Connect with us

ព័ត៌មានជាតិ

អាមេរិក គាំទ្រ កម្ពុជា លើកមូលបទ ដោះស្រាយបញ្ហាប្រឈមសន្តិសុខស្បៀងរួមគ្នា

បានផុស

នៅ

សហរដ្ឋអាមេរិក គាំទ្រ កម្ពុជាក្នុងការលើកយកមូលបទ ដោះស្រាយបញ្ហាប្រឈមរួមគ្នា ពាក់ព័ន្ធនឹងបញ្ហាសន្តិសុខស្បៀងអាហារ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែងក្នុងសន្និសីទកាសែត នៅយប់ថ្ងៃទី០៤ ខែសីហានេះ លោក គង់ ភោគ អ្នកនាំពាក្យកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន លើកទី៥៥ និងកិច្ចប្រជុំពាក់ព័ន្ធ បានឱ្យដឹងថា កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន និងសហរដ្ឋអាមេរិក បានជំរុញឱ្យប្រទេសនីមួយៗពង្រឹងសមត្ថភាពដើម្បីឆ្ពោះទៅរកគោលការណ៍ស្ថេរភាព ជាពិសេសពាក់ព័ន្ធជាមួយនឹងបញ្ហាសន្តិសុខស្បៀង។ ដោយសារបញ្ហាកូវីដ-១៩ ផង ការប្រែប្រួលអាកាសធាតុផង បញ្ហាសន្តិសុខផង ធ្វើឱ្យប្រទេសមួយចំនួនប្រឈមជាមួយនឹងបញ្ហាកង្វះស្បៀង។

លោក គង់ ភោគ មានប្រសាសន៍បន្តថា៖ “ចំណែកឯមូលបទរបស់កម្ពុជា គឺការដោះស្រាយបញ្ហាប្រឈមរួមគ្នា គឺសហរដ្ឋអាមេរិកបានសម្តែងការគាំទ្រជាខ្លាំង ដោយសារតែបញ្ហាដែលកំពុងកើតមាននៅជុំវិញពិភពលោកបច្ចុប្បន្ននេះគឺមិនមែនប៉ះពាល់​តែប្រទេសមួយទេ ហើយក៏មិនមែនប្រទេសមួយអាចដោះស្រាយបញ្ហាទាំងអស់នេះបាន។ ដូច្នេះគឺត្រូវការសហការគ្នាដោះស្រាយរួមគ្នា”។

លោក គង់ ភោគ បានឱ្យដឹងថា កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន និងសហរដ្ឋអាមេរិក បានពិភាក្សាអំពីការបង្កើតរបបសន្តិភាព ស្ថិរភាព និងវិបុលភាព ការប្ដេជ្ញាចិត្តរបស់សហរដ្ឋអាមេរិកចំពោះអាស៊ាន ការពង្រឹងសន្តិសុខប្រព័ន្ធអ៊ីនធឺណិត បញ្ហាឧក្រិដ្ឋកម្មឆ្លងដែន ​និងការប្រឆាំងភេរវកម្មជាដើម។ ប្រទេសពាក់ព័ន្ធបានពិភាក្សាទៅលើការស្រាវជ្រាវ ក៏ដូចជាការវិវឌ្ឍក្នុងការកសាងសមត្ថភាព បន្ថែមពីនេះក៏មានកិច្ចសហការលើបញ្ហាបរិស្ថាន ក៏ដូចជាការប្រែប្រួលអាកាសធាតុ។

ប្រទេសសមាជិកអាស៊ានបានគាំទ្រដល់ការបង្កើនទំនាក់ទំនងជាមួយអាមេរិកឲ្យបានកាន់តែស៊ីជម្រៅ និងពង្រីកភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយបន្ថែមទៀត។ ចំពោះប្រព័ន្ធពាណិជ្ជកម្មអេឡិចត្រូនិកវិញ កិច្ចប្រជុំក៏បានព្រមព្រៀងពង្រឹងការសហការគ្នាទៅលើផ្នែកនេះឲ្យបានរឹតតែទូលំទូលាយ ជាពិសេសពាក់ព័ន្ធជាមួយនឹងព័ត៌មាន និងទីក្រុងឆ្លាត ក៏ដូចជាការកសាងសេដ្ឋកិច្ចបៃតង ប្រកបដោយភាពរីកចម្រើនទៅថ្ងៃអនាគត។

គួរបញ្ជាក់ថា កម្ពុជាបានក្លាយជាសមាជិកអាស៊ាន កាលពីខែមេសា ឆ្នាំ១៩៩៩ ហើយបានធ្វើជាម្ចាស់ផ្ទះ រៀបចំកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន ២ដងរួមទៅហើយ កាលពីឆ្នាំ២០០២ និង២០១២។ ក្នុងនាមជាប្រធានអាស៊ាន ឆ្នាំ២០២២ កម្ពុជាបាន និងកំពុងធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាន លើកទី៥៥ និងកិច្ចប្រជុំពាក់ព័ន្ធ ចាប់ពីថ្ងៃទី២៩ ខែកក្កដា ដល់ថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២២ នៅរាជធានីភ្នំពេញ តាមទម្រង់ដោយផ្ទាល់៕​

អត្ថបទ៖ ច័ន្ទ វីរៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

លោក វ៉ី សំណាង
ព័ត៌មានជាតិ៥ ម៉ោង មុន

លោក វ៉ី សំណាង៖ ម្លប់នៃសន្តិភាពផ្តល់ឱកាសវិនិយោគិនមកវិនិយោគក្នុងខេត្តតាកែវកាន់តែច្រើន

រដ្ឋមន្ត្រីធនធានទឹក
ព័ត៌មានជាតិ៥ ម៉ោង មុន

រដ្ឋមន្ត្រីធនធានទឹក ណែនាំប្រធានមន្ទីររាជធានី ខេត្តចាត់ក្រុមបច្ចេកទេសចុះពិនិត្យ​ផលប៉ះពាល់សំណង់អាងទឹក ក្រោយមានគ្រោះ​រញ្ជួយដីនៅប្រទេសជិតខាង

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

ថៃ នៅតែរៀបចំពិធីបុណ្យសង្ក្រាន្ត ទូទាំងប្រទេសតាមគម្រោង ទោះរងគ្រោះរញ្ជួយដី

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី

ព័ត៌មានជាតិ៧ ម៉ោង មុន

ទស្សនីយភាពល្ខោនខ្មែរ ៤ប្រភេទនឹងត្រូវយកទៅសម្តែងក្នុងបុណ្យភូមិខាងមុខ

Sokha Hotels

ព័ត៌មានពេញនិយម