ព័ត៌មានជាតិ
ផ្ទុះកូវីដក្នុងវត្តមួយរកឃើញព្រះសង្ឃ ១៦ អង្គ វិជ្ជមានកូវីដ១៩
លោក ងិន ចាន់សារ៉េត ប្រធានស្រុកប្រតិបត្តិកំពង់ឆ្នាំងនៅល្ងាចថ្ងៃទី ៣ ខែសីហា ឆ្នាំ២០២២ នេះបានឱ្យដឹងតាមទូរស័ព្ទថា ក្រុមគ្រូពេទ្យស្រុកបរិបូណ៌បានធ្វើ Rapitest រកឃើញវិជ្ជមានកូវីដ ១៩ លើព្រះសង្ឃចំនួន ១៦ អង្គ និងឧបាសកម្នាក់នៅក្នុងវត្តអង្គ ស្ថិតនៅក្នុងភូមិដើមជ្រែ ឃុំឃុនរ៉ង ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង។

ដោយឡែក ការធ្វើតេស្តនៅក្នុងសាលាខេត្តនៅព្រឹកថ្ងៃទី ៣ ខែសីហា ដើម្បីចូលរួមក្នុងពិធីការមួយនៅព្រឹកថ្ងៃទី ៤ ក៏បានរកឃើញអ្នកមានវិជ្ជមានកូវីដ១៩ ចំនួន ៤ នាក់ផងដែរលើមន្ត្រីរាជការ។ ដូច្នេះមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំងអំពាវនាវដល់ប្រជាពលរដ្ឋនៅក្នុងខេត្តកំពង់ឆ្នាំងមេត្តាប្រុងប្រយ័ត្ន និងស្នើសុំចូលរួមអនុវត្តវិធានការ ៣ កុំ និង ៣ ការពារ។

ទាក់ទងនឹងករណីខាងលើនេះ លោក ចេងចាន់ដូណា អភិបាបាលស្រុកបរិបូណ៌ ក៏បានបញ្ជាក់ឱ្យដឹងដែលថា ព្រះសង្ឃនៅវត្តអង្គរគឺមានអាការៈមិនស្រួលព្រះទ័យ ដោយការសង្ស័យទើបហៅក្រុមគ្រូពេទ្យស្រុកមកពិនិត្យធ្វើសំណាកតាមរយៈរ៉ាពីតេស្ត ដោយរកឃើញវិជ្ជមានកូវីដ១៩ លើព្រះសង្ឃចំនួន ១៦ អង្គ និងឧបាសកម្នាក់ផងដែរ។

ចំពោះហេតុការណ៍ខាងលើនេះលោកវេជ្ជបណ្ឌិត ប្រាក់ វ៉ុន ប្រធានមន្ទីរសុខាភិបាល ខេត្តកំពង់ឆ្នាំងបានបញ្ជាក់ថា យើងនិងឲ្យព្រះសង្ឃព្យាបាលជំងឺនេះ នៅក្នុងវត្តដាច់ដោយឡែក ដោយមិនឲ្យមានការទំនាក់ទំនងជាមួយប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាននោះឡើយដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩ នៅក្នុងសហគមន៍៕

ឈៀងថារិទ្ធ

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ