉ោង មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម៧ ម៉ោង មុន

ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

សន្តិសុខសង្គម១១ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

សន្តិសុខសង្គម១១ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ១៧ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម