ព័ត៌មានជាតិ
ត្រឹមកន្លះខែ ប.ស.ស បានផ្សព្វផ្សាយរបបផ្នែកប្រាក់សោធនដល់កម្មករនិយោជិតបានជាង ២០ ម៉ឺននាក់
ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឱ្យដឹងថា គិតត្រឹមថ្ងៃទី៤ ខែសីហា ឆ្នាំ២០២២ ក្រុមការងារ ប.ស.ស
បានចុះផ្សព្វផ្សាយរបបសន្ដិសុខសង្គមផ្នែកប្រាក់សោធនដល់កម្មករនិយោជិតបានចំនួន ៥២៨លើក មានកម្មករនិយោជិតចូលរួមចំនួន ២០៣,០២៩នាក់ ស្រី១៥១,៦៣៥នាក់។

ក្រុមការងារ ប.ស.ស.បានចាប់ផ្តើមបើកយុទ្ធនាការផ្សព្វផ្សាយរបបផ្នែកប្រាក់សោធនដល់កម្មករនិយោជិតនៅក្នុងសប្តាហ៍ទី៣នៃខែកក្កដាឆ្នាំ២០២២បន្ទាប់ពីបានផ្សព្វផ្សាយដល់ភាគីពាក់ព័ន្ធរួមមានសហជីពមន្ត្រីក្រសួងនិងនិយោជកចំនួន៥លើករួចមក។
នៅក្នុងសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈស្តីពីយុទ្ធនាការផ្សព្វផ្សាយរបបសន្តិសុខសង្គមផ្នែកប្រាក់សោធនចុះថ្ងៃទី០៤សីហាបានឱ្យដឹងថាតាមរយៈយុទ្ធនាការផ្សព្វផ្សាយរបបសន្តិសុខសង្គមផ្នែកប្រាក់សោធនសម្រាប់បុគ្គលទាំងឡាយដែលស្ថិតនៅក្រោមបទប្បញ្ញត្តិនៃច្បាប់ស្តីពីការងារនេះទទួលបានលទ្ធផលល្អប្រសើរ ដោយមានកិច្ចសហការយ៉ាងល្អពីសំណាក់ភាគីនិយោជកម្ចាស់សហគ្រាស គ្រឹះស្ថាន ។

ក្រសួងការងារបានបន្តថាម្យ៉ាងវិញទៀត បងប្អូនកម្មករនិយោជិតបានបង្ហាញពីភាពពេញចិត្ត និងសប្បាយរីករាយ
ដែលរាជរដ្ឋាភិបាលបង្កើតឱ្យមានរបបសន្តិសុខសង្គមផ្នែកប្រាក់សោធនសម្រាប់វិស័យឯកជននេះឡើង។
លោក អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ប.ស.ស បានមានប្រសាសន៍ថាក្រុមការងារផ្សព្វផ្សាយនេះបែងចែកជា៨ក្រុមក្នុង១ក្រុមមាន១០នាក់មានអ្នកផ្សព្វផ្សាយនិងអ្នកទំនាក់ទំនងតាមរោងចក្រសហគ្រាសក្នុងនោះមាន៤ក្រុមចុះផ្សព្វផ្សាយនៅរាជធានីភ្នំពេញនិង៤ក្រុមទៀតចុះនៅតាមខេត្ត។

លោកបានបន្តថា ការព្វផ្សព្វផ្សាយនេះគឺផ្តោតទៅលើរោងចក្រសហគ្រាសនៅតាមតំបន់សួនឧស្សាហកម្មតំបន់សេដ្ឋកិច្ចពិសេសពិសេសតំបន់ដែលរោងចក្រសហគ្រាសច្រើនដោយធ្វើយ៉ាងណាបញ្ជ្រាបរបបសន្តិសុខសង្គមផ្នែកសោធននេះដល់កម្មករឱ្យបាន៨០ភាគរយនៃកម្មករសរុបរបស់បស.ស.ប្រមាណ១លាន៤សែននាក់នៅក្នុងរយៈពេល៩០ថ្ងៃចាប់ពីខែក
ក្កដានេះរហូតដល់ដំណាច់ខែកញ្ញាមុននឹងអនុវត្តរបបនេះជាផ្លូវការនៅថ្ងៃទី១តុលាឆ្នាំ២០២២ហើយកម្មករនិយោជិតនិងនិ
យោជកនឹងចាប់ផ្តើមបង់វិភាគទានចាប់ពីថ្ងៃទី១ខែវិច្ឆិកាឆ្នាំ២០២២តទៅ។
គួរបញ្ជាក់ថារបបសន្តិសុខសង្គមផ្នែកសោធននេះតម្រូវឱ្យកម្មករនិយោជិតត្រូវបង់វិភាគទាន២ភាគរយនិងនិយោជក បង់២ភាគរយ។ប៉ុន្តែកម្មករនឹងទទួលបានប្រាក់១០០ភាគរយពេលដល់ពួកគាត់មានអាយុ៦០ដែលត្រូវចូលនិវត្ត៕
អត្ថបទ៖ សំអឿន

-
សន្តិសុខសង្គម៣ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់
-
ចរាចរណ៍៣ ថ្ងៃ ago
បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង