ព័ត៌មានជាតិ
លោក សុខ ទូច អះអាងថា បើចិនហ៊ានវាយ លុក តៃវ៉ាន់ អាមេរិកនឹងចំណេញ៥យ៉ាង
ប្រធានរាជបណ្ឌិតសភាកម្ពុជា លោកបណ្ឌិត សុខ ទូច បានអះអាងថា ប្រសិនបើចិនហ៊ានបំផ្ទុះអាវុធទៅលើទឹកដីរបស់កោះតៃវ៉ាន់ ឬហ៊ានធ្វើសង្រ្គាមជាមួយនឹងតៃវ៉ាន់ក្នុងកំលុងពេលនេះ គឺធ្វើឱ្យអាមេរកចំណេញ៥យ៉ាងពីលើបញ្ហានេះ។ លោក សុខ ទូច បានថ្លែងប្រាប់ “កម្ពុជាថ្មី” បែបនេះ បន្ទាប់ពីវត្តមានលោកស្រី Nancy Pelosi ប្រធានសភាអាមេរិកបានធ្វើទស្សនកិច្ចនៅតៃវ៉ាន់កាលពីយប់ថ្ងៃទី ០២ ខែសីហា ឆ្នាំ២០២២។

លោកបានលើកឡើងថា ចិនមិនអាចបង្កសង្គ្រាមជាមួយតៃវ៉ានបានឡើយនៅក្នុងដំណាក់កាលបច្ចុប្បន្ន ព្រោះជាដំណាក់កាលមួយដែលចិនត្រូវការពង្រីកសេដ្ឋកិច្ចរបស់ខ្លួនឱ្យកាន់តែខ្លាំងក្លាបន្ថែមទៀត ដើម្បីក្លាយជាប្រទេសមហាអំណាចទៅថ្ងៃខាងមុខ។ ប៉ុន្តែក្នុងករណីដែលចិនហ៊ានវាយលុក ឬបាញ់ចូលកោះតៃវ៉ាន់ អាមរិកនិងចំណេញ៥យ៉ាងពីលើបញ្ហានេះ។
ទី១ អាមេរិកចង់បង្ហាញពីសក្តានុពលរបស់ខ្លួនទៅពិភពលោកថា យកតៃវ៉ាន់ជាមិត្ត គឺមិត្តពិតមែន មិនទុកតៃវ៉ាន់ចោល ហើយក៏មិនគ្រាន់តែនិយាយលេងដែរ។ ទី២ អាមេរិកឆ្លៀតឱកាសនេះបង្ហាញពីអាវុធរបស់ខ្លួនថា តើមានឥទ្ធិពលបានកម្រិតណា? ទី៣ អាវុធរបស់អាមេរិកនឹងកាន់តែមានទីផ្សារបន្ថែមទៀត ទី៤ជាឱកាសរបស់អាមេរិកសម្រាប់ចងសម្ព័ន្ធមិត្តជាមួយប្រទេសដទៃនៅពេលដែលប្រទេសតូចៗមានបញ្ហាគឺរត់ទៅរកអាមេរិកឱ្យជួយ និងទី៥ ធ្វើឱ្យចិនចំណាយលុយទៅលើអាវុធច្រើន ស្របពេលដែលចិនកំពុងសន្សំលុយរបស់ខ្លួនដើម្បីពង្រីកសេដ្ឋកិច្ចធ្វើជាប្រទេសមហាអំណាចខាងមុខ ស្មើនឹងធ្វើឱ្យចិនហែកលុយរបស់ខ្លួនចោលកំលុងពេលដែលចិនព្យាយាមចងសម្ព័ន្ធមិត្តជាមួយប្រទេសដទៃដូចគ្នា។

ប្រធានរាជបណ្ឌិត្យសភារូបនេះបាននិយាយបែបថា៖ “អាមេរិកគេចេះណាស់ បើវ៉ៃអាមេរិកមានខាតអី្វ? មកវ៉ៃនៅទឹកដីចិនតើ ប៉ុន្តែសំណួរសួរថា ហេតុអ្វីអាមេរិកទទួលស្គាល់ចិនតែមួយ? ហេតុអ្វីពេលចូលតៃវ៉ាន់មិនសួរចិន? គ្រាន់តែនិយាយឱ្យរួចពីមាត់ទេ តែផ្លូវច្បាប់អត់គោរព”។
គួរបញ្ជាក់ថា ប្រជាជនតៃវ៉ាន់មួយចំនួនមិនយល់ស្រប និងខ្លាចពីវត្តមានលោកស្រី Nancy Pelosi នៅលើទឹកដីកោះតៃវ៉ាន់នេះណាស់ ព្រោះប្រសិនបើបង្កជាសង្រ្គាមប្រជាជនតៃវ៉ាន់ក៏ត្រូវវិនាស និងរងគ្រោះក្រោមសង្គ្រាមដូចគ្នា។ ប៉ុន្តែ លោកស្រី Tsai Ing-wen ប្រធានាធិបតីតៃវ៉ាន់វិញ ពុំមានការញញើតជាមួយចិនចំពោះវត្តមានរបស់ប្រធានសភាអាមេរិកខាងលើឡើយ ៕
ដោយ៖ អុន ស្រីមាន

-
ព័ត៌មានជាតិ២ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
សន្តិសុខសង្គម៣ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
ចរាចរណ៍២ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល