ព័ត៌មានជាតិ
រដ្ឋបាលខេត្តកំពង់ចាម ចុះពិនិត្យផ្លូវកៅស៊ូ AC មួយខ្សែប្រវែងជាង១០០០ម៉ែត្រ
នារសៀលថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២០ លោកអ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បានដឹកនាំមន្ត្រីបច្ចេកទេស និងអាជ្ញាធរមូលដ្ឋាន អញ្ជើញចុះពិនិត្យផ្លូវអ៊ុតកៅស៊ូប្រភេទAC មួយខ្សែ លើកំណត់ផ្លូវកម្ពុជាក្រោម ដែលមានប្រវែង ៨៤០ម៉ែត្រ ទទឹង ៨ម៉ែត្រ ចាប់ពីរង្វង់មូល1-79 រហូតដល់ផ្សារបឹងកុក សង្កាត់បឹងកុក ក្រុងកំពង់ចាម ដែលគម្រោងខាងលើសម្រេចលទ្ធផលជិតរួចរាល់100% ដោយប្រើប្រាស់ថវិការបស់រដ្ឋបាលខេត្តកំពង់ចាម ក្នុងគម្រោងឆ្នាំ២០២០។

នៅក្នុងដំណើរអញ្ជើញចុះពិនិត្យការរដ្ឋានខាងលើ ឯកឧត្ដមអភិបាលខេត្ត ក៏បានជួបចុះជួបសំណេះសំណាលសាកសួរសុខទុក្ខជាមួយបងប្អូនប្រជាពលរដ្ឋនៅតាមដងផ្លូវនេះប្រកបដោយភាពស្និតស្នាល ហើយឯកឧត្តមក៏បានស្នើដល់បងប្អូនប្រជាពលរដ្ឋយើងមានការយោគយល់ អធ្យាស្រ័យចំពោះផលប៉ះពាល់ដោយប្រការណាមួយខណៈគម្រោងខាងលើកំពុងអនុវត្តមិនទាន់រួចរាល់នៅឡើយ៕





-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
សន្តិសុខសង្គម១៥ ម៉ោង ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម១ សប្តាហ៍ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ជីវិតកម្សាន្ដ២១ ម៉ោង ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ជីវិតកម្សាន្ដ៥ ម៉ោង ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ