ព័ត៌មានជាតិ
ប្រជុំបន្ទាន់!! ត្រៀមដឹកជញ្ជូនពលករខ្មែរធ្វើចត្តាឡីស័កជំងឺកូវីដ.១៩ និងពង្រឹងសន្តិសុខព្រំដែនឆ្លើយតបព្រឹត្តិការណ៍៤មករា ឆ្នាំ២០២១
ក្រោយប្រជុំផ្សព្វផ្សាយសភាពការណ៍បន្ទាន់រួចមក មន្ត្រីគណៈបញ្ជាការឯកភាពខេត្ត ដឹកនាំដោយលោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ នៅល្ងាចថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២០នេះ បានប្រញាប់ចុះទៅព្រំដែនដើម្បីធ្វើការត្រួតពិនិត្យការដឹកជញ្ជូនបងប្អូនប្រជាពលរដ្ឋដែលធ្វើការចំណាកស្រុកនៅ ច្រកអូរបីជាន់ ត្រូវអនុវត្តឲ្យមានលទ្ធផលល្អរហ័ស និងមានប្រសិទ្ធភាព នូវបទបញ្ជារបស់សម្តេចតេជោ ហ៊ុន សែន ទាក់ទិនការដឹកជញ្ជូនពលករខ្មែរ ការធ្វើចត្តាឡីស័កបង្ការជំងឺកូវីដ.១៩ និងធ្វើការពង្រឹងសន្តិសុខ នៅតាមព្រំដែនដើម្បីឆ្លើយតបព្រឹត្តិការណ៍៤មករា ឆ្នាំ២០២១ខាងមុខនេះផងដែរ។

លោក អ៊ុំ រាត្រី បានបញ្ជាក់ឲ្យដឹងបន្តទៀតថា ពលរដ្ឋខ្មែរ ដែលវិលត្រឡប់ពីប្រទេសថៃចូលមកកម្ពុជា តាមច្រកអូរបីជាន់ ស្ថិតនៅឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ត្រូវបានក្រុមគ្រូពេទ្យ និងមន្ត្រីជំនាញត្រួតពិនិត្យវាស់កំដៅ រួចបញ្ជូនទៅមន្ទីរពេទ្យក្រុងប៉ោយប៉ែត ដើម្បីធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ ។
លោកបានបញ្ជាក់ឲ្យដឹងបន្តទៀតថា ដើម្បីដាក់វិធាការបន្ថែមក្នុងការពង្រឹងការគ្រប់គ្រងប្រជាពលរដ្ឋ ដែលបានវិលត្រឡប់មកពីប្រទេសថៃឲ្យបានហ្មត់ចត់ តឹងរឹងបំផុត នោះត្រូវត្រួតពិនិត្យវាស់កំដៅ រួចបញ្ជូនទៅមន្ទីរពេទ្យក្រុងប៉ោយប៉ែត ដើម្បីធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ ឲ្យបានត្រឹមត្រូវ តាមវិធានការរបស់ក្រសួងសុខាភិបាល។

បើតាមក្រុមគ្រូពេទ្យ និងមន្ត្រីជំនាញដែលប្រចាំការនៅចំណុចខាងលើបានឲ្យដឹងថា ក្រោយពីទទួលបានបទបញ្ចាពីសម្តេចតេជោ ហ៊ុនសែន មកមន្ត្រីជំនាញពាក់ព័ន្ធទាំងអស់ បានរឹតបន្តឹងបំផុត នៅពេលដែលពួកកាត់ចេញពីទឹកដីថៃ មិនអនុញ្ញាតឲ្យពួកគាត់ចេញទៅណាបាត់មួយនាក់នោះទេ ដោយធ្វើការពិនិត្យសំណាក និងធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ មិនខ្វល់ពីការពិនិត្យឃើញមានការសង្ស័យឬមិនមាននោះទេ ដោយយកយុទ្ធសាស្ត្រចាស់ របស់សម្តេចតេជោ ហ៊ុន សែន កាលពីអំឡុងខែមិនា កន្លងទៅ ដោយកាលនោះមិនមានអ្នកឆ្លងនោះទេ ដើម្បីទប់ស្កាត់ការរីករាដាលដល់ក្នុងសហគមន៍។

មន្ត្រីជំនាញបានបញ្ជាក់ឲ្យដឹងបន្តថា ប្រជាពលរដ្ឋដែលចេញពីទឹកដីថៃ ក្រោយពិនិត្យរួចត្រូវបានបញ្ជូនទៅកន្លែកពិនិត្យសំណាកនិងធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ នៅជាច្រើនទីតាំង ទាំង៧ស្រុក ២ក្រុង ពិសេសគឺស្រុក ក្រុងជាប់និងព្រំដែនខ្មែរ ថៃ។ លោកបានបញ្ជាក់ឲ្យដឹងបន្តទៀតថាចាប់តាំងពីកើតមានវិបត្តិជំងឺកូវីត.១៩ ប្រជាពលរដ្ឋខ្មែរ ដែលវិលត្រឡប់ប្រទេសថៃចូលមកកម្ពុជាវិញ មានអ្នកកើតជំងឺឆ្លងកូវីដ.១៩នេះតិចបំផុត សម្រាប់ក្នុងខេត្តបន្ទាយមានជ័យនេះ៕
អត្ថបទ ៖ វ៉ាន់ ណាង


-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី