ព័ត៌មានជាតិ
សម្ដេចតេជោ ហ៊ុន សែន ៖ អាស៊ាន នឹងអាចស្វាគមន៍ទីម័រមកកាន់គ្រួសារអាស៊ាន យ៉ាងយូរត្រឹមឆ្នាំក្រោយ
នៅក្នុងពិធីបើកជាផ្លូវការ កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី ៥៥ និងកិច្ចប្រជុំពាក់ព័ន្ធនានា នៅថ្ងៃទី ៣ ខែសីហានេះ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ សម្ដេចតេជោ ហ៊ុន សែន បង្ហាញសុទិដ្ឋិនិយមថា អាស៊ាន នឹងអាចស្វាគមន៍ប្រទេសទីម័រមកកាន់គ្រួសារអាស៊ាន យ៉ាងយូរនៅត្រឹមឆ្នាំក្រោយ។
សម្ដេចតេជោ ហ៊ុន សែន អះអាងថា ដំណើរការនៃការស្នើសុំចូលជាសមាជិកអាស៊ាន របស់ប្រទេសទីម័រឡេស្ដេនេះ កំពុងមានវឌ្ឍនភាពយ៉ាងល្អប្រសើរ។
គួររំលឹកថា កាលពីថ្ងៃទី ២៨ ខែមករា កន្លងទៅ រដ្ឋមន្រ្តីការបរទេសទីម័រ លោកស្រី អាដាល់ជីហ្សា អាល់ប៊ែរទីណា ហ្សាវីយេ រ៉េស ម៉ាញ៉ូ ធ្លាប់បានគោរពស្នើសុំសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងនាមជាប្រធានអាស៊ានជួយដល់ប្រទេសទីម័រ ដើម្បីឲ្យបានចូលជាសមាជិកអាស៊ាន។
ជាការឆ្លើយតបទៅនឹងសំណើនេះ សម្ដេចតេជោ បញ្ជាក់ថា កម្ពុជាតែងតែគាំទ្រប្រទេសទីម័រ ឲ្យក្លាយជាសមាជិករបស់អាស៊ាន។ ជាមួយគ្នានេះ កម្ពុជានឹងបន្តជំរុញសសរស្ដម្ភសេដ្ឋកិច្ច និងសង្គមវប្បធម៌អាស៊ាន ដើម្បីខិតខំរៀបចំបេសកកម្មស្វែងរកការពិតនៅប្រទេសទីម័រ ឲ្យបានឆាប់រហ័សសម្រាប់ជាមូលដ្ឋានក្នុងការវាយតម្លៃ ការរៀបចំផែនទីចង្អុលផ្លូវ និងការកំណត់ពេលវេលាច្បាស់លាស់ ដើម្បីធានាឲ្យប្រទេសទីម័រ ក្លាយជាសមាជិកទី ១១របស់អាស៊ានជាផ្លូវការ៕
អត្ថបទ៖ ធឿន វ៉ាន់សុង
-
ចរាចរណ៍២ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម២ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៦ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ