Connect with us

ព័ត៌មានជាតិ

សម្តេចតេជោ​ ហ៊ុន សែន​​ ស្វាគមន៍​ដ៏​កក់​ក្តៅ​ដល់​រដ្ឋមន្រ្តីការបរទេស​ទាំងអស់​ ដែល​បាន​អញ្ជើញមកចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៥ ​នៅ​កម្ពុជា​

បានផុស

នៅ

តាម​រយៈ​បណ្តាញសង្គម​​ហ្វេសបុក​​សម្តេចតេជោ ហ៊ុន សែន​​ នាយករដ្ឋមន្រ្តី នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ និង​ជា​ប្រធាន​អាស៊ាន​ ស្វាគមន៍ដ៏កក់​ក្តៅដល់រដ្ឋមន្រ្តីការបរទេស​ទាំងអស់​ដែល​បាន​អញ្ជើញ​មក​ចូល​រួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី ៥៥ ( 55th ASEAN Foreign Ministers’ Meeting- AMM) និងកិច្ចប្រជុំពាក់ព័ន្ធនានានៅព្រះរាជាណាចក្រកម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្តេច​តេជោ ​​បាន​បន្ត​ថា នៅថ្ងៃទី ៣ ខែសីហា ឆ្នាំ ២០២២ នេះ មានឯកឧត្តម និង​លោកជំទាវ​រដ្ឋមន្រ្តីការ​បរទេសចំនួន ៧ រូបទៀត បានអញ្ជើញមកដល់ព្រះរាជាណាចក្រកម្ពុជា ដូចជា 1-H.E Nanaia Mahuta រដ្ឋមន្ត្រីការបរទេស នៃប្រទេសនូវែលហ្សេឡង់, 2-H.E Subrahmanyam Jaishankar រដ្ឋមន្ត្រីការបរទេស នៃសាធារណរដ្ឋឥណ្ឌា, 3-H.E Amanda Anne Milling រដ្ឋមន្ត្រីទទួលបន្ទុក​កិច្ចការ​អាស៊ី និងមជ្ឈឹមបូព៌ា នៃចក្រភពអង់គ្លេស, 4-H.E Ali Sabry រដ្ឋមន្រ្តីការបរទេសស្រីលង្កា, 5-H.E Yoshimasa Hayashi រដ្ឋមន្ត្រីការបរទេសជប៉ុន, 6-H.E Sergei Lavrov រដ្ឋមន្ត្រីការបរទេសសហព័ន្ធរុស្ស៊ី និង 7- H.E Antony Blinken រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក។ នៅមានរដ្ឋមន្រ្តីការបរទេស នៃប្រទេសមួយចំនួនទៀត នឹងមកដល់កម្ពុជានៅថ្ងៃស្អែកជាបន្តបន្ទាប់។

សូមជូនពរ ឯកឧត្តម លោកជំទាវ និងគណៈប្រតិភូទាំងអស់ បានសប្បាយរីករាយក្នុងការស្នាក់នៅ និងទទួលបានលទ្ធផលល្អនៅក្នុងកិច្ចប្រជុំ 55th AMM នៅកម្ពុជា៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២២ នាទីutes មុន

រាត្រីថ្ងៃទី០១ ខែមីនា​នេះ ផ្លូវថ្មើរជើង មាន​ល្ខោនបាសាក់ ចាបុីដងវែង នៅ​សប្តាហ៍​ក្រោយ​នឹង​មាន​កំប្លែង​នាយក្រឹម

ព័ត៌មានជាតិ១ ម៉ោង មុន

រដ្ឋមន្ត្រីបរិស្ថាន ប្រកាសបន្តធ្វើបុណ្យកោងកាងសន្តិភាពរៀងរាល់ឆ្នាំ ដើម្បីរក្សាព្រៃកោងកាង និងបរិស្ថានកម្ពុជា

ព័ត៌មានជាតិ២ ម៉ោង មុន

តើបាតុកម្មដែលរៀបចំដោយពលករមួយក្ដាប់តូចនៅកូរ៉េ អាចតំណាងឱ្យពលរដ្ឋខ្មែរនៅកូរ៉េដែរឬទេ?

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

មេដឹកនាំ​បណ្តា​ប្រទេសនៅ​អឺរ៉ុប​បង្ហាញ​ជំហរ​​ពិត​ក្នុងជម្លោះត្រាំ​និង​ហ្សេលេនស្គី​ ​

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ជនរងគ្រោះ​​៥០០០​នាក់នឹងត្រូវបញ្ជូនចេញ​ពី​មីយ៉ាន់ម៉ាទៅ​ចិនវិញនៅសប្តាហ៍ក្រោយ

Sokha Hotels

ព័ត៌មានពេញនិយម