Connect with us

ព័ត៌មានជាតិ

លោក គីម រិទ្ធី ត្រូវបានប្រកាសចូលកាន់មុខតំណែងជាអភិបាលខេត្តព្រះវិហារ នៅថ្ងៃនេះ

បានផុស

នៅ

លោក គីម រិទ្ធី កូនរបស់លោកទេសរដ្ឋមន្ត្រី គន់ គីម ត្រូវបានប្រកាសចូលកាន់មុខតំណែងជាអភិ​​បាល នៃគណៈអភិបាលខេត្តព្រះវិហារ ជំនួសលោក ប្រាក់ សុវណ្ណ ដែលត្រូវចូលនិវត្តន៍។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពិធីប្រកាសលោក គីម រិទ្ធី ចូលកាន់មុខតំណែងជាអភិបាលខេត្តព្រះវិហារនេះ បានធ្វើឡើងក្រោមអធិ​បតីភាពសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី ៥ ខែសីហា ឆ្នាំ ២០២២នេះ។ ក្រៅពីនេះ ក៏មានការប្រកាសចូលកាន់មុខតំណែងជាអភិបាលរង នៃគណៈអភិបាលខេត្តព្រះវិហារចំនួន ២រូបផងដែរ គឺលោក វ៉ាត ប៉ារ៉ានីន និងលោក ណុប វុធ្ធី។

បន្ទាប់ពីបានស្តាប់ការប្តេជ្ញាចិត្តរបស់លោក គីម រិទ្ធី អភិបាលថ្មី នៃគណៈអភិបាលខេត្តព្រះវិហាររួចមក,សម្តេចក្រឡា ហោម ស ខេង បានណែនាំដល់មន្រ្តីរាជការថ្នាក់ក្រោមជាតិ ត្រូវបន្តខិតខំបន្តរក្សាស្ថិរភាព​​នយោបាយ សន្តិសុខសាធារណៈ ការទប់ស្កាត់បញ្ហាគ្រឿងញៀននៅតាមច្រករបៀង ទប់ស្កាត់ការលាងលុយកង្វក់ ការប្រយុទ្ធប្រឆាំងអំពើរជួញដូរមនុស្ស។

ម្យ៉ាងទៀត ត្រូវបន្តខិតខំការផ្តល់សេវាជូនប្រជាពលរដ្ឋ តាមរយៈការខិតខំដោះស្រាយបញ្ហាទំនាស់ដីធ្លី ការដោះស្រាយបញ្ហាជំងឺកូវីដ-១៩ បន្តការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ព្រមទាំងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋប្រកប ដោយតម្លាភាព ប្រសិទ្ធភាព និងឆាប់រហ័ស។ បន្ថែមពីលើនេះ សម្តេចរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានសំណូមពរដល់អាជ្ញាធគ្រប់លំដាប់ថ្នាក់ បន្តពង្រឹងការគ្រប់គ្រងធន​ធានធម្មជាតិប្រកបដោយចីរភាព ការខិតខំបន្តអនុវត្តកម្មវិធីកំណែទម្រង់វិជ្ឍការ វិសហមជ្ឍការ ដំណាក់កាលទី ២ (២០២១-២០៣០) ការផ្ទេរធនធាន និងសិទ្ធអំណាចដល់ថ្នាក់ក្រោមជាតិជាដើម។

ជាចុងក្រោយសម្តេចក្រឡាហោម ស ខេង បានសំណូមពរឲ្យមានសាមគ្គីភាពល្អក្នុងជួរគណៈអភិបាល និងក្រុមប្រឹក្សាខេត្ត សំដៅប្រសិទ្ធភាពនៃការងារអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាល និងការដោះស្រាយបញ្ហា ក៏ដូចសំណូមពរនានាជូនប្រជាពលរដ្ឋនៅមូលដ្ឋាន។

សូមជម្រាបថា លោក គីម រិទ្ធី ត្រូវបានព្រះករុណា ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ចេញព្រះរាជក្រឹត្យត្រាស់បង្គាប់តែងតាំងជាអភិបាល នៃគណៈអភិបាលខេត្តព្រះវិហារ កាលពីថ្ងៃទី ២៧ ខែកក្កដា ឆ្នាំ ២០២២។ មុនចូលកាន់តំណែងជាអភិបាលខេត្តព្រះវិហារ​ គឺលោក គីម រិទ្ធី ធ្លាប់មានតួនាទីជាអគ្គនាយករង នៃអគ្គនាយករដ្ឋបាលក្រសួងមហាផ្ទៃ, អភិបាលរងខេត្តកណ្ដាល, ហើយបច្ចុប្បន្នលោក ក៏មានតួនាទីជាអនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ផងដែរ៕

អត្ថបទ៖ ឃួន សុភ័ក្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ ម៉ោង មុន

UNDP វាយ​តម្លៃ​ខ្ពស់​ចំពោះ​ភាព​ជោគជ័យ​នៃការអនុវត្តផែនការយុទ្ធសាស្រ្តជាតិសកម្មភាពមីន ២០១៨-២០២៥ និង​ប្តេជ្ញាចិត្តគាំទ្រដល់វិស័យសកម្មភាពមីននៅកម្ពុជា

ព័ត៌មានជាតិ៣ ម៉ោង មុន

រដ្ឋបាលសង្កាត់ចោមចៅទី៣ សហការជាមួយក្រុមសង្គ្រោះ៧១១ បន្តចុះយុទ្ធការបាញ់ថ្នាំសម្លាប់មូសដើម្បីបង្កានិងទប់ស្កាត់ជំងឺគ្រុនឈាម

ព័ត៌មានជាតិ៤ ម៉ោង មុន

អាណាចក្រផ្កាថ្ម ជាសក្ខីភាពបញ្ចាក់ពីសក្តានុពលធនធានបាតសមុទ្រកម្ពុជា ដែលខេត្តកែបមានបានដាក់តាំងនៅបណ្ដោយឆ្នេរតេជោសន្តិភាពខេត្តកែប

ព័ត៌មានជាតិ៥ ម៉ោង មុន

លោក សាយ សំអាល់ ៖ មួយឆ្នាំកន្លងមកនេះខេត្តកែបសម្រេចបានហេដ្ឋារចនាសម្ព័ន្ធ ជាខឿនយុទ្ធសាស្រ្តទ្រទ្រង់ដល់វិស័យទេសចរណ៍

ព័ត៌មានជាតិ៥ ម៉ោង មុន

រដ្ឋបាលខណ្ឌឬស្សីកែវ បន្តចុះសម្អាតនិងរៀបចំសណ្តាប់ធ្នាប់ក្នុងមូលដ្ឋានឱ្យមានរបៀបរៀបរយ

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង 

សន្តិសុខសង្គម១៣ ម៉ោង មុន

អ្នកនាំពាក្យ៖ ករណីពលរដ្ឋទៅទទួលអំណោយនៅ​មុខភូមិគ្រឹះអ្នកឧកញ៉ា សុខ គង់ ស្លាប់៤នាក់ ខណៈ៥នាក់ទៀតកំពុងសង្គ្រោះ

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

កូរ៉េខាងជើង ​ប្រហារជីវិត​អ្នកស្រាវជ្រាវ​ជាន់ខ្ពស់​ ព្រោះ​គម្រោង​​ថាមពលនុយក្លេអ៊ែរ​​បរាជ័យ

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

វៀតណាម បំបែក​សម្បុក​​ក្រុម​លាង​លុយ​កខ្វក់​ ក្នុង​ទំហំទឹកប្រាក់ ១,២​ពាន់​លាន​ដុល្លារ

Sokha Hotels

ព័ត៌មានពេញនិយម