Connect with us

ព័ត៌មានជាតិ

ប្រជាកសិករ​ខេត្តកំពង់ឆ្នាំង​ធ្វើសែ្រ​បាន ១១ ម៉ឺនហិកតា​ជិតសម្រេច​តាមផែនការ​

បានផុស

នៅ

លោក ហិន ​ហ៊ុន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ ​និងនេសាទ​ខេត្តកំពង់ឆ្នាំង​នៅព្រឹកថ្ងៃទី ០៣ខែ ​សីហា ​ឆ្នាំ២០២២ ​បានឱ្យដឹងថា គិតត្រឹមថ្ងៃទី ៣ ដើមខែសីហានេះ ​ប្រជាកសិករនៅក្នុងខេត្តកំពង់ឆ្នាំងធ្វើស្រែវស្សា​បានចំនួន ១១ ម៉ឺនហិកតាលើផែនការសរុប ១២ ម៉ឺនហិកតា ដែលយឺតជាងឆ្នាំមុន ១ ម៉ឺនហិកតា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ប្រធានមន្ទីរកសិកម្មរូបនេះបន្តថា ​ឆ្នាំ​នេះ​ការធ្វើស្រែវស្សាយឺតដោយសារស្ថានភាពភ្លៀងធ្លាក់ពីដើមរដូវជាបន្តបន្ទាប់ជាប់ៗគ្នាធ្វើឱ្យដីស្រែនៅតាមតំបន់មួយចំនួនលិចទឹកយូរថ្ងៃ​ ដែល​មិន​អាចអោយប្រជាកសិករយើងភ្ជួររាស់សាបព្រោះបាន។

​ដោយឡែកជំនន់​ទឹកភ្លៀងនៅតំបន់អន្លង់ជ្រៃ​ ក្នុងស្រុកសាមគ្គីមានជ័យ​ និងជំនន់​ទឹកភ្លៀង​បាក់​ទំនប់ចាក់ទឹមនៅក្នុងស្រុកទឹកផុសក្នុងពេលកន្លងមកនោះ គឺជំនន់ទឹកភ្លៀងបានជន់​លិចស្រូវក្នុង​ស្រែអាមូលដ្ឋានមួយចំនួនរយៈពេលតែ ២, ៣ ថ្ងៃប៉ុណ្ណោះ មិនបង្កឲ្យស្រូវក្នុងស្រែរបស់ប្រជា​ពលរដ្ឋរងការខូចខាតនោះឡើយ។

ដំណាំកសិកម្ម និងដំណាំដាំនៅតាមគ្រួសារមួយចំនួនដែលបានដាំដុះនៅតាមមូលដ្ឋាន និងតំបន់ខ្ពង់រាបនោះ ក៏ពុំមានរងការ​ខូចខាតដោយ​សារជំនន់ទឹកភ្លៀងនោះឡើយ។

​ជាមួយគ្នានេះដែរលោកប្រធានមន្ទីរកសិកម្ម បានសំណូមពរដល់ប្រជាកសិករខេត្តទាំងអស់​សូម​តាមដាននូវការប្រកាសព័ត៌មានព្យាករណ៍អំពីអាកាសធាតុរបស់ក្រសួងធនធានទឹក និងឧតុនិយម ដោយសូមប្រុងប្រយ័ត្នទឹកជំនន់ ភ្លៀងផ្គរ និងនិងរន្ទះ ដែលអាចធ្វើឱ្យយើងបាត់បង់ ទ្រព្យសម្បត្តិ និងអាយុជីវិត៕

​អត្ថបទ៖ ឈៀងថារិទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ ម៉ោង មុន

UNDP វាយ​តម្លៃ​ខ្ពស់​ចំពោះ​ភាព​ជោគជ័យ​នៃការអនុវត្តផែនការយុទ្ធសាស្រ្តជាតិសកម្មភាពមីន ២០១៨-២០២៥ និង​ប្តេជ្ញាចិត្តគាំទ្រដល់វិស័យសកម្មភាពមីននៅកម្ពុជា

ព័ត៌មានជាតិ៤ ម៉ោង មុន

រដ្ឋបាលសង្កាត់ចោមចៅទី៣ សហការជាមួយក្រុមសង្គ្រោះ៧១១ បន្តចុះយុទ្ធការបាញ់ថ្នាំសម្លាប់មូសដើម្បីបង្កានិងទប់ស្កាត់ជំងឺគ្រុនឈាម

ព័ត៌មានជាតិ៤ ម៉ោង មុន

អាណាចក្រផ្កាថ្ម ជាសក្ខីភាពបញ្ចាក់ពីសក្តានុពលធនធានបាតសមុទ្រកម្ពុជា ដែលខេត្តកែបមានបានដាក់តាំងនៅបណ្ដោយឆ្នេរតេជោសន្តិភាពខេត្តកែប

ព័ត៌មានជាតិ៥ ម៉ោង មុន

លោក សាយ សំអាល់ ៖ មួយឆ្នាំកន្លងមកនេះខេត្តកែបសម្រេចបានហេដ្ឋារចនាសម្ព័ន្ធ ជាខឿនយុទ្ធសាស្រ្តទ្រទ្រង់ដល់វិស័យទេសចរណ៍

ព័ត៌មានជាតិ៥ ម៉ោង មុន

រដ្ឋបាលខណ្ឌឬស្សីកែវ បន្តចុះសម្អាតនិងរៀបចំសណ្តាប់ធ្នាប់ក្នុងមូលដ្ឋានឱ្យមានរបៀបរៀបរយ

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង 

សន្តិសុខសង្គម១៣ ម៉ោង មុន

អ្នកនាំពាក្យ៖ ករណីពលរដ្ឋទៅទទួលអំណោយនៅ​មុខភូមិគ្រឹះអ្នកឧកញ៉ា សុខ គង់ ស្លាប់៤នាក់ ខណៈ៥នាក់ទៀតកំពុងសង្គ្រោះ

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

កូរ៉េខាងជើង ​ប្រហារជីវិត​អ្នកស្រាវជ្រាវ​ជាន់ខ្ពស់​ ព្រោះ​គម្រោង​​ថាមពលនុយក្លេអ៊ែរ​​បរាជ័យ

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

វៀតណាម បំបែក​សម្បុក​​ក្រុម​លាង​លុយ​កខ្វក់​ ក្នុង​ទំហំទឹកប្រាក់ ១,២​ពាន់​លាន​ដុល្លារ

Sokha Hotels

ព័ត៌មានពេញនិយម