Connect with us

ព័ត៌មានជាតិ

EU សម្លឹងឆ្ពោះទៅសម្តេចតេជោ ធ្វើជាប្រធាន កិច្ចប្រជុំ​កំពូលរម្លឹកអនុស្សាវរីយ៍ អាស៊ាន-អឺរ៉ុប

បានផុស

នៅ

សហភាពអឺរ៉ុប EU សម្លឹងឆ្ពោះទៅរកការស្វាគមន៍សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីធ្វើជាប្រធាន នៃកិច្ចប្រជុំ​កំពូលរម្លឹកខួបអនុស្សាវរីយ៍ខួបទី៥៥ រវាងអាស៊ាន និងសហភាពអឺរ៉ុប។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែងក្នុងសន្និសីទកាសែត នៅយប់ថ្ងៃទី០៤ ខែសីហានេះ លោក គង់ ភោគ អ្នកនាំពាក្យកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន លើកទី៥៥ និងកិច្ចប្រជុំពាក់ព័ន្ធ បានឱ្យដឹងថា ចំពោះកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន និងសហភាពអឺរ៉ុប បានអនុម័តលើផែនការសកម្មភាពស្ដីពី ភាពជាដៃគូយុទ្ធសាស្ត្រអាស៊ាន-សហភាពអឺរ៉ុប សម្រាប់ឆ្នាំ២០២៣ រហូតដល់ឆ្នាំ២០២៧ ដែលនឹងតម្រង់ទិសកិច្ចសហប្រតិបត្តិការសម្រាប់ភាគីទាំងពីរ សម្រាប់រយៈពេល ៥ ឆ្នាំទៅមុខ។

លោក គង់ ភោគ បញ្ជាក់បន្ថែមថា៖ “កិច្ចប្រជុំក៏បានទន្ទឹងរង់ចាំកិច្ចប្រជុំកំពូលរម្លឹកខួបអនុស្សាវរីយ៍អាស៊ាន-សហភាពអឺរ៉ុប នៅថ្ងៃទី ១៤ ខែធ្នូ ឆ្នាំ២០២២ នៅទីក្រុងប្រ៊ុចសែល ដើម្បីរំឭកខួបលើកទី​៥៥ នៃទំនាក់ទំនងកិច្ចសន្ទនានេះ។ សហភាពអឺរ៉ុបសម្លឹងឆ្ពោះទៅរកការស្វាគមន៍សម្តេចតេជោនាយករដ្ឋមន្ត្រី ដើម្បីធ្វើជាប្រធាន នៃកិច្ចប្រជុំ​កំពូលរម្លឹកខួបអនុស្សាវរីយ៍ជាមួយនឹងភាគីអឺរ៉ុប”។

លោក គង់ ភោគ មានប្រសាសន៍បន្តថា កិច្ចប្រជុំក៏បានបញ្ជាក់អំពីការសហការផ្នែកនយោបាយ សន្តិសុខដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ​ដែនសមុទ្រជាមួយសហភាព​អឺរ៉ុប ដោយផ្អែកលើកិច្ចសហការលើវិស័យអាទិភាពក្នុងចក្ខុវិស័យស្តីពី ឥណ្ឌូប៉ាស៊ីហ្វិក និងយុទ្ធសាស្ត្រសហភាពអឺរ៉ុប សម្រាប់កិច្ចសហប្រតិបត្តិការនៅឥណ្ឌូប៉ាស៊ីហ្វិច ដោយអនុលោមតាមអាស៊ាន។ ​

ចំពោះកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ​កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន និងសហភាពអឺរ៉ុប បានរំឭកឡើងវិញអំពីសារៈសំខាន់នៃការបន្តការងារឆ្ពោះទៅរកកិច្ចព្រមព្រៀងពាណិជ្ជសេរីអាស៊ាន-សហភាពអឺរ៉ុប ទន្ទឹមការរង់ចាំការចុះហត្ថលេខាលើកិច្ចព្រមព្រៀងដឹកជញ្ជូនផ្លូវអាកាសទូលំទូលាយអាស៊ាន-សហភាពអឺរ៉ុប និងក្រុមការងាររួមគ្នាលើប្រេងដូង ដើម្បីដោះស្រាយវិវាទនេះ ជំរុញឱ្យមានការធ្វើពាណិជ្ជកម្មទៅលើវិស័យមួយនេះឱ្យបានទៅមុខ។

គួរបញ្ជាក់ថា កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ គឺជាវេទិកាដ៏មានសារៈសំខាន់សម្រាប់​អាស៊ាន ក៏ដូចជាដៃគូសន្ទនា ដើម្បីពិនិត្យ និងពិភាក្សាលើបញ្ហាទាំងឡាយ ហើយដាក់ចេញ​ជាសេចក្តីសម្រេចចិត្តនានាសម្រាប់មេដឹកនាំកំពូលរបស់អាស៊ាន និងប្រទេសដៃគូសន្ទនា សម្រេចក្នុងកិច្ចប្រជុំកំពូលរបស់អាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធនានា នោះ៕

អត្ថបទ៖ ច័ន្ទ វីរៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៨ ម៉ោង មុន

ឯកឧត្តម​ឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី អញ្ជើញជាអធិបតីក្នុង ពិធីសម្ពោធរោងចក្រកែច្នៃកៅស៊ូធម្មជាតិ និងបើកមុខចៀរជ័រកៅស៊ូថ្មី នៅខេត្តព្រះវិហារ

នយោបាយ៩ ម៉ោង មុន

រដ្ឋអាចនឹងចាប់ផ្ដើមទទួលពាក្យស្នើសុំដីពីពលរដ្ឋ​ក្រីក្រចាប់ពីខែកុម្ភៈ

ព័ត៌មានជាតិ១១ ម៉ោង មុន

ពលរដ្ឋ និងសហជីព គាំទ្រយ៉ាងពេញទំហឹងចំពោះច្បាប់ស្ដីពីការប្រឆាំងការមិនទទួលស្គាល់ឧក្រិដ្ឋកម្មដែលប្រព្រឹត្តនៅសម័យខ្មែរក្រហម

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

អគ្គីភ័យ​លេប​ត្របាក់​ផ្ទះ​ឈើ​តម្លៃ​ជិត ៣ លាន​ដុល្លារ​ក្នុងថ្ងៃបុណ្យចូលឆ្នាំចិន នៅ​ខេត្ត​ Lop Buri ប្រទេសថៃ

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

ការ​សិក្សា៖ មនុស្សរាប់លាននាក់នៅ​អឺរ៉ុបនឹងស្លាប់​ដោយ​សារកម្ដៅ​​ ខណៈ​ដែល​ពិភពលោក​ឡើង​កម្តៅ

ព័ត៌មានជាតិ២០ ម៉ោង មុន

ក្រៅពីមិនសុំទោសជនតាំងខ្លួនជាសាស្តាហៅអ្នកប្រតិកម្មលើខ្លួនជា «មនុស្សល្ងង់ និងអគតិ»

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

អគ្គីភ័យ​លេប​ត្របាក់​ផ្ទះ​ឈើ​តម្លៃ​ជិត ៣ លាន​ដុល្លារ​ក្នុងថ្ងៃបុណ្យចូលឆ្នាំចិន នៅ​ខេត្ត​ Lop Buri ប្រទេសថៃ

ព័ត៌មានជាតិ១៤ ម៉ោង មុន

គណៈសង្ឃនាយកចាត់ទុកមនោគមវិជ្ជារបស់សមាគមទេវ សក្ខី ភគវន្ត ធ្វើឱ្យមានភាពច្របូកច្របល់ដល់កិច្ចបដិបត្តិសាសនា

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

ដំណឹងល្អ! រុស្ស៊ី នឹងដាក់លក់ថ្នាំចាក់ព្យាបាលជំងឺមហារីកសឹងគ្រប់ប្រភេទ នៅខែកញ្ញាឆ្នាំនេះ

ព័ត៌មានជាតិ១៧ ម៉ោង មុន

អ្នកនាំពាក្យ ពន្យល់មូលហេតុពីការផ្អាកប្រឡងសិស្សពូកែក្នុងឆ្នាំសិក្សា ២០២៤-២០២៥

Sokha Hotels

ព័ត៌មានពេញនិយម