Connect with us

ព័ត៌មានជាតិ

ចម្លាក់​​ក្រោមទឹក​ធ្លាក់ នៅរមណីដ្ឋាន​ប្រាសាទ​បន្ទាយ​ទ័ព ខេត្ត​ព្រះ​សីហនុ កំពុង​ទាក់​ទាញ​ភ្ញៀវ​ទេសចរ

បានផុស

នៅ

ចម្លាក់​លើថ្ម​ទឹក​ធ្លាក់ នៅប្រាសាទ​បន្ទាយ​ទ័ព ខេត្ត​ព្រះ​សីហនុ កំពុង​ទាក់​ទាញ​ភ្ញៀវ​ទេសចររូប​ចម្លាក់​ជា​ច្រើន​រួម​ជា​មួយ​ធ្លាក់​ត្រជាក់ រមណីដ្ឋាន​ប្រា​សាទ​បន្ទាយ​ទ័ព កំពុង​ទាក់​ទាញ​ភ្ញៀវ​ទេសចរ​ជា​ច្រើន​អ្នក ឲ្យ​ទៅ​គយគន់​សម្រស់​ដ៏ស្រស់​ស្អាត ស្ថិត​ក្នុង​ស្រុក​ព្រៃ​នប់ ខេត្ត​ព្រះ​សីហនុ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

រមណីដ្ឋាន​ប្រា​សាទ​បន្ទាយ​ទ័ព បាន​និង​កំពុង​ក៏​កសាង​គេ​ឈ្មោះ​របស់​ខ្លួន តាម​រយៈ​សម្រស់​ស្រស់ត្រកាល​របស់​ចម្លាក់ដ៏​ល្អឯក អប​ដោយ​ធម្មជាតិ​និង​ទឹក​ធ្លាក់ បាន​ធ្វើ​ភ្ញៀវទេសចរ​ជា​ច្រើនទប់​ខ្លួន​មិន​ជាប់ ព្រោះ​ទិដ្ឋភាព​ទាំង​នោះ។ រមណីដ្ឋាននេះ ស្ថិត​ក្នុង​ភូមិ​អូតាប៉ាង ឃុំ​អូឧញ៉ាហេង ស្រុក​ព្រៃ​នប់ ខេត្ត​ព្រះ​សីហនុ នៅ​ចន្លោះ​គីឡូម៉ែត្រលេខ១៩២ និង១៩៣ ចូល​តាម​ច្រកភូមិចម្ងាយ៥,៥គីឡូម៉ែត្រ ​នោះ​លោក​អ្នក​នឹង​ឃើញ​រមណីដ្ឋាន​ប្រា​សាទ​បន្ទាយ​ទ័ព៕

អត្ថបទ៖ ជលសាល

ប្រភព៖ FACEBOOK

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម