ព័ត៌មានជាតិ
នំអន្សមជ្រូកខ្មែរឆ្ងាញ់ពិសេសប្រចាំតំបន់រៀបចំដាក់បញ្ចូលជាភូមិមួយមានផលិតផលមួយ
មន្ទីរវប្បធម៌និងវិចិត្រសិល្បៈ រួមជាមួយគណៈកម្មការថ្នាក់ខេត្ត បានចុះត្រួតពិនិត្យទីតាំងផលលិតអន្សមជ្រូកខ្មែរឆ្ងាញ់ពិសេសប្រចាំតំបន់ ស្ថិតនៅភូមិព្រែក សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង ដើម្បីឈានទៅរៀបចំចុះបញ្ជី កម្មសិទ្ធបញ្ញា បង្កើតជាភូមិមួយមានផលិតផលមួយ និងបានរក្សានូវមរតកដូនតាផងដែរ។
លោក ឡា ពុទ្ធី អនុប្រធានមន្ទីរវប្បធ៌មនិងវិចិត្រសិល្បៈខេត្តបានបញ្ជាក់ថា ប្រជាពលរដ្ឋដែលបង្កើតបានមុខរបរសមស្រប និងមានកេរ្តិ៍ឈ្មោះល្បីល្បាញដូចជានំអន្សមជ្រូកឆ្អាញ់នេះជាដើម គណកម្មការថ្នាក់ខេត្តវាយតម្លៃពីលក្ខណសម្បត្តិ ដូចជាទីតាំងផលិត រយពេលផលិត បរិមាណ គុណភាព សោភណ្ឌភាព និងការផ្សព្វផ្សាយផលិតផលទៅកាន់ទីផ្សារ ដែលជាមូលដ្ឋានចាំបាច់សម្រាប់បំពេញឱ្យលក្ខខណ្ឌ ដែលគណកម្មការចង់បាន ។
លោកបន្តថា ក្រៅពីលក្ខណសម្បត្តិខាងលើតម្រូវឱ្យម្ចាស់អាជីវកម្មបំពេញបែបបទស្នើសុំ សម្រាប់បញ្ជូនទៅក្រសួងពាក់ព័ន្ធ បង្កើតទៅជាភូមិមួយមានផលិតផលមួយ ដើម្បីជួយទ្រទ្រុងផលរបរ និងបានទាក់ទាញអតិថិជនឱ្យមកគាំទ្រ ហើយនាំគ្នាផលិតឱ្យមានលក់ជាអចិន្ត្រៃប្រចាំក្នុងតំបន់ និងនាំចេញទៅទីផ្សារក្រៅខេត្តផងដែរ ។
លោកស្រី ង៉ែត សុភា អ្នកប្រកបរបរវេចនំសន្សមជ្រូកឆ្ងាញ់នៅភូមិព្រែក សង្កាត់ក្រុងស្ទឹងត្រែង បានអះអាងថា មុខរបរនេះលោកស្រីបង្កើតឡើងរយពេលជិត៥ឆ្នាំំមកហើយ បច្ចុប្បន្នមានអតិថិជនបញ្ជាទិញយកទៅលក់បន្តនៅតាមបណ្តាខេត្តនានា ក្នុងតម្លៃនំមួយ ១០.០០០រៀល ចំណែកអ្នកលក់បន្ត១២.០០០រៀល ហើយនៅចុងឆ្នាំ២០២២នេះ លោកស្រី និងបង្កើតស្តង់លក់មួយប្រចាំនៅក្នុងភូមិតែម្តងសម្រាប់បម្រើឱ្យអតិថិជននៅក្នុងខេត្ត ។
លោកស្រីបន្តថា នំសន្សមនេះត្រូវផលិតប្រចាំជារៀងហូត ដើម្បីនាំគ្នាអភិរក្សស្នាដៃមរតកដូនតាយើងផង និងបានបង្ហាត់បង្រៀនប្អូនៗយុវជន យុវនារីជំនាន់ក្រោយឱ្យចេះផលិត ដើម្បីមានមុខរបរសម្រាប់លក់ដូរ រកប្រាក់ចំណូលដោះស្រាយជីវភាពប្រចាំថ្ងៃនៅក្នុង ស្រុក ភូមិ ។
លោកស្រី សាន ឆវី អ្នកបច្ចេកទេសវេចនំអន្សមបានបញ្ចាក់ថា នៅខេត្តស្ទឹងត្រែងមានបងប្អូនអាជីវករលក់នំច្រើនប្រភេទដូចជា -នំបទ-នំគម – នំអន្សមចេក- និងនំអន្សមជ្រូក ផលិតឡើងមានភាពច្នៃប្រឌិតខុសៗគ្នា ដើម្បីទាក់ទាញអតិថិជន។
លោកស្រីបន្តថា នំអន្សមជ្រូកឆ្ងាញ់នេះផលិតឡើងមានគ្រឿងផ្សំច្រើនដើម្បីច្នៃក្រឌិតឱ្យមានរស់ជាតិឆ្ងាញ់ ដូចជាអង្ករបញ្ចូលក្លិនស្លឹកតយ សាច់ជ្រូកដាក់គ្រឿង ម្រេច ខ្ទឹម ស្កប៊ីចេង លាយស្នូលពងទាធ្វើជាស្នូលបន្ថែម ដើម្បីបង្កើនរស់ជាតិឱ្យកាន់តែឆ្ងាញ់ អតិថិជនចូលចិត្តបរិភោគ។
សូមបញ្ជាក់ថា មន្ទីរវប្បធ៌មនិងវិចិត្រសិល្បៈ រួមនឹងគណកម្មការថ្នាក់ខេត្ត រៀបចំបង្កើតភូមិមួយផលិតផលមួយពិតជាបានលើកទឹកចិត្តដល់បងប្អូនអាជីវករដែលបានខិតខំបង្កើតស្មាដៃរបស់ខ្លួន ដូចជាអ្នកប្រកបមុខរបរដុតក្រឡានលក់ប្រចាំគ្រួសារ របស់អ្នកភូមិហាងខូបាន- នំអន្សមជ្រូកឆ្ងាញ់នៅភូមិព្រែក -ការផលិតណែមធ្វើពីត្រីក្រាយធម្មជាតិនៅសង្កាត់ក្រុង ស្ទឹងត្រែងជាដើម៕
អត្ថបទ៖ ងិនលីម
-
ចរាចរណ៍១ សប្តាហ៍ ago
ជិះម៉ូតូបញ្ច្រាសផ្លូវ បុកម៉ូតូមួយគ្រឿងទៀតស្លាប់ម្នាក់ និងរបួសធ្ងន់ស្រាល៣នាក់
-
ចរាចរណ៍១ សប្តាហ៍ ago
យុវជនម្នាក់ ចេញពីធ្វើការត្រលប់ទៅកន្លែងស្នាក់នៅវិញ ជួបគ្រោះថ្នាក់ចរាចរណ៍ ដួលបោកក្បាលស្លាប់លើស្ពានព្រែកព្នៅ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
កីឡា៤ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ