ព័ត៌មានជាតិ
សម្ដេចតេជោ ហ៊ុន សែន បញ្ជាក់អំពីការស្នើមន្ត្រីអឺរ៉ុប និងអាមេរិក ឲ្យពិនិត្យឡើងវិញអំពីការដាក់ទណ្ឌកម្មរុស្ស៊ី
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់អំពីការស្នើរបស់សម្ដេច ទៅកាន់តំណាងជាន់ខ្ពស់សហភាពអឺរ៉ុប និងទៅកាន់រដ្ឋមន្រ្តីក្រសួងការបរទេសអាមេរិក អំពីការដាក់ទណ្ឌកម្មទៅលើប្រទេសរុស្ស៊ី ដែលទណ្ឌកម្មនេះ មិនប៉ះពាល់ត្រឹមតែរុស្ស៊ីនោះទេ តែប៉ះពាល់ដល់សេដ្ឋកិច្ចពិភពលោក ក៏ដូចប្រទេសកម្ពុជា ផងដែរ។

ក្នុងពេលអញ្ជើញទទួលសញ្ញាបត្របណ្ឌិតកិត្តិយសផ្នែកអភិវឌ្ឍន៍ ពីសាកលវិទ្យាល័យភូមិន្ទភ្នំពេញ នាព្រឹកថ្ងៃទី ៥ ខែសីហានេះ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា មានការផ្សព្វផ្សាយរួចហើយ អំពីការស្នើរបស់សម្ដេច ទៅកាន់តំណាងជាន់ខ្ពស់សហភាពអឺរ៉ុប និងទៅកាន់រដ្ឋមន្រ្តីក្រសួងការបរទេសអាមេរិក ដែលឲ្យមានការពិនិត្យឡើងវិញអំពីការដាក់ទណ្ឌកម្មរុស្ស៊ី។

សម្ដេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងបន្តថា «យើងដឹងច្បាស់ហើយថា បញ្ហាវាចាប់ពីរុស្ស៊ី ទៅអ៊ុយក្រែន សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន ផ្ដើមពីមូលហេតុនោះ ចាប់ផ្ដើមដាក់ទណ្ឌកម្ម ដល់ទណ្ឌកម្មនេះ វាបង្កើតឲ្យមានវិបត្តិមិនមែនគ្រាន់តែរុស្ស៊ីឯណា វិបត្តិនៅអឺរ៉ុបខ្លួនឯង យើងវិបត្តិដល់យើងនេះ ដែលកំពុងឡើងថ្លៃប្រេងនេះ បានជាយើងខ្ញុំស្នើឲ្យមានការពិចារណាឡើងវិញ អំពីបញ្ហានេះ។
បើតាមសម្ដេចតេជោ ហ៊ុន សែន ការស្នើឲ្យពិនិត្យពិចារណានេះ គឺធ្វើយ៉ាងណាដើម្បីកាត់បន្ថយផលប៉ះពាល់ ទៅលើសេដ្ឋកចិ្ចពិភពលោក។ សម្ដេចតេជោនាយករដ្ឋមន្ត្រិ បានបន្ថែមទៀតថា «តែនេះ គឺជាការគិតគូររបស់ប្រទេសតូចមួយ តែស្មើភាព ស្មើសិទ្ធិ អ្នកមានសិទ្ធិនិយាយ ខ្ញុំគិតគូរ និងនិយាយដែរ ហើយមានឱកាសនិយាយ ត្រូវតែនិយាយព្រោះជួបមុខផ្ទាល់ហើយ»។

សូមជម្រាបថា ក្នុងពេលជួបពិភាក្សាជាមួយលោក ចូសិប បូររែល ហ្វុនតេលលេស (Josep Borrll Fontelles) តំណាងជាន់ខ្ពស់សហភាពអឺរ៉ុបទទួលបន្ទុកកិច្ចការបរទេស និងសន្តិសុខ នយោបាយ និងជាអនុប្រធានគណៈកម្មការអឺរ៉ុប កាលពីថ្ងៃទី ៤ ខែសីហា ឆ្នាំ ២០២២ សម្តេចតេជោ ហ៊ុន សែន បានស្នើឲ្យមានការពិនិត្យឡើងវិញ អំពីការដាក់ទណ្ឌកម្មរុស្ស៊ី ព្រោះថា ការដាក់ទណ្ឌកម្មនេះ មិនប៉ះពាល់តែរុស្ស៊ីទេ តែវាធ្វើឲ្យមានការប៉ះពាល់យ៉ាងធ្ងន់ធ្ងរទាំងសេដ្ឋកិច្ច សង្គមទាំងនៅអឺរ៉ុប និងទូទាំងពិភពលោក។
ចំណែកនៅក្នុងជំនួបជាមួយលោក Antony J. Blinken រដ្ឋមន្រ្តីក្រសួងការបរទេសអាមេរិក សម្ដេចតេជោ ហ៊ុន សែន ក៏បានស្នើឲ្យមានការពិនិត្យឡើងវិញ អំពីការដាក់ទណ្ឌកម្មទៅលើប្រទេសរុស្ស៊ី ដែលទណ្ឌកម្មនេះ មិនប៉ះពាល់ត្រឹមតែរុស្ស៊ីនោះទេ តែប៉ះពាល់ដល់សេដ្ឋកិច្ចពិភពលោក ក្នុងនោះរួមទាំងកម្ពុជាផងដែរ៕
អត្ថបទ៖ ឃួន សុភ័ក្រ

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ