ព័ត៌មានជាតិ
ក្រសួងប្រៃសណីយ៍ ប្រើប្រាស់បច្ចេកវិទ្យាឌីជីថល បង្កើនប្រសិទ្ធភាពការងារ
លោក ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍នៅក្នុងសន្និសីទពីវឌ្ឍនភាពរយៈពេល ៥ ឆ្នាំ បានលើកឡើងពីការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាឌីជីថល ដើម្បីជំរុញប្រសិទ្ធភាពការងារ។
លោករដ្ឋមន្រ្តីបានបន្តថា ក្រសួងបានដាក់ឲ្យប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាមានដូចជា ប្រព័ន្ធគ្រប់គ្រងបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ កែលម្អប្រព័ន្ធគ្រប់គ្រងបុគ្គលិក ប្រព័ន្ធគ្រប់គ្រងព័ត៌មានផ្ទៃក្នុងក្រសួង ប្រព័ន្ធចុះបញ្ជីសេវាសាធារណៈឌីជីថល សម្រាប់វិស័យប្រៃសណីយ៍ ទូរគមនាគមន៍ និងបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន ប្រព័ន្ធគ្រប់គ្រងឯកសារនិងការសម្រេចផ្ទៃក្នុងតាមប្រព័ន្ធអេឡិចត្រូនិកកែលម្អប្រព័ន្ធគ្រប់គ្រងអ៊ីម៉ែល កែលម្អថ្នាលគ្រប់គ្រងមាតិកា គេហទំព័រសម្រាប់ស្ថាប័នរដ្ឋ និង ប្រព័ន្ធគ្រប់គ្រងព័ត៌មានជំនាញនិងវគ្គបណ្តុះបណ្តាលរបស់មន្ត្រី។
លោករដ្ឋមន្រ្តីបានលើកឡើងថា ការធ្វើកំណែទម្រង់នេះ ដើម្បីផ្លាស់ប្ដូររបៀបការងារថ្មី បង្កើនការទទួលខុសត្រូវ និងតម្លាភាពតាមរយៈការអនុវត្តប្រព័ន្ធបច្ចេកវិទ្យាឌីជីថល។
ជាមួយគ្នានេះ ក្រសួងក៏បានរៀបចំប្រព័ន្ធមួយចំនួនទៀត តែមិនទាន់ដាក់ឲ្យប្រើប្រាស់មានដូចជាប្រព័ន្ធចុះឈ្មោះដែនជាតិ.kh និងប្រព័ន្ធគ្រប់គ្រងព័ត៌មានអ្នកប្រើប្រាស់ទូរសព្ទដៃ។
បន្ថែមពីនោះ ក្រសួងក៏បានរៀបចំប្រព័ន្ធបច្ចេកវិទ្យាមួយចំនួនទៀត ធ្វើយ៉ាងណាដើម្បីប្រែក្លាយកម្ពុជាសម្រេចគោលដៅជារដ្ឋាភិបាលឌីជីថលត្រឹមឆ្នាំ ២០៣៥៕
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ចរាចរណ៍១ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម២៤ ម៉ោង ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៥ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ចរាចរណ៍២ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់