ព័ត៌មានជាតិ
ការហោះហើរត្រង់ពីកូរ៉េមកកាន់ខេត្តសៀមរាប នឹងបើកឱ្យដំណើរការឆាប់ៗខាងមុខនេះ
លោក Park Sungjin អគ្គកុងស៊ុលនៃសាធារណរដ្ឋកូរ៉េ ប្រចាំខេត្តសៀមរាប បានមានប្រសាសន៍ថា ការហោះហើរត្រង់ពីកូរ៉េមកកាន់ខេត្តសៀមរាបនឹងបើកឱ្យដំណើរការក្នុងពេលឆាប់ៗខាងមុខនេះ និងធ្វើឱ្យកំណើនភ្ញៀវទេសចរចូលមកកាន់ខេត្តសៀមរាប និងមានភាពប្រសើរឡើងវិញ។ ការលើកឡើងរបស់លោក Park Sungjin បានធ្វើឡើងនៅព្រឹកថ្ងៃទី ០៣ ខែសីហា ក្នុងឱកាសដែលលោកបានចូលជួបសម្តែងការគួរសម និងជម្រាបលាលោក ទៀ សីហា អភិបាលខេត្តសៀមរាបនៅសាលាខេត្តសៀមរាប ។
នាឱកាសនោះដែរ លោក Park Sungjin បានសម្តែងនូវការកោតសរសើរ ពីភាពដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជា នាយករដ្ឋមន្ត្រី ក៏ដូចជាពីការយកចិត្តទុកដាក់ខ្ពស់របស់អាជ្ញាធរខេត្តសៀមរាប លើកិច្ចអភិវឌ្ឍន៍នូវគ្រប់ហេដ្ឋារចនាសម្ព័ន្ធ សំខាន់នៅក្នុងបរិបទកូវីដ-១៩ ខេត្តសៀមរាប មានកិច្ចអភិវឌ្ឍន៍លើហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ក្នុងក្រុងសៀមរាប ដែលជាក្រុងគោលដៅទេសចរណ៍វប្បធម៌ធម្មជាតិប្រវត្តិសាស្ត្រ ក្នុងការទាក់ទាញដល់ភ្ញៀវទេសចរជាតិ អន្តរជាតិ ចូលមកទស្សនាកម្សាន្ត ហើយក៏ជាទីក្រុងមួយដែលមានការអភិវឌ្ឍន៍ជឿនលឿនទៀតផង។

លោកក៏បានថ្លែងអំណរគុណផងដែរ ពីភាពយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជា លើការងារសុខភាពសាធារណៈ សំខាន់ការចាក់វ៉ាក់សាំងប្រឆាំងជំងឺកូវីដ-១៩ ជូនប្រជាពលរដ្ឋ ដោយមិនបានប្រកាន់ពូជសាសន៍ពណ៌សម្បុរដោយឥតគិតថ្លៃ សំខាន់ប្រជាជនកូរ៉េ នៅកម្ពុជាបានចាក់គ្រប់ៗគ្នាផងដែរ ពិសេសបានយកចិត្តទុកដាក់លើសន្តិសុខសុវត្ថិភាពជូនដល់ប្រជាជនកូរ៉េ ខណៈបច្ចុប្បន្ននេះ មានប្រជាជនកូរ៉េប្រមាណ ២០០០ នាក់ កំពុងរស់នៅប្រកបមុខរបរការងារអាជីវកម្មនៅខេត្តសៀមរាប។ លោកក៏នឹងជំរុញដល់កិច្ចទំនាក់ទំនងសហប្រតិបត្តិការរវាងខេត្ត ក្រុងសម្ព័ន្ធមេត្រី ឱ្យកាន់តែមានភាពល្អប្រសើរឡើងថែមទៀត។
លោក ទៀ សីហា បានលើកឡើងថា ក្នុងរយៈពេល ៣ ឆ្នាំ មកនេះ លោក អគ្គកុងស៊ុល បានធ្វើកិច្ចទំនាក់ទំនងសហប្រតិបត្តិការល្អ ជាមួយរដ្ឋបាលខេត្តសៀមរាប ទទួលបានលទ្ធផលជាផ្លែផ្កាគួរឱ្យកត់សម្គាល់។ ម្យ៉ាងទៀតក្នុងពេលកន្លងមកអគ្គកុងស៊ុលកូរ៉េប្រចាំខេត្ត ក៏បានធ្វើការសម្របសម្រួលនូវការងារមួយចំនួន ជាមួយបណ្តាខេត្ត ក្រុងចងសម្ព័ន្ធមេត្រីភាពជាមួយខេត្តសៀមរាប។

ក្នុងនោះ លោកអភិបាលខេត្ត ក៏បានលើកផងដែរ ចំពោះកិច្ចទំនាក់ទំនងសហប្រតិបត្តិការជាមួយខេត្តក្រុងសម្ព័ន្ធមេត្រីជាមួយខេត្តសៀមរាប ដែលបានអសកម្មកន្លងមកដោយបញ្ហាជំងឺកូវីដ-១៩ ធ្វើឱ្យមានការអាក់ខានក៏ពិតមែន តែកិច្ចសហប្រតិបត្តិការទំនាក់ទំនងក៏រដ្ឋបាលខេត្តសៀមរាប នៅតែបន្តរក្សានូវចំណងមេត្រីភាពនឹងទៅមុខជានិច្ច។ មួយវិញទៀត នៅខែតុលាខាងមុខនេះ រដ្ឋបាលខេត្តសៀមរាប រៀបចំក្រុមប្រតិភូមួយ ដឹកនាំដោយ លោកទៅបន្តការចុះហត្ថលេខាកិច្ចការយោគយល់គ្នារវាងខេត្ត ក្រុងសម្ព័ន្ធមេត្រី ក្នុងការរឹតចំណងមិត្តភាពនៃប្រទេស និងប្រជាជនទាំងពីរឲ្យកាន់តែរឹងមាំថែមទៀត។

លោកអភិបាលខេត្ត ក៏បានលើកផងដែរ ពីលទ្ធផលនៃកិច្ចសហប្រតិបត្តិការកន្លងមក លើវិស័យអប់រំ សុខាភិបាល កសិកម្ម ការផ្តល់អាហារូបករណ៍ទៅសិក្សា ព្រមទាំងការផ្តល់នូវសម្ភារៈផ្សេងៗជាច្រើនទៀត សំខាន់ក្រុងស៊ូវ៉ុន ក៏បានបង្កើតភូមិមិត្តភាពស៊ូវ៉ុន ភ្នំក្រោម ព្រមទាំងសាងសង់ អគារសិក្សាថ្នាក់បឋម, អនុវិទ្យាល័យ និងវិទ្យាល័យទៀតផង។ លោកអភិបាលខេត្ត បានថ្លែងអំណរគុណដល់រដ្ឋាភិបាលកូរ៉េ ដែលបានជំរុញដល់វិស័យទេសចរណ៍ ចូលមកកម្ពុជានៅថ្ងៃខាងមុខ តាមជើងហោះហើរឆ្ពោះត្រង់មកខេត្តសៀមរាប នឹងធ្វើឱ្យវិស័យទេសចរណ៍នៅខេត្តសៀមរាប មានការរីកចម្រើនឡើងវិញ ក្រោយពីបញ្ចប់វិបត្តិជំងឺកូវីដ-១៩៕
អត្ថបទ៖ សំអឿន

-
សន្តិសុខសង្គម១ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា១ សប្តាហ៍ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?