ព័ត៌មានជាតិ
បង្ក្រាបបទល្មើសនេសាទបំផ្លាញចោលរបាំងស្បៃមុង ១១ កន្លែងប្រវែង ៨០០ ម៉ែត្រ
លោក លី ឡា នាយខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំងនៅល្ងាចថ្ងៃទី ៣ ខែសីហា ឆ្នាំ២០២២បានឱ្យដឹងថា សមត្ថកិច្ចខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំងនៅថ្ងៃទី ៣ ខែសីហានេះ បានចុះប្រតិបត្តិការបង្រ្កាបបទល្មើសជលផលនៅចំណុចមេទឹកពាមឆ្កោក ដល់ខ្វែងឆ្លុះ ស្រុកជលគីរី។

ដោយប្រើប្រាស់កម្លាំងសរុប ១១នាក់ មានកាណូតបាឡាស្មាច់ ៣គ្រឿង។ លទ្ធផលបំផ្លាញចោលរបាំងស្បៃមុងចំនួន ១១ កន្លែង ប្រវែង៨០០ម៉ែត្រ លបលូស្បៃមុងចំនួន ១២មាត់ បង្គោលចំនួន២០០ ដើម ចាក់លែងត្រីចម្រុះ ចំនួន ២០ គីឡូ ចូលក្នុងទន្លេវិញ។
ដោយឡែកសមត្ថកិច្ចផ្នែករដ្ឋបាលជលផលផ្សារឆ្នាំង និងសង្កាត់រដ្ឋបាលជលផលចុងកោះ បានសហការជាមួយអធិការដ្ឋាននគរបាលក្រុងកំពង់ឆ្នាំងចុះពិនិត្យទីតាំងប្រជាពលរដ្ឋ ០៦ គ្រួសារមកស្នាក់នៅចំណុចទួលអំពិល សង្កាត់កំពង់ ឆ្នាំង ប្រកបមុខរបរកាវលៀសខុសច្បាប់។

ក្រោយពីពិនិត្យឃើញជាក់ស្តែងសមត្ថកិច្ចបានឯកភាពគ្នាធ្វើលិខិតព្រមាន និងបានឱ្យគាត់រុះរេីសម្ភារៈចាកចេញវិលត្រឡប់ទៅផ្ទះវិញ។ ចំណែកសង្កាត់ជលផលបរិបូណ៍បានសហការណ៍ជាមួយអាជ្ញាធរឃុំឆ្នុកទ្រូ និងមន្ត្រីបរិស្ថាន ស្នាក់ការតំបន់ប្រើប្រាស់ច្រើនយ៉ាងបឹងទន្លេសាបប្រចាំខេត្តកំពង់ឆ្នាំង និងប៉ុស្តិ៍នគរបាលរដ្ឋបាលឆ្នុកទ្រូបានធ្វើការផ្សព្វផ្សាយច្បាប់ស្ដីពីជលផលប្រកាស ៤៥៨ ប្រក.កសក ស្ដីពីការកំណត់ប្រភេទឧបករណ៍នេសាទគ្រួសារដែលអនុញ្ញាតឱ្យធ្វើនេសាទក្នុងដែននេសាទទឹកសាបដោយមានការចូលរួមពីប្រជាពលរដ្ឋចំនួន៧៦ នាក់ ក្នុងនោះមានស្រីចំនួន២៥ នាក់៕

អត្ថបទ៖ ឈៀងថារិទ្ធ

-
សន្តិសុខសង្គម៦ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
សន្តិសុខសង្គម៤ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
នគរបាលខណ្ឌសែនសុខ ហៅយុជនក្រុមសម្រួលចរាចរណ៍ មកណែនាំ និងដកហូតឯកសណ្ឋាន
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល