ព័ត៌មានជាតិ
រដ្ឋមន្ត្រីការបរទេសកម្ពុជា-ចិន ប្ដេជ្ញាចិត្តពង្រឹងបន្ថែមទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរ
រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា-ចិន បានប្ដេជ្ញាចិត្តពង្រឹងបន្ថែមនូវទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរ ហើយសន្យាបង្កើនកិច្ចខិតខំប្រឹងប្រែង ក្នុងកិច្ចសហប្រតិបត្តិការក្នុងតំបន់ និងអន្តរជាតិ ផងដែរ។ ការប្ដេជ្ញានេះ នៅក្នុងជំនួបរវាងលោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសកម្ពុជា បានអញ្ជើញជួបពិភាក្សាទ្វេភាគីជាមួយលោក វ៉ាង យី ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្រ្តីការបរទេសចិន កាលពីល្ងាចថ្ងៃទី ៣ ខែសីហា ឆ្នាំ ២០២២។

លោក គង់ ភោគ រដ្ឋលេខាធិការក្រសួងការបរទេសកម្ពុជា និងជាអ្នកនាំពាក្យកិច្ចប្រជុំអាស៊ាន មានប្រសាសន៍ក្នុងសន្និសីទសារព័ត៌មាន នាព្រឹកថ្ងៃទី ៤ ខែសីហានេះថា នៅក្នុងជំនួបទ្វេភាគីរវាងលោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ជាមួយលោក វ៉ាង យី គឺភាគីទាំងពីរ បានបង្ហាញនូវការប្ដេជ្ញាចិត្តក្នុងការពង្រឹងបន្ថែមនូវទំនាក់ទំនងទ្វេភាគីកម្ពុជា-ចិន ហើយសន្យាបង្កើនកិច្ចខិតខំប្រឹងប្រែង ក្នុងកិច្ចសហប្រតិបត្តិការក្នុងតំបន់ និងអន្តរជាតិ ជាពិសេសចំពោះវិបត្តិប្រទេសអ៊ុយក្រែន និងស្ថានភាពនៅប្រទេមីយ៉ាន់ម៉ា ដើម្បីធ្វើយ៉ាងណារក្សារក្សាសន្តិភាព និងការអភិវឌ្ឍប្រកបដោយចីរភាព។

នៅក្នុងជំនួបនោះដែរ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានសម្ដែងនូវការសាទរចំពោះភាពជោគជ័យរបស់ប្រទេស ចិន ក្នុងនាមជាម្ចាស់ផ្ទះនៃកិច្ចប្រជុំប្រ៊ីដ និងប្រ៊ីដបូក ផងដែរ។
ជាការឆ្លើយតប រដ្ឋមន្រ្តីការបរទេសចិន វ៉ាង យី ក៏បានអបអរសាទរចំពោះកម្ពុជា ក្នុងការធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី ៥៥ និងកិច្ចប្រជុំពាក់ព័ន្ធ ប្រកបដោយជោគជ័យ ខណៈពេលដែលភាពតានតឹង នៃស្ថានភាពនយោបាយក្នុងតំបន់ និងសកលលោក កំពុងតែកើនឡើង។

រដ្ឋមន្ត្រីការបរទេសកម្ពុជា-ចិន ក៏បានវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាព នៃកិច្ចសហប្រតិបត្តិការអាស៊ាន-ចិន ក្នុងរយៈពេល ៣០ឆ្នាំកន្លងមកនេះ ព្រមទាំងបានប្ដេជ្ញាចិត្តក្នុងការបន្តកិច្ចសហប្រតិបត្តិការនានា ដើម្បីជំរុញ និងពង្រឹងនូវភាពជាដៃគូរយុទ្ធសាស្រ្ដគ្រប់ជ្រុងជ្រោយ អាស៊ាន-ចិន។

ប្រមុខការទូតកម្ពុជា-ចិន ក៏បានបង្ហាញនូវការប្ដេជ្ញាចិត្ត ក្នុងការបន្តការសហការយ៉ាងជិតស្និតជាមួយប្រទេសមេគង្គឡាន ឆាងដទៃទៀត ដើម្បីអនុវត្តនូវផែនការសកម្មភាព ៥ឆ្នាំទៅមុខ ក្នុងក្របខណ្ឌមេគង្គឡានឆាង៕
អត្ថបទ៖ ឃួន សុភ័ក្រ

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ