Connect with us

ព័ត៌មានជាតិ

សម្ដេចតេជោ ហ៊ុន សែន ៖ ភ្ញៀវចូលរួមកិច្ចប្រជុំ​​រដ្ឋមន្ត្រីការបរ​ទេសអាស៊ានមួយចំនួន មិនចង់អង្គុយជិតគ្នា

បានផុស

នៅ

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានឲ្យដឹងថា ក្នុងការរៀបចំកិច្ចប្រជុំ​​រដ្ឋមន្ត្រីការបរ​ទេសអាស៊ានលើកទី ៥៥ និងកិច្ចប្រជុំពាក់ព័ន្ធ ដែលកម្ពុជាធ្វើជាប្រធានអាស៊ាននៅឆ្នាំនេះនោះ សូម្បីតែការរៀបចំកៅអីអង្គុយក៏មានការពិបាកដែរ ពីព្រោះមានភ្ញៀវមួយចំនួនមិនចង់អង្គុយជិតគ្នា ខណៈកំពុងមានជម្លោះនៅនៅតំបន់អឺរ៉ុប និងជម្លោះនៅកន្លែងមួយចំនួនទៀត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅក្នុងពេលអញ្ជើញទទួលសញ្ញាបត្របណ្ឌិតកិត្តិយសផ្នែកអភិវឌ្ឍន៍ ពីសាកលវិទ្យាល័យភូមិន្ទភ្នំពេញ នាព្រឹកថ្ងៃទី ៥ ខែសីហានេះ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា រដ្ឋមន្ត្រីការបរទេសអាស៊ាន និងរដ្ឋមន្ត្រីការបរទេសដៃគូរបស់អាស៊ាន បានធ្វើដំណើរមកកាន់រាជធានីភ្នំពេញ ដើម្បីចូលរួមកិច្ចប្រជុំរដ្ឋមន្រ្តី​​ការបរទេសអាស៊ានលើកទី ៥៥ និងកិច្ចប្រជុំពាក់ព័ន្ធ ដែលកម្ពុជាធ្វើជាប្រធានអាស៊ាននាឆ្នាំនេះ។  

សម្ដេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងបន្តថា រដ្ឋមន្ត្រីការបរទេសអាស៊ាន និងរដ្ឋមន្ត្រីការបរទេសដៃគូរបស់អាស៊ាន សុទ្ ធតែមានការអធ្យាស្រ័យមកលើកម្ពុជា ដោយយល់ឃើញថា ក្នុងពេលដែលកម្ពុជាធ្វើជាប្រធានអាស៊ានឆ្នាំ ២០២២នេះ មានរឿងជាច្រើនដែលមិនធ្លាប់មានពីមុនមក។

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងបន្ថែមថា សម្រាប់ការរៀបចំកៅអីអង្គុយក៏មានការពិបាកដែរ ពីព្រោះមានភ្ញៀវមួយចំនួន មិនចង់អង្គុយជិតគ្នា។ សម្ដេចតេជោ បានថ្លែងយ៉ាងដូច្នេះថា «សូម្បីតែរៀបចំកៅអីអង្គុយក៏ពិបាកដែរៗ ព្រោះឥឡូវកំពុងតែមានជម្លោះនៅអឺរ៉ុប មានជម្លោះនៅកន្លែងមួយចំនួន ដូច្នេះរៀបកៅអីអង្គុយ គេមិនចង់អង្គុយជិតគ្នាក៏មាន មិន​មែនជារឿងងាយស្រួលទេ»។

សម្ដេចតេជោ ហ៊ុន សែន ដែលជាប្រធានអាស៊ានឆ្នាំ ២០២២នេះ បានលើកឡើងដែរថា ការធ្វើសេចក្ដីថ្លែងការណ៍រួម ក្នុងកិច្ចប្រជុំរដ្ឋមន្រ្តី​​ការបរទេសអាស៊ាន ក៏មិនមែនជាការងាយស្រួលនោះដែរ។ ប៉ុន្តែសមត្ថភាពនៃការឆ្លើយតប និងការសម្របសម្រួលរបស់កម្ពុជា អាចធ្វើទៅបាន៕

អត្ថបទ៖ ឃួន សុភ័ក្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២ នាទីutes មុន

អ៊ីស្រាអែលយល់ព្រម​លើ​គម្រោង​ពន្យារពេល​បទ​ឈប់បាញ់ តែ​ហាម៉ាស​បដិសេធ

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានជាតិ២ ម៉ោង មុន

រដ្ឋមន្ត្រីថាកម្ពុជាមានទឹកស្ដុកសម្រាប់ខែប្រាំងជិត៤លានម៉ែត្រគូបខណៈស្នើកសិករធ្វើស្រែតែមួយដង

ព័ត៌មានជាតិ២ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានជាតិ២ ម៉ោង មុន

អគារសិក្សាថ្ម​ថ្មី ១ ខ្នង ៥ បន្ទប់ ​​ជា​​ក្តីសង្ឃឹមកុមារ​តំបន់ដាច់ស្រយាល ក្នុងស្រុក​អូរគ្រៀង​សែន​ជ័យ

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

​រុស្ស៊ី​ពង្រឹងការទូតយ៉ាងខ្លាំង ក្រោយ​អាមេរិក​​​ផ្សះផ្សាវិញ ប៉ុន្តែដូណាល់ ត្រាំបំបែក​សម្ព័ន្ធ​មិត្ត​

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

មេដឹកនាំ​បណ្តា​ប្រទេសនៅ​អឺរ៉ុប​បង្ហាញ​ជំហរ​​ពិត​ក្នុងជម្លោះត្រាំ​និង​ហ្សេលេនស្គី​ ​

ព័ត៌មានជាតិ២ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

សម្ព័ន្ធមិត្តអ៊ឺរ៉ុបបង្ហាញ​ជំហរ​នៅ​ជាមួយ​អ៊ុយក្រែនបន្ទាប់ពីជម្លោះជាមួយ​ដូណាល់ ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម