Connect with us

ព័ត៌មានជាតិ

រដ្ឋមន្រ្តីការបរទេសកាតា ប្ដេជ្ញាចិត្តជំរុញឲ្យមានគណៈប្រតិភូធុរកិច្ចមកប្រទេសកម្ពុជា នាពេលខាងមុខ

បានផុស

នៅ

មន្ត្រីជាន់ខ្ពស់នៃប្រទេសកាតា បានប្ដេជ្ញាចិត្តជំរុញឲ្យមានគណៈប្រតិភូធុរកិច្ចមកប្រទេសកម្ពុជានាពេលខាងមុខ ដើម្បីជួបពិភាក្សាជាមួយធុរកិច្ចកម្ពុជា ក្នុងការពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យធុរកិច្ច រវាងប្រទេសទាំងពីរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការប្ដេជ្ញានេះ គ្រាដែលសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា កាលពីល្ងាចថ្ងៃទី ៣ ខែសីហា ឆ្នាំ ២០២២ បានអនុញ្ញាតឲ្យលោក Sheikh Mohammed bin Abdulrahman al-Thani ឧប​នាយករដ្ឋមន្ត្រី និងជារដ្ឋមន្រ្តីក្រសួងការបរទេសនៃប្រទេសកាតា ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ។

សម្ដេចតេជោ ហ៊ុន សែន បានស្វាគមន៍រដ្ឋមន្ត្រីការបរទេសកាតា និងគណៈប្រតិភូដែលអញ្ជើញមកចូលរួមក្នុងកិច្ចប្រជុំ រដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី ៥៥ និងកិច្ចប្រជុំពាក់ព័ន្ធនេះ។ សម្ដេចតេជោ បានលើកឡើងថា បច្ចុប្បន្ននេះ ទំនាក់ទំនងទ្វេភាគីរវាងកម្ពុជា-កាតា មានភាពល្អប្រសើរទៅមុខ ហើយទស្សនកិច្ចរបស់លោកឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេសនាពេលនេះ នឹងរួមចំណែកក្នុងការពង្រឹង ពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ជាពិសេសពង្រីកទំនាក់ទំនងរវាងប្រទេសកាតា និងប្រទេសអាស៊ានផងដែរ។

លោកឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេសកាតា បានថ្លែងអំណរគុណសម្ដេចតេជោនាយករដ្ឋមន្ត្រី ចំពោះការទទួលស្វាគមន៍រូបលោក ក៏ដូចជាការទទួលជួបសម្ដែងការគួរសមនាពេលនេះ។ លោកក៏បានអបអរសាទរនូវភាពជោគជ័យ នៃកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន។  ឧបនាយករដ្ឋមន្ត្រីកាតា បានលើកឡើងបន្តថា នេះគឺជាឱកាសដ៏ល្អ ដែលលោកបានមកប្រទេសកម្ពុជានាពេលនេះ ហើយលោកពិតជាចង់ឃើញនូវដំណើរការវិវត្តនៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។

លោកបានគូសបញ្ជាក់ថា រហូតមកដល់ពេលនេះ ទំនាក់ទំនងរវាងកាតា-កម្ពុជា ចាប់ផ្ដើមមានភាពល្អប្រសើរ ហើយប្រទេសទាំងពីរនៅមានសក្តានុពលជាច្រើនទៀត ដែលអាចសហការគ្នា ជាពិសេសទៅលើវិស័យសេដ្ឋកិច្ច។ លោកថា បច្ចុប្បន្នកាតា-កម្ពុជា មានកិច្ចសហប្រតិបត្តិការគ្នាខ្លះហើយ លើវិស័យអប់រំ ហើយនឹងរកកិច្ចសហប្រតិបត្តិការលើវិស័យផ្សេងៗជាច្រើនទៀតនៅពេលខាងមុខ។

លោក Sheikh Mohammed bin Abdulrahman al-Thani បានជម្រាបសម្ដេចតេជោថា លោកបានជួបពិភាក្សាជាមួយលោកឧបនាយករដ្ឋមន្ត្រី ​ប្រាក់ សុខុន រួចហើយ។ ក្នុងជំនួបនោះ អ្វីដែលលោកចាប់អារម្មណ៍ គឺប្រទេសកាតា អាចមានកិច្ចសហប្រតិបត្តិការល្អជាមួយកម្ពុជាទៅ លើវិស័យទេសចរណ៍ និងការពង្រីកទំហំពាណិជ្ជកម្ម និងការវិនិយោគ។ លោកបានប្ដេជ្ញាចិត្តថា នឹងជំរុញឲ្យមានគណៈប្រតិភូធុរកិច្ចមកប្រទេសកម្ពុជានាពេលខាងមុខ ដើម្បីជួបពិភាក្សាជាមួយធុរកិច្ចកម្ពុជា ក្នុងការពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យធុរកិច្ចនេះតែម្ដង។

សម្ដេចតេជោ ហ៊ុន សែន បានស្វាគមន៍ និងអបអរសាទរ ដែលប្រទេសកាតាបានយកចិត្តទុកដាក់ចំពោះអាស៊ាន ក៏ដូចជាចំពោះប្រទេសកម្ពុជា និងពិតជារីករាយដែលលោកបានជួបជាមួយលោក ប្រាក់ សុខុន ក្នុងការជំរុញនូវកិច្ចសហប្រតិបត្តិការនេះផងដែរ។ សម្ដេចតេជោ មានក្តីសង្ឃឹមថា ប្រទេសកាតា នឹងទទួលបានភាពជោគជ័យក្នុងការរៀប Word Cup នៅចុងឆ្នាំ ២០២២នេះ ពីព្រោះប្រទេសកត្តាជាអ្នករៀបចំព្រឹត្តិការណ៍ World Cup នេះតែម្ដង។

សម្ដេចតេជោ បានបន្ថែមថា ប្រទេសទាំងពីរ គឺនៅមានសក្កានុពលជាច្រើន ដែលអាចពង្រឹងនូវកិច្ចសហប្រតិបត្តិការគ្នាបាននាពេលខាងមុខ។ ពាក់ព័ន្ធទៅនឹងវិស័យទេសចរណ៍ សម្តេចតេជោ បានមានប្រសាសន៍ថា ប្រទេសកាតាពិតជាមានភាពរឹងមាំ ជាពិសេសប្រទេសកាតា គឺមានសមត្ថភាពក្នុងការពង្រឹងជើងហោះហើរ ហើយប្រទេសកាតា គឺមានភូមិសាស្រ្តនៅមជ្ឈិមបូព៌ា ដែលអាចធ្វើការហោះហើរមកកម្ពុជាដោយផ្ទាល់បាន។

សម្ដេចតេជោ បានមានប្រសាសន៍ថា មុនវិបត្តិជំងឺកូវីដ-១៩ កម្ពុជាមានទេសចរបរទេសប្រមាណជាង ៦ លាន ៦សែននាក់ តែពេលនេះធ្លាក់មកដល់ត្រឹមជិត ១លាននាក់ប៉ុណ្ណោះ។ សម្ដេចតេជោបញ្ជាក់ថាគោលដៅកម្ពុជា គឺចង់ទទួលបានភ្ញៀវទេសចរប្រមាណជា ១៥លាននាក់ ឯណ្ណោះ។ សម្ដេចតេជោបានមានប្រសាសន៍ថា ពេលនេះកម្ពុជាមានការលើកលែងនូវលក្ខខណ្ឌជាច្រើន ដើម្បីឲ្យភ្ញៀវទេសចរមកកាន់កម្ពុជា។

សម្តេចតេជោ បានលើកឡើងទៀតថា ប្រទេសកាតាអាចគាំទ្រ ជាពិសេសធ្វើឲ្យមានជំនួបរវាងអ្នកធុរកិច្ច និងធុរកិច្ចនៃប្រទេសទាំងពីរ ដូចជាអោយអ្នកធុរកិច្ចនៃប្រទេសទាំងពីរ អាចចូលរួមក្នុងការតាំងពិព័រណ៍ ពាណិជ្ជកម្មក្នុងខែ ១២ ចុងឆ្នាំនេះផងដែរ ធ្វើយ៉ាងណាជំរុញផ្នែកធុរកិច្ច និងធុរកិច្ចឲ្យមានទំនាក់ទំនងគ្នា។

សម្តេចតេជោ ក៏បានលើកទឹកចិត្តឲ្យប្រទេសកាតា ជំរុញដល់វិស័យឯកជន ដើម្បីមកធ្វើការរួមគ្នាជាមួយវិស័យឯកជននៅប្រទេសកម្ពុជា។ សម្ដេចចង់ឃើញអ្នកវិនិយោគប្រទេសកាតា មកវិនិយោគនៅក្នុងប្រទេសកម្ពុជា ហើយនាំចេញទៅកាន់ទីផ្សារបរទេស ពិសេសពាក់ព័ន្ធទៅនឹងវិស័យស្បៀង ដូចជាស្រូវ អង្ករតែម្ដង។ សម្ដេចតេជោជំរុញឲ្យប្រទេសកាតា អាចមកវិនិយោគលើវិស័យនេះ ហើយធ្វើការនាំចេញទៅកាន់ទីផ្សារអន្តរជាតិផងដែរ។

លោករដ្ឋមន្ត្រីការបរទេសកាតា បានថ្លែងអរគុណចំពោះសម្ដេចតេជោ ចំពោះអនុសាសន៍ដ៏មានអត្ថន័យក្នុងការពង្រឹងទំនាក់ទំនង ក៏ដូចជាការពង្រីកពង្រឹងកិច្ចសហប្រតិបត្តិការ លើវិស័យសេដ្ឋកិច្ចពាណិជ្ជកម្មរវាងប្រទេសទាំងពីរនេះ។ លោកសន្យាថា លោកនឹងបញ្ជូនអ្នកធុរកិច្ចពីប្រទេសកាតាមកកាន់ប្រទេសកម្ពុជា ដើម្បីធ្វើការជាមួយធុរកិច្ចកម្ពុជា ក្នុងការពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការ ក៏ដូចជា វិនិយោគទៅលើវិស័យអ្វី ដែលប្រទេសទាំងពីរអាចសហការគ្នាបាន។ លោកក៏បានសន្យាថា នឹងជំរុញឲ្យមានការហោះហើរឡើងវិញ តភ្ជាប់រវាងកម្ពុជា និងប្រទេសកាតាផងដែរ ដើម្បីធ្វើយ៉ាងណាជំរុញវិស័យទេសចរណ៍រវាងប្រទេសទាំងពីរ ភាពល្អប្រសើរផងដែរនៅពេលខាងមុខ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១ នាទីute មុន

ហេតុផលម្យ៉ាងគត់ ដែលលោក Trudeau សុខចិត្តចុះចេញពីតំណែង 

សេចក្ដីជូនដំណឹង១៥ នាទីutes មុន

អ្នកឧកញ៉ា ឃុន សៀ គោរពជូនពរ សម្ដេចទាំង ៧ ក្នុងឱកាសអបអរសាទរខួបអនុស្សាវរីយ៍លើកទី ៤៦ ទិវាជ័យជម្នះ ៧ មករា

អត្ថាធិប្បាយ២៨ នាទីutes មុន

បទអត្ថាធិប្បាយ៖ ជ័យជម្នះ ៧ មករា ១៩៧៩ គឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រនៃទំនាក់ទំនងកម្ពុជា និងវៀតណាម

សេចក្ដីជូនដំណឹង២៩ នាទីutes មុន

អ្នកឧកញ៉ា ឃុន សៀ គោរពជូនពរ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងឱកាសអបអរសាទរខួបអនុស្សាវរីយ៍លើកទី ៤៦ ទិវាជ័យជម្នះ ៧ មករា

ព័ត៌មានជាតិ៣៣ នាទីutes មុន

អាជ្ញាធរសម្រេចផ្អាកការសាងសង់សំណង់នានារបស់លោក​ ធាន​ វុទ្ធី​ ព្រោះគ្មានបច្ចេកទេស 

ចរាចរណ៍២៣ ម៉ោង មុន

សមត្ថកិច្ច បានឃាត់ខ្លួនអ្នកបើករថយន្តបុកតារារ៉េបម្នាក់ យកទៅសួរនាំអនុវត្តតាមនីតិវិធី

ព័ត៌មានជាតិ១៦ ម៉ោង មុន

បិទចរាចរណ៍នៅកំពង់ចម្លងជ្រោយចង្វារ កំពង់ចម្លងអរិយក្សត្រ និងកំណាត់ផ្លូវមួយចំនួន ជុំវិញមហោស្រពកោះពេជ្រ ស្អែកនេះ

ជីវិតកម្សាន្ដ២១ ម៉ោង មុន

មកដឹងពីជីវិតសិល្បៈត្រួសៗរបស់ Rapper ល្បីឈ្មោះ Ruthko

ព័ត៌មានជាតិ២១ ម៉ោង មុន

ស្ពាន​ឆ្លង​ទន្លេភ្ជាប់​ទៅ​ផ្លូវល្បឿនលឿន ដីឥដ្ឋ-ថ្មគរ ឈានទៅ​​ខួងគ្រឹះ ខណៈ​មាន​​ការ​សង់ស្ពាន​ដែកបណ្តោះអាសន្ន​សម្រួល​ការ​ងារសាងសង់

ព័ត៌មានជាតិ២៣ ម៉ោង មុន

គោលការណ៍ការងារ, អ្នកនាំពាក្យ ប្រាប់លោក ហេង សិទ្ធី ឱ្យដាក់បណ្ដឹងមកក្រសួងយុត្តិធម៌ផ្ទាល់

Sokha Hotels

ព័ត៌មានពេញនិយម