Connect with us

ព័ត៌មានជាតិ

កសិករខេត្តបាត់ដំបង ធ្វើស្រូវវស្សាទើប​តែ​បានជាង ៦៧ ភាគរយ គិតមកដល់ពេលនេះ

បានផុស

នៅ

បើគិតមកដល់ត្រឹមថ្ងៃទី ០៣ខែសីហា ឆ្នាំ២០២២នេះ ប្រជាកសិករ ប្រកបរបរធ្វើស្រែនារដូវវស្សាឆ្នាំនេះ ទើបតែបានប្រមាណ ៦៧,៦៨ ភាគរយប៉ុណ្ណោះ បើធៀបផែនការលើ​ផ្ទៃដីសរុប ៣៣២,៧០០ ហិកតា។ តើមានកត្តាអ្វីខ្លះ បានបង្កឲ្យល្បឿនយឺតក្នុងការធ្វើស្រូវវស្សាក្នុងឆ្នាំនេះ ខណះពេលវេលានៅត្រឹមពាក់កណ្តាលខែ ១០ តែប៉ុណ្ណោះ តើអាចរំពឹងទុកថាបាន តាមផែនការដែរឬយ៉ាងណា?

បើយោងតាមរបាយការណ៍ពីមន្ត្រីការិយាល័យស្ថិតិនៃមន្ទីរកសិកម្មខេត្តបានបង្ហាញឲ្យដឹងនៅថ្ងៃទី ០៣ ខែសីហានេះថា គិតមកដល់ថ្ងៃទី ០៣ខែសីហា ឆ្នាំ២០២២នេះ ក្នុងខេត្តបាត់ដំបងប្រជាកសិករបានធ្វើស្រូវវស្សា លើផ្ទៃដីសរុបចំនួន ៣៣ ២,៧០០ហិកតា នៃផ្ទៃដីផែនការ ទូទាំងស្រុកក្នុងភូមិសាស្ត្រខេត្តបាត់ដំបង ខណះមកដល់ពេលនេះ អនុវត្តបានត្រឹម​២២៥, ១៦៣ ហិកតាស្មើ ៦៧,៦៨ភាគរយប៉ុណ្ណោះនៃផ្ទៃដីផែនការសរុប ៣៣២,៧០០ហិកតា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ស្របតាមរបាយការណ៍ចុះថ្ងៃទី ០៣ ខែ សីហានេះ លោក ហេង សិទ្ធ ទទួលបន្ទុកផ្នែកស្ថិតិនៃមន្ទីរកសិកម្មខេត្ត បានឲ្យដឹងនៅថ្ងៃទី០៣ខែសីហានេះដែរថា ឆ្នាំនេះប្រជាកសិករធ្វើស្រូវវស្សាមានការយឺតយ៉ាវ ដោយសាតែប្រឈមកត្តា​២​គឺ តំបន់មួយចំនួនមានការរីងស្ងួតទឹកមិនគ្រប់គ្រាន់ និងតំបន់មួយចំនួនទៀតទឹកភ្លៀងធ្លាក់ច្រើនបង្កឲ្យជន់លិច​ស្រែមិនអាចធ្វើការព្រួសស្រូវបាន ទើបល្បឿននៃការដាំដុះស្រូវមានការយឺតយ៉ាវ។

លោកបញ្ជាក់បន្តថា ការយឺតយ៉ាវនេះក៏ពុំទាន់ហួសពេលនៅឡើយ ព្រោះការដាំដុះនៅរយះពេលត្រឹមពាក់កណ្តាលខែ ៩ ឬ ខែ ១០ ខាងមុខទៀត។ យ៉ាងណាមិញ លោកក៏មិនទាន់រំពឹងទុកថា ការដាំដុះស្រូវវស្សារបស់ប្រជាកសិករ អាចមានសន្ទុះស្មើ ឬក៏ក្រោមនៃផ្ទៃដីផែនការនោះយ៉ាងណានៅឡើយទេ អាស្រ័យទៅលើកត្តាអាកាសធាតុបានហុចផលល្អឡើងវិញ៕

អត្ថបទ៖ សៅ សារិទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា១២ នាទីutes មុន

ឆ្នាំ​២០២៥ FFC គ្រោងចំណាយ​ជាង​៨​លាន​ដុល្លារ​លើការងារ​សំខាន់១០

ជីវិតកម្សាន្ដ២០ នាទីutes មុន

តួឯកចិនរឿង «Big World» ប្រឹងប្រែងច្រៀង តាំងពីជំទង់ ក្លាយជាតួសម្ដែងលេចធ្លោប្រចាំទឹកដីកំណើត

ព័ត៌មានអន្ដរជាតិ២១ នាទីutes មុន

រុស្ស៊ី បាញ់មីស៊ីលពន្លិចកប៉ាល់ដឹកទំនិញមួយគ្រឿង សង្ស័យដឹកអាវុធអង់គ្លេស យកទៅឲ្យអ៊ុយក្រែន

ខេត្តកំពង់ធំ
ព័ត៌មានជាតិ២៦ នាទីutes មុន

ខេត្តកំពង់ធំ សម្រេចការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធបានជាង៤២ម៉ឺនក្បាលដី

សមាគមកាយប្ញទ្ធិនារីកម្ពុជា
ព័ត៌មានជាតិ១ ម៉ោង មុន

សមាគមកាយប្ញទ្ធិនារីកម្ពុជា រៀបចំកម្មវិធី បងស្រី និងប្អូនស្រី លើកទី៥ ក្រោមប្រធានបទ «ស្រ្តី និងការងារសង្គម»

សន្តិសុខសង្គម១៥ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានជាតិ២១ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

អង់គ្លេសនិងបារាំង ប្រកាសដឹកនាំក្រុមចម្រុះ ដាក់ទ័ពទៅអ៊ុយក្រែន ទោះគ្មានអាមេរិក

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម