Connect with us

ព័ត៌មានជាតិ

ស្ថាន​ទូត​ខ្មែរ​ប្រចាំ​នៅ​ថៃ​ប្រកាស​លេខ​ទូរសព្ទ Hotline​សម្រាប់​ឲ្យ​ពលករ​ខ្មែរ​ទំនាក់ទំនង​ពេល​មាន​បញ្ហា​ខណៈ​ថៃ​កំពុង​ផ្ទុះ​ជំងឺ​កូ​វីដ

បានផុស

នៅ

ខណៈ​ពេលដែល​ប្រទេស​ថៃ​ កំពុងមាន​ការផ្ទុះ​ជំងឺ​កូ​វីដ​១៩​នោះ​ស្ថានទូត​ព្រះរាជាណាចក្រ​កម្ពុជា​ប្រចាំ​ព្រះរាជាណាចក្រ​ថៃ​បាន​ណែនាំ​ដល់​ពលករ​ខ្មែរ​ទាំងអស់​ដែល​កំពុងស្នាក់នៅ​និង​ធ្វើការ​ក្នុងប្រទេស​ថៃ​ត្រូវ​ប្រញាប់​ទំនាក់ទំនង​មកកាន់​ស្ថាន​ទូត​ ឬ​ កុងស៊ុល​នៅពេល​មាន​បញ្ហា​តាមរយៈ​លេខ​ទូរ​សព្ទ​០៩២៨០៥០៥៦១​និង​០៩៤០៩២៥៩០៥​និង​លេខ Hotline​របស់​នាយកដ្ឋាន​គ្រប់គ្រង​ជំងឺឆ្លង​សម្រាប់​ពលករ​បរទេស​១៤២២​ភ្ជាប់​ទៅ​លេខ​៨១​សម្រាប់​ភាសា​ខ្មែរ​។

ការប្រកាស​លេខ​ទូរស័ព្ទ​នេះ​បន្ទាប់ពី​ប្រទេស​ថៃ​កំពុងមាន​ផ្ទុះ​ជំងឺ​កូ​វីដ​១៩​នៅ​ខេត្ត​សាមុត​សា​ខន​និង​កំពុង​រាលដាល់​នៅតាម​បណ្តា​ខេត្ត​មួយចំនួនទៀត​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោង​តាម​សេចក្តីប្រកាស​ព័​ត៌​មាន​របស់​ស្ថាន​ទូត​ខ្មែរ​ប្រចាំ​ប្រទេស​ថៃ​បាន​ឲ្យ​ដឹងថា​ ដើម្បី​គ្រប់គ្រង​និង​ការពារ​មិន​ឲ្យ​មាន​ការរីក​រាលដាល​ជំងឺ​កូ​វីដ​១៩​ទៅលើ​ពលករ​បរទេស​ទាំងអស់​ដែលជា​ហេតុ​បង្ក​ឲ្យ​មាន​ផលប៉ះពាល់​ដល់​អាយុជីវិត​និង​សុខភាព​អនាម័យ​របស់​ប្រជាពលរដ្ឋ​ក្រសួង​ការងារ​ថៃ​បានស្នើ​ឲ្យ​មានការ​កិច្ចសហការ​ពី​និយោជក​រោងចក្រ​សហគ្រាស​និង​ក្រុមហ៊ុន​នានា​គ្រប់​ទីកន្លែង​នៅក្នុង​ប្រទេស​ថៃ​។

បើតាម​សេចក្តីប្រកាស​ព័​ត៌មាន​ដដែល​ក្រសួង​ការងារ​ថៃ​បាន​ហាម​ចល័ត​ពលករ​បរទេស​ចេញចូល​តំបន់​ដែលមាន​កា​ររីក​រាលដាល​កូ​វីដ​១៩​ហើយ​គ្រប់​រោងចក្រ​សហគ្រាស​ត្រូវ​មាន​វិធានការ​និង​ត្រួតពិនិត្យ​វាស់​កំដៅ​ដល់​ពលករ​បរទេស​បើ​មាន​កំដៅ​លើស​ឬ​មាន​អា​ការៈខុស​ប្រក្រតី​ផ្សេងៗ​ដូចជា​ក្អក​ពិបាក​ដកដង្ហើម​គួរឱ្យ​ពលករ​នោះ​សម្រាក​ពី​ការងារ​នឹង​ប្រញាប់​រួសរាន់​ជូនដំណឹង​ដល់ទី​ភ្នាក់ងារ​សុខាភិបាល​ដើម្បី​អនុវត្ត​វិធានការ​ច​ត្តា​ឡី​ស័ក​ភ្លាម​។

លើសពីនេះ​ ត្រូវ​រៀបចំ​អាកុល​សម្រាប់​លាងដៃ​នៅតាម​កន្លែងធ្វើការ​ច្រកទ្វារ​ចេញចូល​និង​តាម​បន្ទប់ទឹក​និង​តម្រូវ​ឲ្យ​ពលករ​បរទេស​ពពាក់​ម៉ាស​ពាក់​ស្រោមដៃ​នឹង​រក្សា​គំលាត​ពីមួយ​ម៉ែត្រ​ទៅ​ពីរ​ម៉ែត្រ​ក្នុងកំឡុងពេល​បំពេញការងារ​ព្រមទាំង​ថែរក្សា​និង​សំអាត​ឧបករណ៍​ដែល​បាន​ប្រើប្រាស់​ជាប្រចាំ​និង​ផ្សព្វផ្សាយ​និង​ពន្យល់​ណែនាំ​ពលករ​បរទេស​ឲ្យ​យល់ដឹង​ពី​វិធី​ការពារ​ខ្លួន​ពី​ជំងឺ​កូ​វីដ​១៩ ដោយ​ខ្លួនឯង​។

ស្ថាន​ទូត​ខ្មែរ​ប្រចាំ​នៅ​ថៃ​អំពារ​នាវ​ដល់​បងប្អូន​ពលករ​ខ្មែរ​នៅ​ប្រទេស​ថៃ​ទាំងអស់​មេត្តា​ចូលរួម​សហការ​និង​អនុវត្ត​វិធានការ​នានា​របស់​រាជ​រដ្ឋាភិបាល​ថៃ​ឲ្យ​បាន​ខ្ជាប់ខ្ជួន​មាន​ប្រសិទ្ធភាព​ខ្ពស់​និង​សូម​រក្សា​សុខភាព​អនាម័យ​ដើម្បី​បង្ការ​និង​ទប់ស្កាត់​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩​។

ស្ថាន​ទូត​បាន​បន្ត​ថា ​ក្នុងករណី​បងប្អូន​មាន​បញ្ហា​សូម​ទំនាក់ទំនង​មកកាន់​ស្ថាន​ទូត​ ឬ​ កុងស៊ុល​តាមរយៈ​លេខ​ទូរ​សព្ទ​០៩២៨០ ៥០៥៦១​និង​០៩៤០៩២៥៩០៥​និង​លេខ Hotline​របស់​នាយកដ្ឋាន​គ្រប់គ្រង​ជំងឺឆ្លង​សម្រាប់​ពលករ​បរទេស​១៤២២​ភ្ជាប់​ទៅ​លេខ​៨១​សម្រាប់​ភាសា​ខ្មែរ​៕
ដោយ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម២៣ ម៉ោង មុន

សមត្ថកិច្ចខេត្តសៀមរាប ឃុំខ្លួនបុរស់ម្នាក់ ពីបទឡាយលក់កាំភ្លើងតាមបណ្តាញសង្គម

ជួង ជី
ជីវិតកម្សាន្ដ២៤ ម៉ោង មុន

អ្នកសិល្បៈនិងសាធារណជន សម្តែងក្តីបារម្ភ ក្រោយដឹងដំណឹង នាយ កុយ មានបញ្ហាសុខភាពត្រូវវះកាត់ជាបន្ទាន់

ព័ត៌មានជាតិ១៥ ម៉ោង មុន

នៅរាត្រីថ្ងៃសៅរ៍ទី០៨ ខែកុម្ភៈ​នេះ ភ្ញៀវជាតិ-អន្តរជាតិមកដើរលេងកំសាន្តនៅផ្លូវថ្មើរជើង (Walk Street) ច្រើន បើប្រៀបធៀប សប្តាហ៍មុន

ឡានក្រុងបុកចូលផ្ទះ
សន្តិសុខសង្គម៣ ម៉ោង មុន

ឡានក្រុងជ្រុលបុកផ្ទះពលរដ្ឋ សង្ស័យបើកបរក្នុងស្ថានភាពងងុយដេក

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ដូណាល់ ត្រាំ សើរើ​​និង​ត្រូវការ​ដឹង​លម្អិត​ ស្តីពីការធ្វើឃាត​រូប​លោក​​

Sokha Hotels

ព័ត៌មានពេញនិយម