ព័ត៌មានជាតិ
ឧស្សាហកម្មស្រាបៀរមានកំណើនជាង៣៤៣លានដុល្លារក្នុងរយៈពេល៦ខែ
នៅក្នុងរយៈពេល៦ខែឆ្នាំ២០២២នេះឧស្សាហកម្មស្រាបៀរមានកំណើនផលិតលក់រហូតដល់៣៤៣លានដុល្លារអាមេរិកបន្ទាប់ពីប្រទេសកម្ពុជាបានបើកប្រទេសឡើងវិញដោយសារស្ថានភាពជំងឺកូវីដ១៩មានភាពធូរស្រាល។
ថ្លែងនៅក្នុងពិធីបើកកម្មវិធីពានរង្វាន់សហគ្រិនវ័យក្មេងនៅរសៀលថ្ងៃទី៥សីហានេះ លោក ហេង សុខគង់ រដ្ឋលេខាធិការក្រសួងឧស្សាហកម្មវិទ្យាសាស្ត្របច្ចេកវិទ្យានិងនវានុវត្តន៍បានមានប្រសាសន៍ថា កំណើនការលក់ស្រាបៀរនៅក្នុងប្រទេសកម្ពុជាមានការកើនឡើងរហូតដល់ទៅ៣៤៣លានដុល្លារអាមេរិកក្នុងនោះកំណើនការនាំចេញទៅក្រៅប្រទេសមានទំហំ៧០០ភាគរយខណៈនៅក្នុងស្រុកមានតែកំណើនត្រឹមតែ៥០០ភាគរយប៉ុណ្ណោះ។
លោកបានពន្យល់ថា កំណើនផលិតស្រាបៀរកើនឡើងនេះដោយសារតែប្រទេសកម្ពុជាបានបើកដំណើរការប្រទេសឡើងវិញក្រោយពីស្ថានភាពជំងឺកូវីដ១៩បានធូរស្រាលបណ្តាលមកពីកម្ពុជាបានចាក់វ៉ាក់សាំងមានអត្រាខ្ពស់ជាងគេនៅលើពិភពលោក។
លោកបានបន្តទៀតថា ម្យ៉ាងទៀតបើធៀបទៅនឹងឆ្នាំ២០២១ការផលិតស្រាបៀរមានការថយចុះដោយសារតែកម្ពុជាបានបិទមិនឱ្យមានការរៀបចំពិធីមង្គលការឬបុណ្យទានឡើយដែលបណ្តាលមកពីបញ្ហាជំងឺកូវីដ១៩៕
ដោយ ៖ សំអឿន
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
លទ្ធផលកំណាយ៖ តំបន់អង្គរមានមនុស្សមកតាំងភូមិករតាំងពីជាង ៣ ០០០ ឆ្នាំមកម្ល៉េះ
-
ចរាចរណ៍២៤ ម៉ោង ago
តារា Rap ម្នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ក្រោយរថយន្ដពាក់ស្លាកលេខ ខ.ម បើកបញ្ច្រាសឆ្លងផ្លូវ បុកមួយទំហឹង
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សំណង់ព្រះពុទ្ធប្បដិមាកម្ពស់ជាង ៨០ ម៉ែត្រ នឹងលេចរូបរាងក្នុងតំបន់អភិវឌ្ឍឆ្នេររាមខេត្តព្រះសីហនុ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អ្នកឧកញ៉ា សំ សុខនឿន ព្យាករថា កម្ពុជា ត្រូវការពេលប្រហែល៥ឆ្នាំទៀត ដើម្បីឱ្យវិស័យអចលនទ្រព្យវិលរកសភាពដើមវិញ
-
សេដ្ឋកិច្ច៥ ថ្ងៃ ago
ទិន្នផលគ្រាប់ស្វាយចន្ទីអាចធ្លាក់ចុះពី ១០-៣០% ដោយសារអាកាសធាតុ ប្រសិនបើគ្មានវិធានការឆ្លើយតបទាន់ពេល
-
សេដ្ឋកិច្ច៥ ថ្ងៃ ago
ធនាគារជាតិ ប្រកាសឱ្យសាធារណជនប្រុងប្រយ័ត្នប្រាក់ដុល្លារក្លែងក្លាយ កំពុងចរាចរណ៍នៅកម្ពុជា
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
មហាជនផ្ទុះការរិះគន់លោកបណ្ឌិត សុខ ទូច ដែលនិយាយជំរុញ«ក្មេងៗឱ្យខំរៀនសូត្រ និងធ្វើការ ជាជាងទៅធ្វើសមាធិ»
-
កីឡា៤ ថ្ងៃ ago
គ្រួសារលោកគ្រូ អេ ភូថង ជួបទុក្ខធំផ្ទួនៗ