ព័ត៌មានជាតិ
ក្រសួងប្រៃសណីយ៍ ដាក់គោលនយោបាយឲ្យសង់បង្គោលអង់តែនតែមួយ ប្រើប្រាស់រួមគ្នា
រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍បានលើកឡើងពីការដាក់ចេញគោលនយោបាយលើការប្រើប្រាស់បង្គោលអង់តែនរួមគ្នា ដើម្បីពង្រឹងគុណភាពសេវាដល់គោលដៅអាទិភាព និងតំបន់ដាច់ស្រយាល។
ថ្លែងក្នុងសន្និសីទវឌ្ឍនៈភាពនៅព្រឹកនេះ លោក ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍ និងទូរគនាគមន៍ បានលើកឡើងថា អនុក្រឹត្យលើគោលនយោបាយប្រើប្រាស់បង្គោលអង់តែនតែមួយប្រើប្រាស់រួមគ្នានេះ បានរៀបចំរួចរាល់ហើយនិងត្រៀមដាក់ឲ្យប្រមុខរដ្ឋាភិបាលអនុម័តនៅពេលខាងមុខនេះ។


លោករដ្ឋមន្រ្តីបានអះអាងថា ការដាក់ចេញគោលនយោបាយលើការប្រើប្រាស់បង្គោលអង់តែនរួម នឹងសម្រួលការប្រើប្រាស់កាត់បន្ថយការចំណាយ និងបង្កើតលំហអាកាសដែលប៉ះពាល់ដល់បរិស្ថាន។
យោងតាមរបាយការណ៍របស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បច្ចុប្បន្ននេះស្ថានីយអង់តែនទូរសព្ទចល័តកំពុងប្រើប្រាស់ទូទាំងប្រទេសមានចំនួន ១១ ៤៨៩ ទីតាំង។ ដើម្បីពង្រឹងគុណភាពសេវាដល់គោលដៅទេសចរណ៍អាទិភាព និងតំបន់ទេសចរណ៍ដាច់ស្រយាល ក្រសួងនឹងសាងសង់ស្ថានីយអង់តែនចំនួន ១០០ បន្ថែមទៀត។
នៅក្នុងពិធីបិទសន្និបាតវិស័យទេសចរណ៍កាលពីថ្ងៃ ១៤ កក្កដា ឆ្នាំ២០២២ សម្តេចតេជោ ហ៊ុន សែន បានណែនាំឱ្យក្រុមហ៊ុនទូរស័ព្ទ ក្រុមហ៊ុនផ្គត់ផ្គង់សេវាអ៊ីនធឺណិត ពង្រឹងលើការផ្តល់សេវាអ៊ីនធឺណិតទាំងក្នុងទីក្រុងនិងតាមទីជនបទ។ ប្រមុខរដ្ឋាភិបាលបានបញ្ជាក់ថា ការពង្រីកវិសាលភាពសេវាឲ្យដំណើរការល្អ នឹងអាចទាក់ទាញបានអ្នកទេសចរច្រើន មិនថាតែជាតិនិងអន្តរជាតិទេ ឲ្យទៅកម្សាន្តតាមតំបន់ទេសចរណ៍នានាក្នុងប្រទេសកម្ពុជា។
តាមរយៈការសិក្សាស្រាវជ្រាវមួយរបស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍បានរកឃើញថា បញ្ហាសេវាទូរសព្ទគឺបណ្តាលមកពីប្រតិបត្តិករទូរសព្ទចល័តមួយចំនួន នៅបន្តប្រើប្រាស់បច្ចេកវិទ្យាមិនទាន់សម័យកាល កំណើននៃសំណង់អគារខ្ពស់ៗ កំណើននៃការប្រើប្រាស់សេវាទូរសព្ទចល័ត និងសេវាអ៊ីនធឺណិត។
ក្រៅពីនេះក៏មានបញ្ហាឧបករណ៍កែច្នៃ ដែលមិនស្របតាមស្តង់ដារបច្ចេកទេស ស្ថានីយអង់តែនភាគច្រើនត្រូវបានសាងសង់នៅតែតំបន់ទីប្រជុំជន ការដំឡើងឧបករណ៍បង្កើនកម្លាំងសេវាដែលបណ្តាលឱ្យមានការឆ្លងរំខាន ការនាំចូលទូរសព្ទមួយទឹកដែលគ្មានគុណភាព រួមនឹងចំណុចសំខាន់មួយចំនួនទៀត៕

-
សន្តិសុខសង្គម១៧ ម៉ោង ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៧ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?