ព័ត៌មានជាតិ
ក្រុមហ៊ុន ទ្រូម៉ាន់នី ចូលរួមឧបត្ថម្ភកម្មវិធី TEDxRUPP
ទ្រូម៉ាន់នី ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាហិរញ្ញវត្ថុធំបផុតមួយនៅកម្ពុជា កំពុងជួយឧបត្ថម្ភដល់កម្មវិធីពិភាក្សា TEDxRUPP ក្រោមប្រធានបទ “កំណប់កំបាំងភ្នែក” (Significance of the Insignificance”)។
ព្រឹត្តិការណ៍នេះ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២០ ត្រូវបានរៀបចំដោយមានការសហការពីសកល វិទ្យាល័យភូមិន្ទភ្នំពេញ (RUPP)។ ក្នុងនោះមានការចូលរួមពីវារគ្មិននានា រួមមានលោក Scott Neeson ស្ថាបនិករបស់អង្គការមូលនិធិកុមារកម្ពុជា (Cambodian Children’s Fund) អ្នកស្រី យឹម សុធារី អ្នកចិត្តវិទ្យាដ៏ល្បីឈ្មោះ និងជាទីប្រឹក្សាផ្នែកជម្លោះ និងសន្តិភាព និងលោក កែវ សុធា សហមេធាវីនៃសាលាក្ដីខ្មែរក្រហម ។ ក្នុងនោះក៏មាន វារគ្មិន ចំនួន ៦ រូបផ្សេងទៀតផងដែរ។ វារគ្មិនទាំង ៩ រូប នឹងជជែកពិភាក្សាលើប្រធានបទ ដែលមានចំណងជើងថា “កំណប់កំបាំងភ្នែក” ។
លោកស្រី ឃួន ហ្វ្រង់ដារា ប្រធាននាយកយុទ្ធសាស្ត្ររបស់ក្រុមហ៊ុនទ្រូម៉ាន់នី កម្ពុជា មានប្រសាសន៍ ថា៖ “កម្មវិធីនេះជាកម្មវិធីមួយដើម្បីអបអរដល់ដំណាច់ឆ្នាំនេះ ហើយដូច្នេះ ក្រុមហ៊ុន ទ្រូម៉ាន់នី មានសេចក្ដីរីករាយ ក្នុងការជួយឧបត្ថម្ភដល់កម្មវិធី TEDxRUPP សម្រាប់កិច្ចពិភាក្សាលើប្រធានបទដ៏ពិសេសនេះ” ។ លោកស្រីបានបន្ថែមថា “ក្រុមហ៊ុនទ្រូម៉ាន់នី តែងតែព្យាយាម ‘ដើរតួសំខាន់’ គ្រប់កិច្ចការដែលយើងធ្វើ រាប់ចាប់តាំងពីការគាំទ្រដល់ការងារបរិយាប័ន្នហិរញ្ញវត្ថុ រហូតដល់ការដើរតួនាទីឈានមុខគេក្នុងការដាក់ចេញនូវ បច្ចេកវិទ្យាហិរញ្ញវត្ថុមុនគេផងដែរ”។
ព្រឹត្តិការណ៍ TEDxRUPP នេះត្រូវបានរំពឹងថា នឹងមានអ្នកទស្សនាតាមអនឡាញប្រមាណ ២០០ ទៅ ៣០០ នាក់។ ទន្ទឹមនឹងនេះដែរ ក៏មានអ្នកមកទស្សនាផ្ទាល់ក្នុងចំនួនមានកំណត់ផងដែរនៅអគារ The Desk Flagship ស្ថិតក្នុងខ័ណ្ឌដូនពេញ រាជធានីភ្នំពេញ។ លោកស្រី ឃួន ហ្វ្រង់ដារា បន្ថែមថា “យើងតែងតែមានក្ដីរីករាយក្នុងការគាំទ្រដល់កម្មវិធី TEDxRUPP។ ស្រដៀងគ្នានឹងមោទនភាពរបស់កម្មវិធី TEDxRUPP ដែរ ក្រុមហ៊ុនទ្រូម៉ាន់នី មានមោទនភាពដែលតែងតែនាំមកនូវគំនិតផ្ដួចផ្ដើមថ្មីៗសម្រាប់ទីផ្សារដែលផ្ដោតជាពិសេសលើយុវជនបច្ចុប្បន្ន” ។
![](https://kampucheathmey.com/wp-content/uploads/2020/12/photo_2020-12-24_17-53-41-1024x575.jpg)
ចាប់តាំងពីក្រុមហ៊ុនបានផ្ដើមប្រតិបត្តិការរបស់ខ្លួននៅកម្ពុជា ក្នុងឆ្នាំ២០១៦មក ទ្រូម៉ាន់នី បាន បង្កើតបណ្ដាញភ្នាក់ងារធំជាងគេបង្អស់ក្នុងវិស័យបច្ចេកវិទ្យាហិរញ្ញវត្ថុនៅកម្ពុជា។ ទ្រូម៉ាន់នី បានឲ្យដឹង ថា ក្រុមហ៊ុនមានបណ្ដាញភ្នាក់ងារជាង ១ ម៉ឺននាក់ រង់ចាំផ្ដល់សេវាកម្មទាក់ទងនឹងហិរញ្ញវត្ថុ នៅគ្រប់ ទីកន្លែងទាំងអស់នៅកម្ពុជា ដែលមិនទាន់មាន សេវាធនាគារនៅឡើយ។
ក្នុងនាមជាក្រុមហ៊ុនបច្ចេកវិទ្យាហិរញ្ញវត្ថុដ៏ល្បីឈ្មោះបំផុតនៅតំបន់អាស៊ីអាគ្នេយ៍ ក្រុមហ៊ុន ទ្រូម៉ាន់នី មានភ្នាក់ងារសរុបចំនួនជាង ៦ម៉ឺន ៥ពាន់ ភ្នាក់ងារ ដែលកំពុងបម្រើសេវាកម្មជូនដល់អតិថិជនចំនួន ៤០ លាន នាក់ នៅក្នុងប្រទេសកម្ពុជាថៃ មីយ៉ាន់ម៉ា ឥណ្ឌូនេស៊ី ហ្វីលីពីន និងវៀតណាម។ ក្រុមហ៊ុនក៏មានការគាំទ្រផ្នែកបច្ចេកទេស ពីក្រុមហ៊ុន Ant Financial ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន អាលីបាបា ផងដែរ សម្រាប់ជួយផ្គត់ផ្គង់នូវសេវាកម្ម និងបច្ចេកវិទ្យាហិរញ្ញវត្ថុទំនើបៗ ដ៏មាន សុវត្ថិភាពខ្ពស់។
នាពេលបច្ចុប្បន្ន ក្រុមហ៊ុន ទ្រូម៉ាន់នី កំពុងផ្តល់សេវាទូទាត់ប្រាក់ជាច្រើនប្រភេទដូចជា សេវាផ្ទេរប្រាក់ ក្នុងស្រុក ទូទាត់វិក្កយបត្រ បញ្ចូលលុយទូរស័ព្ទ បង់ប្រាក់កម្ចី និងបើកប្រាក់ខែ តាមទូរស័ព្ទស្មាតហ្វូន និងតាមភ្នាក់ងារ។ ទ្រូម៉ាន់នី ស្ថិតក្រោមការគ្រប់គ្រងរបស់ក្រុមហ៊ុន Ascend Money ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Charoen Pokphand Group (CP) និងជាដៃគូសហការរបស់ក្រុមហ៊ុនបច្ចេកវិទ្យាហិរញ្ញវត្ថុ Ant Financial របស់ អាលីបាបា។
សូមបញ្ជាក់ថា ទ្រូម៉ាន់នី គឺជាក្រុមហ៊ុនបច្ចេកវិទ្យាហិរញ្ញវត្ថុអន្តរជាតិឈានមុខគេ និងជាផ្នែកមួយនៃក្រុមហ៊ុន Ascend Money ដែលជាក្រុមហ៊ុនផ្ដល់សេវាហិរញ្ញវត្ថុឌីជីថលបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Charoen Pokphand Group (CP Group) និងក្រុមហ៊ុន Ant Financial (Alibaba) ដែលជាក្រុមហ៊ុនពីរធំជាងគេបំផុតនៅតំបន់អាស៊ី។ TrueMoney Group គឺជាកម្មវិធីហិរញ្ញវត្ថុដ៏ពេញនិយមបំផុតមួយនៅអាស៊ី នាពេលបច្ចុប្បន្ន។ ទ្រូម៉ាន់នី បានពង្រីកវត្តមានក្នុងទីផ្សាររបស់ខ្លួន ពី១ប្រទេស ទៅជា ៦ប្រទេស ក្នុងរយៈពេលដ៏ខ្លីបំផុត។ បច្ចុប្បន្ន ទ្រូម៉ាន់នី បាននិងកំពុងធ្វើប្រតិបត្តិការយ៉ាងរឹងមាំ នៅក្នុងប្រទេសថៃ កម្ពុជា មីយ៉ាន់ម៉ា ឥណ្ឌូនេស៊ី វៀតណាម និងហ្វីលីពីន៕
ដោយ ៖ កោះកែវ
![](https://kampucheathmey.com/wp-content/uploads/2020/12/photo_2020-12-24_17-53-42-1024x1024.jpg)
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម២ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា១ សប្តាហ៍ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ត្រាំ តម្រូវឲ្យអ៊ុយក្រែន យកធនធានរ៉ែកម្រមកដោះដូរ បើចង់បានជំនួយអាមេរិក តទៀត