Connect with us

ព័ត៌មានជាតិ

នគរបាលអន្តោប្រវេសន៍ថៃ អនុញ្ញាតធ្វើប័ណ្ណព្រំដែនប្រថាប់ត្រាបានដល់៧ថ្ងៃវិញ

បានផុស

នៅ

នៅព្រឹកថ្ងៃទី៤ ខែសីហា ឆ្នាំ២០២២នេះ ខាងភាគីនគរបាលអន្តោប្រវេសន៍របស់ថៃ បានប្រាប់ឲ្យដឹងថា ប័ណ្ណព្រំដែន Border pass ចាប់ពីថ្ងៃទី៤ ខែសីហា ឆ្នាំ២០២២នេះតទៅ បានអនុញ្ញាតឲ្យអាជីវករ និងប្រជាពលរដ្ឋចូលទឹកដីថៃនោះ ប្តូប្រថាប់ត្រាបានដល់៧ថ្ងៃវិញហើយ នេះបើតាមប្រភពពី chin bunna។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានប្រាប់ឲ្យដឹងថា បងប្អូនប្រជាពលរដ្ឋដែលមានបំណងធ្វើប័ណ្ណព្រំដែន(Border Pass) សូមភ្ជាប់មកជាមួយនូវឯកសាររួមមានច្បាប់ថតចម្លងតាមច្បាប់ដើម ១ អត្តសញ្ញាណប័ណ្ណថតចម្លង១ច្បាប់។ ២សេចក្តីចម្លងសំបុត្រកំណើត ឬសំបុត្របញ្ជាក់កំណើតចំនួន១ច្បាប់។ ៣ សេចក្តីចម្លងសៀវភៅគ្រួសារ ឬសៀវភៅស្នាក់នៅ ចំនួន១ច្បាប់។ ៤រូបថត ៤X៦ ចំនួន ២សន្លឹក រូបថតកូន ភ្ជាប់មកជាមួយ៤X៦ ចំនួន ២សន្លឹក ករណីមានកូនរួមដំណើរជាមួយហើយ បង់សេវាចូលរដ្ឋចំនួន២០.០០០រៀលក្នុងរយះពេលកន្លះខែទើបអាចមកយកប័ណ្ណព្រំដែន(Border Pass) បាន ប័ណ្ណនេះ អាចចូលបាន២ខេត្តជាប់គ្នា គឺខេត្តស្រះកែវ និងខេត្តប្រាជីនបូរី ហើយមានរយ:ពេលស្នាក់នៅ៧ថ្ងៃ ប័ណ្ណព្រំដែននេះគេតម្រូវឲ្យមកធ្វើនៅរដ្ឋបាលខេត្តបន្ទាយមានជ័យច្រក ចេញចូលតែមួយ។

លោក អ៊ុំ រាត្រី បានបញ្ជាក់ឲ្យដឹងបន្តថា ការធ្វើប័ណ្ណព្រំដែនសព្វថ្ងៃនេះមានសន្ទុះលឿនរលូនប៉ុន្តែពលរដ្ឋនៅលំបាកក្នុងករណីបញ្ជាក់អំពីលិខិតស្នាម ត្រូវថតចម្លងតាមច្បាប់ដើមហើយ បោះត្រា ប្រើពេលយូរគិតរយះពេលចាប់ពីធ្វើប័ណ្ណនេះមានបរិមាណច្រើនមានទាំងខេត្តឆ្ងាយៗក៏អាចធ្វើបានដែរឲ្យតែមានសៀវភៅមកស្នាក់នៅ ក្នុងខេត្តបន្ទាយមានជ័យ​ដែរហើយចំណែកប័ណ្ណនេះត្រូវចំណាយពេល១៥ថ្ងៃទើបធ្វើរួចលទ្ធផលនេះមិនទាន់ឆ្លើយតបតាមសំណូមពរ និងផែនការដាក់ចុះបាននៅឡើយ។

លោក អ៊ុំ រាត្រី បានបញ្ជាក់ឲ្យដឹងទៀតថា ប័ណ្ណព្រំដែនBorder Passនេះ សម្រាប់ពលរដ្ឋនៅក្នុងខេត្តបន្ទាយមានជ័យជាប់តំបន់ព្រំដែន ត្រូវរដ្ឋបាលខេត្ត ស្រះកែវនិងខេត្តប្រាជីនបូរីបាន អនុញ្ញាតិឲ្យពលរដ្ឋកម្ពុជានៅខេត្តជាប់ព្រំដែនអាចឆ្លងចេញចូលបានចំនួន២ខេត្តជាប់គ្នាគឺខេត្តស្រះកែវនិងខេត្តប្រាជីនបូរីហើយមានរយ:ពេលស្នាក់នៅ៧ថ្ងៃ៕

អត្ថបទ៖ វ៉ាន់ ណាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ ម៉ោង មុន

ខេត្តបន្ទាយមានជ័យ​ និង​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន សន្យា​សហការ​គ្នា​បំបែក​ទី​តាំង​ឧក្រិដ្ឋកម្ម និង​អំពើ​ឆបោក​ឱ្យ​អស់

សន្តិសុខសង្គម៨ ម៉ោង មុន

ភ្លៀង​មួយ​មេធំ​ លាយឡំ​នឹង​ខ្យល់​កន្ត្រាក់ បណ្ដាល​ឱ្យ​រលំ​ដើមឈើ​សង្កត់​លើ​រថយន្តមួយគ្រឿង

ព័ត៌មានជាតិ៨ ម៉ោង មុន

ក្រសួងការងារ ៖ សមភាព​រវាងបុរស និងស្ត្រី ជាកិច្ចការ​ស្នូល​គោល​នយោបាយ​រាជរដ្ឋាភិបាល​កម្ពុជា

ព័ត៌មានជាតិ៩ ម៉ោង មុន

សម្តេចតេជោ ហ៊ុន សែន “អត់ធ្មត់ អត់ធ្មត់ និងអត់ធ្មត់ នេះ​ជា​មេរៀន​របស់ខ្ញុំ ក្នុងវ័យ៣៧ ឆ្នាំ”

ជីវិតកម្សាន្ដ១០ ម៉ោង មុន

បុណ្យសពលោក ប៉ែន ច័ន្ទសិទ្ធ រៀបចំធ្វើនៅ វត្តតាំងក្រសាំងខាងជើង រាជធានីភ្នំពេញ

សន្តិសុខសង្គម៨ ម៉ោង មុន

ភ្លៀង​មួយ​មេធំ​ លាយឡំ​នឹង​ខ្យល់​កន្ត្រាក់ បណ្ដាល​ឱ្យ​រលំ​ដើមឈើ​សង្កត់​លើ​រថយន្តមួយគ្រឿង

ជីវិតកម្សាន្ដ១៣ ម៉ោង មុន

តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ

ចរាចរណ៍១៣ ម៉ោង មុន

បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង

សហគ្រាសចិន
សន្តិសុខសង្គម១៩ ម៉ោង មុន

ពលរដ្ឋ​ចោទជនជាតិ​ចិនមួយ​ក្រុមនៅ​​ក្រុមហ៊ុន​ចម្ការ​ចេក​​ខេត្ត​ក្រចេះ បាញ់សត្វគោក្របី​អ្នកស្រុក​លេីកដាក់ឡានយ៉ាងអានាធិបតេយ្យ

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

រុស្ស៊ី បាញ់មីស៊ីលពន្លិចកប៉ាល់ដឹកទំនិញមួយគ្រឿង សង្ស័យដឹកអាវុធអង់គ្លេស យកទៅឲ្យអ៊ុយក្រែន

Sokha Hotels

ព័ត៌មានពេញនិយម