Connect with us

ព័ត៌មានជាតិ

តើ​មាន​វិធីសាស្ត្រ​យ៉ាងណា​ ឲ្យ​ក្មេងៗ​រៀន​តាម​អន​ឡាញ​បាន​ល្អ​ប្រសើរ​?

បានផុស

នៅ

​វា​ពិតជា​មានការ​លំបាក​ណា​ស់​ ក្នុង​ការ​បង្រៀន​ក្មេងៗ​តាម​អន​ឡាញ​ នៅ​តាម​ផ្ទះ​ឲ្យ​បាន​ល្អ​ប្រសើរ​ ដូច​នៅ​ក្នុង​សាលារៀន​ផ្ទាល់​ ដែល​មានគ្រូ មិត្តភក្ដិ​ និង​កន្លែង​លេង​កម្សាន្ត​សម្រាប់​បំបាត់​ការ​អផ្សុក​។​

កញ្ញា សឿ សុខលី ជា​គ្រូបង្រៀន​នៅ​សាលា​ប៊ែ​ល​ធី​អន្តរជាតិ ​បាន​ប្រាប់​ថា ​ការ​បង្រៀន​តាម​អន​ឡាញ​នៅ​តាម​ផ្ទះ​មាន​លក្ខណៈ​ខុសគ្នា​ នឹង​ការ​រៀន​នៅ​ក្នុង​ថ្នាក់​ផ្ទាល់​ហើយ​ការផ្ទេរ​ចំណេះដឹង​ដល់​សិស្ស​ ក៏​មាន​លក្ខណៈ​ខុសគ្នា​ដែរ​ គឺ​គ្រូ​អាច​ផ្ទេរ​ចំណេះដឹង​ពី​៥០​ទៅ​៧០​ភាគ​ប៉ុណ្ណោះ​ សម្រាប់​ការ​រៀន​តាម​អន​ឡាញ​ តែ​បើ​រៀន​ក្នុង​ថ្នាក់​អាច​ផ្ទេរ​ពី​៩០​ដល់​១០០​ភាគរយ​។ កញ្ញា​បាន​ពន្យល់​ថា ​ការ​រៀន​តាម​អន​ឡាញ​ទាមទារ​ឲ្យ​មានការ​ចូលរួម​យ៉ាងសកម្ម​ពី​សំណាក់​ឪពុក​ម្តាយ​អ្នកអាណាព្យាបាល​សិស្ស​ម្នាក់​ ព្រោះ​ពួកគាត់​ជា​បុគ្គល​ដ៏​សំខាន់​ ក្នុង​ការរៀបចំ​ចាត់ចែង​នូវ​សម្ភារ​សិក្សា ពេលវេលា​សិក្សា ការ​ដាស់តឿន​ឲ្យ​កូន​រៀន​និង​ការ​បង្រៀន​បន្ថែម​ នៅ​ពេល​ដែល​កូន​មិនសូវ​យល់​ នៅ​ត្រង់ចំណុច​ណាមួយ​ ព្រោះ​គ្រូ​មិន​អាច​ពន្យល់​ឲ្យ​បាន​អស់​សេចក្តី​ដូច​ក្នុង​ថ្នាក់​ផ្ទាល់​បានទេ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​​កញ្ញា​បាន​បន្ត​ទៀត​ថា ​បង្រៀន​តា​ម​អន​ឡាញ​នេះ ​វា​មាន​គម្លាត​ពី​គ្នា​ពិបាក​ក្នុង​ការ​ពន្យល់​ ហើយ​គួបផ្សំ​សិស្ស​ខ្លះ​ មានការ​អៀន​ច្រើន​មិន​ហ៊ាន​សួរ​ទៀត​នោះ​ ធ្វើ​ឲ្យ​គេ​មិន​ចេះ​។ ដូចនេះ​ ទាមទារ​ឲ្យ​អាណាព្យាបាល​បង្រៀន​បន្ថែម​ នៅ​តាម​ផ្ទះ​ទើប​អាច​ឲ្យ​សិស្ស​ទទួល​បាន​ចំណេះ​ដឹង​បាន​សមរម្យ​។ ​កញ្ញា​បាន​បន្ថែម​ទៀតថា ​ចំណែក​គ្រូ​វិញ ​ក៏​ត្រូវ​មាន​ភារកិច្ច​មួយ​សំខាន់ ​ក្នុង​ការ​បង្រៀន​តាម​អន​ឡាញ​នេះ​ផងដែរ ​ពោល​គឺ​គ្រូ​ត្រូវ​ចេះ​មាន​វិធិ​សាស្ត្រ​បង្រៀន​ប្រកបដោយ​គុណភាព​ប្រសិទ្ធភាព​ខ្ពស់​ ដោយមាន​ឧបករណ៍​និង​សម្ភារ​ផ្សេងៗ​និង​វីដេអូ​សម្រាប់​បង្រៀន​ឲ្យ​ក្មេងៗ​ឆាប់​យល់​និង​ឆាប់​ចាប់​បាន​ និង​ត្រូវ​ចេះ​លេងសើច​ ដើម្បី​កុំ​ឲ្យ​ក្មេង​ធុញទ្រាន់​។​ជាងនេះទៀត ​ត្រូវ​តាមដាន​ការសិក្សា​របស់​ក្មេងៗ​ជាប្រចាំ ​តាមរយៈ​ការ​ដាក់​លំ​ហាត់​ឬ​កិច្ចការ​ផ្ទះ​សម្រាប់​វាស់​ស្ទង់​កម្រិត​ចំណេះដឹង​ដល់​ក្មេងៗ​។

​​ចំណែក​អ្នកគ្រូ ​សុ​ ដា​នី​ បង្រៀន​នៅ​សាលា​ឯកជន​មួយ​នៅ​រាជធានី​ភ្នំពេញ​ បាន​ឲ្យ​ដឹង​ថា​ ការ​បង្រៀន​ក្មេងៗ​ពិតជា​លំបាក​ខ្លាំង​ណាស់​ ទាមទារ​នូវ​ភាព​អត់ធ្មត់​ជាទីបំផុត​ ព្រោះ​ក្មេង​ត្រូវ​ការ​លេង​និង​សប្បាយ​ច្រើន​។​ បើកាលណា ​គ្រូ​មិន​ចេះ​ពី​វិធី​បង្រៀន​ទេ​ធ្វើ​ឲ្យ​មាន​ភាព​រញ៉េរញ៉ៃ​ជាមិនខាន​ឡើយ​។ ​អ្នកគ្រូ​ ដែល​មាន​បទ​ពិសោធន៍​បង្រៀន​ក្មេងៗ​ជាច្រើន​ឆ្នាំ​រូ​បនេះ​ បាន​លើកឡើងថា​ ក្រៅពី​កត្តា​ឪពុកម្តាយ ​គ្រូ​ ហើយ​កត្តា​សិស្ស​ខ្លួនឯង​ក៏​សំខាន់​ណាស់​ដែរ ព្រោះ​ថា បើ​សិស្ស​ខ្លួនឯង​មិន​ព្យាយាម​រៀន​ទេ​ ទោះបីជា​រៀន​នៅផ្ទះ​ឬ​នៅ​សាលា​ផ្ទាល់​ក៏​មិន​ចេះ​ដែរ​។

​លោក ហេង វ៉ាន់ដា ប្រធាន​ក្រុមប្រឹក្សាភិបាល​សមាគម​គ្រឹះស្ថាន​ឧ​ត្ត​ម​សិក្សា​កម្ពុជា​ និង​ជា​អ្នក​ជំនាញ​អប់រំ​មួយ​រូប​ បាន​ឲ្យ​ដឹង​ថា​«​ការ​រៀន​ ដើម្បី​ឲ្យ​ចេះ​ទោះបី​តាម​អន​ឡាញ​រៀន​ ក្នុង​ថ្នាក់​ក្រៅ​ថ្នាក់​ ក៏ដោយ​ទៅតាម​កម្រិត​ថ្នាក់ៗ​របស់​វា​ គឺ​រៀន​ចេះ​ដូចគ្នា​។​ ប៉ុន្តែ​បើ​ចិត្ត​មិន​ចង់​រៀន​ រៀន​ដែរ​ស្ទើរៗ​ទោះបី​រៀន​តាម​ណា​ក៏​ដោយ​ ក៏​នៅតែ​អត់​ចេះ​ដូចគ្នា​ទេ​»​។ លោក​បាន​បន្ត​ថា​ ការ​រៀន​ត្រូវ​ផ្អែកលើ​កត្តា​ចំនួន​៣ ​រួមមាន ​វិជ្ជា​សម្បទា ចរិយា​សម្បទា​ និង​បំ​ណិ​ន​សម្បទា​។ លោក​បាន​ពន្យល់​ថា ​វិជ្ជា​សម្បទា ​គឺ​គ្រូ​ផ្តល់​មេរៀន​ដល់​សិស្ស​តែ​បើ​គ្រាន់តែ​អាន​ឬ​មើល​ គឺ​មិន​ចេះ​ទេ​ គឺ​សិស្ស​ត្រូវ​ចេះ​មានការ​ចងចាំ ការយល់ ការអនុវត្ត​ផ្ទាល់ កា​រណូត​ទុក ការវិភាគ​លើ​កិច្ច​អនុវត្ត​ ដែល​ធ្វើ​ត្រូវ​ឬ​ខុស ការវាយតម្លៃ​នៃ​ការ​ធ្វើ​អនុវត្ត​និង​ការ​បង្កើត​គំនិត​ច្នៃប្រឌិត​ដោយ​ខ្លួនឯង​។

​រី​ឯក​ចរិយា​សម្បទា​វិញ​ សិស្ស​ត្រូវ​តែ​មាន​ការ​តាំង​ចិត្ត​បើ​យើង​មិន​តាំងចិត្ត​រៀន​ទេ​ ទោះបី​រៀន​ក្នុង​សម័យ​កូ​វីដ​តាម​អន​ឡាញ ​រៀន​ក្នុង​ថ្នាក់​ក្តី​ ក្រៅ​ថ្នាក់​ក្តី​ឬ​អន​ឡាញ​ក្តី​ នៅតែ​រៀន​មិន​ចេះ​ដដែល​។​ដូច្នេះ​ ត្រូវតែ​ខិតខំ​រៀន​សូត្រ​ ត្រូវ​ហ៊ាន​សួរ​ពេល​ឆ្ងល់​ត្រង់​ចំណុច​ណាមួយ។ លោក​បាន​បន្ថែមថា​ ចុងក្រោយ​បំណិ​ន​សម្បទា​ ដែល​សិស្ស​ត្រូវ​ខិតខំ​អនុវត្ត​ទៅតាម​ទ្រឹស្តី​ និង​ការ​ប្តេជ្ញាចិត្ត​ ក្នុង​ការ​ធ្វើ​លំ​ហាត់​ឬ​កិច្ចការ​ផ្សេងៗ​ដែល​គ្រូ​ដាក់​ឲ្យ​។ លោក​ថា​«​បើ​សិស្ស​អាច​ប្រកាន់ខ្ជាប់​នូវ​ប្រកាន់​ជំហរ​ទាំងបី​នេះ​បាន​នោះ​ ទោះបី​រៀន​ក្នុង​ស្ថានភាព​ណា​ក៏​ចេះ​ដែរ​ តែ​បើ​មិន​ប្រកាន់​ទេ​ទោះបី​រៀន​ក្នុង​ថ្នាក់ ​ក៏​មិន​ចេះ​ដែរ​»​។

​លោក ​រស់ សុ​វាចា អ្នកនាំពាក្យ​ក្រសួង​អប់រំ​យុវជន​និង​កីឡា​បាន​ឲ្យ​ដឹង​ថា ​ក្នុង​បរិបទ​កូ​វីដ​-១៩ គោលបំណង​ធំ​២​ សម្រាប់​ការសិក្សា​ គឺ​ឲ្យ​មានការ​រៀន​សូត្រ​ជា​បន្ត​និង​ចូលរួម​ជាមួយ​រាជរដ្ឋាភិបាល ​ក្នុង​ការ​គ្រប់គ្រង ទប់ស្កាត់ និង​បង្ការ​ការរីក​រាលដាល​នៃ​ជម្ងឺ​កូ​វីដ​-១៩​។ លោក​បាន​បន្ត​ថា ​ក្រសួង​សូម​ស្នើ​សិស្សានុសិស្ស​ទាំងអស់​បន្ត​ខិតខំ​ប្រឹងប្រែង​បន្ត​ធ្វើ​ស្វ័យ​សិក្សា​តាម​ការចាំបាច់ ថែរក្សា​សុខភាព និង​គាំទ្រ​គ្នា​ទៅវិញទៅមក ​ខណៈ​ពេលដែល​កម្ពុជា និង​ពិភពលោក​កំពុង​ប្រឈម​នឹង​កូ​វីដ​-១៩​នៅឡើយ​៕​

អត្ថបទ៖ សំអឿន

សូមចុចអាន៖ ​ក្រសួង ៣ ចាប់ផ្តើម​ពិភាក្សា​គ្នា​លើការប្រមូលពន្ធលើសេវា​ឌីជីថល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

គ្រោះថ្នាក់ចរាចរណ៍
ចរាចរណ៍៤ នាទីutes មុន

នាយរងប៉ុស្ដិ៍ស្ទឹងមានជ័យទី២ ជួបគ្រោះថ្នាក់ចរាចរណ៍រថយន្ដកិនស្លាប់​​

ព័ត៌មានជាតិ៩ ម៉ោង មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ៩ ម៉ោង មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ១០ ម៉ោង មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម១០ ម៉ោង មុន

ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

សន្តិសុខសង្គម១៤ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ២០ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម