Connect with us

ព័ត៌មានជាតិ

ប្រឡាយ​បង្ហូរទឹកស្ពាន​បាគូ​ កំពុងមានការ​ចាក់ដីលុប

បានផុស

នៅ

​ស្ពានបាគូផ្លូវ ​២១៧ ​នៃមូលដ្ឋានខណ្ឌដង្កោ ​រាជធានីភ្នំពេញ ​បច្ចុប្បន្នប្រជាពលរដ្ឋដែល​ធ្វើដំណើរ​ឆ្លងកាត់កំពុងមានការងឿងឆ្ងល់គ្រប់ៗ​គ្នា ដោយសារឃើញមានការចាក់ដីលុបមុខប្រឡាយបង្ហូរទឹក ដែលពួកគាត់ធ្លាប់ឃើញស្ពានមួយនេះ គឺជាប្រភពបង្ហូរមុខទឹករាប់ឆ្នាំមកហើយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទីតាំងស្ពានបាគូ ដែលកំពុងមានគេចាក់ដីលុបមុខទឹកនេះ នៅចំណុចខាងត្បូងសាលាសង្កាត់​ជើង​ឯក ប្រមាណជាង ២០០ម៉ែត្រ ផ្លូវ២១៧ (ផ្លូវចំការដូង) នៃមូលដ្ឋានសង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ។

​បងប្អូនប្រជាពលរដ្ឋរៀបរាប់ឱ្យដឹងថា​ ពួកគាត់តែងតែធ្វើដំណើរឆ្លងកាត់ស្ពានបាគូ​ ផ្លូវ ២១៧​ នៃមូល​ដ្ឋានខណ្ឌដង្កោ​ រាជធានីភ្នំពេញជារៀងរាល់ថ្ងៃឃើញថា ​ទីតាំងនេះ​ គឺជាប្រភពប្រព័ន្ធ​ប្រឡាយបង្ហូរ​ទឹកយ៉ាងសំខាន់នារដូវវស្សា ដោយឡែកទើបតែបច្ចុប្បន្ននេះស្រាប់តែ​ឃើញមានការចាក់ដីលុប​មុខ​ប្រឡាយបង្ហូរទឹកស្ពានបាគូបែបនេះទៅវិញ។

​បញ្ហានេះ​ពួកគាត់ដែល​ធ្វើដំណើរឆ្លងកាត់​ស្ពានបាគូ​ គឺកំពុងមានការងឿនឆ្ងល់យ៉ាងខ្លាំង​ តើមាន​ច្បាប់ឯណា ​ដែលហ៊ានអនុញ្ញាតឱ្យមានការ​ចាក់ដីលុបប្រឡាយ​ទឹកសាធារណៈបែបនេះ​។

​ជុំវិញករណីនេះលោក ​លាស់ សុខលឹម ​ចៅសង្កាត់ជើងឯក ​កាលពីរសៀលថ្ងៃទី ៣ ​ខែសីហា​ ឆ្នាំ​២០២២ ​ប្រាប់ឱ្យដឹងថា ​ដីនេះគឺមានប្លង់កម្មសិទ្ធិត្រឹមត្រូវ ​​សម្រាប់ម្ចាស់កម្មសិទ្ធិ​ ហើយការ​ចាក់ដី​នេះមិនមែនចាក់លុយប្រឡាយនោះដែរ ពីព្រោះទីតាំងនេះមិនមែនជាប្រឡាយបង្ហូរទឹកនោះដែរ ​គឺទី​នេះ គ្រាន់តែជាទីតាំងរំដោះចេញពីស្ទឹងព្រែកត្នោតប៉ុណ្ណោះតាំងពីយូរណាស់មកហើយ ​ប៉ុន្តែ​ដោយ​សារបច្ចុប្បន្នអាជ្ញាធរជំនាញបានធ្វើការអភិវឌ្ឍន៍ប្រឡាយ​ផ្សេងទៀត​ ដើម្បី​បង្វៀងមុខ​ទឹកទៅ​កាន់ស្ទឹងព្រែកត្នោត ទើបម្ចាស់ទីតាំងនេះដីចាក់បំពេញដីរបស់គាត់។​

​លោក លាស់ ​សុខលឹម ​ចៅសង្កាត់ជើងឯក​ប្រាប់បញ្ជាក់ថា ​ថ្ងៃខាងមុខលោកនឹងស្នើរជំនាញ​ពាក់ព័ន្ធដើម្បីលុបបំបាត់ស្ពានបាគូនេះតែម្តង។

​ទោះបីយ៉ាងណាក្តី​ដោយមានបំណងចង់រក្សា​ប្រឡាយបង្ហូរទឹកសាធារណៈ ​ឱ្យនៅបានគង់វង់ ប្រជា​ពលរដ្ឋសូមសំណូមពរមន្ទីរ ស្ថាប័នជំនាញពាក់ព័ន្ធមេត្តាចុះត្រួតពិនិត្យ​ឱ្យឃើញជាក់ស្តែង​ច្បាស់​លាស់ ក្នុងការទប់ស្កាត់ថែរក្សាប្រឡាយសាធារណៈនេះ ​សម្រាប់ទុករំដោះជំនន់ទឹកភ្លៀង​នារដូវ​វស្សា​ជារៀងរាល់ឆ្នាំ ខណៈមូលដ្ឋានខណ្ឌដង្កោ ​តែងតែទឹកជន់លិចបណ្តាល​ឱ្យខូចខាតទ្រព្យសម្បត្តិ ផ្ទះសម្បែង ប្រជាពលរដ្ឋរៀងរាល់រដូវវស្សាឈានចូលមកដល់។

​សូមជម្រាបជូនថា​ ចំពោះឈ្មោះម្ចាស់ដីខាងលើ​ មិនទាន់មានការបញ្ជាក់​ណាមួយពីអាជ្ញាធរ​ពាក់ព័ន្ធឡើយថា ម្ចាស់ដីជានរណាដែរ៕

អត្ថបទ៖ រ៉ាវុទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ ម៉ោង មុន

ឧត្តមសេនីយ៍ឯក ហែម សុវត្ថិ អញ្ជើញបូកសរុបវាយតម្លៃសភាពការណ៍ និងលទ្ធផលកិច្ចប្រតិបត្តិការរបស់ស្នងការខេត្តកំពង់ធំក្នុងឆ្នាំ២០២៤ និងដាក់ទិសដៅការងារឆ្នាំ២០២៥

ព័ត៌មានជាតិ៥ ម៉ោង មុន

រដ្ឋមន្ត្រី៖ សន្និសីទសេដ្ឋកិច្ចការងារថ្នាក់ជាតិ ឆ្នាំ២០២៤ នឹងផ្តល់ធាតុចូលសំខាន់ ខណៈកម្ពុជាត្រៀមចាកចេញពីក្រុមប្រទេសមានការអភិវឌ្ឍតិចតួចក្នុងឆ្នាំ២០២៩

ព័ត៌មានជាតិ៥ ម៉ោង មុន

វិទ្យាស្ថាន NPIC ផ្ដល់​ជំនាញ​ខាង​អគ្គិសនី​ស្រប​តាម​ស្ដង់ដារ​អន្តរជាតិ ដើម្បី​ឆ្លើយតប​តាម​តម្រូវការទីការងារលើសកលលោក

កីឡា៥ ម៉ោង មុន

កម្ពុជា ចាញ់ សិង្ហបុរី ធ្វើ​ឲ្យ​ក្តី​សង្ឃឹម​តិច​​ឡើង​វគ្គ​៤​ក្រុម​ចុង​ក្រោយ

នយោបាយ៧ ម៉ោង មុន

អ្នកជំនាញ ស្នើឱ្យអ្នកវិភាគឈរលើវិទ្យាសាស្ត្រជាជាងវិភាគបែបស៊ីអារម្មណ៍ គ្មានមូលដ្ឋានច្បាស់លាស់

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

គ្រូទាយល្បីឈ្មោះ២រូប សុទ្ធតែទាយរឿងដែលគ្មាននរណាចង់ឲ្យកើត នៅឆ្នាំក្រោយ

ចរាចរណ៍១៨ ម៉ោង មុន

អ្នកជិះម៉ូតូ កង់ ឆ្លង់កាត់ចន្លោះសួនច្បារពុះចែកទ្រូងផ្លូវជាតិលេខ៣​បង្កគ្រោះថ្នាក់ញឹកញាប់ដល់អ្នកដទៃ

ជីវិតកម្សាន្ដ១០ ម៉ោង មុន

ផ្ទុះការវែកញែក! ក្រោយនារីម្នាក់ទម្លាយថា តារាចម្រៀងល្បីមួយរូប ចម្លងជំងឺឱ្យ ខណៈមានការស្នើឱ្យម្ខាងទៀតចេញមុខបកស្រាយ

សន្តិសុខសង្គម៩ ម៉ោង មុន

ជនរងគ្រោះក្នុងករណីបាក់ច្រាំងទន្លេសង្កត់ទូកនៅស្រុកខ្សាច់កណ្ដាល នៅមិនទាន់រកឃើញនៅឡើយ

សន្តិសុខសង្គម១៤ ម៉ោង មុន

បាក់ច្រាំងទន្លេសង្កត់ទូកដឹកខ្សាច់ បណ្តាលឱ្យបាត់មនុស្សម្នាក់

Sokha Hotels

ព័ត៌មានពេញនិយម