ព័ត៌មានជាតិ
សម្តេច សខេង ស្នើកងកម្លាំងប្រដាប់អាវុធតាមព្រំដែនទប់ស្កាត់ការជួញដូរគ្រឿងញៀន
សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានស្នើឱ្យកងកម្លាំងប្រដាប់អាវុធឈរជើងតាមព្រំដែនទាំងអស់ ត្រូវសហការគ្នាទប់ស្កាត់បញ្ហាគ្រឿងញៀន និងកុំឃុបឃិត(គប់គិត)ជាមួយក្រុមជួញដូរគ្រឿងញៀនឱ្យសោះ។
ក្នុងពិធីប្រកាសចូលកាន់មុខតំណែងអភិបាល នៃគណៈអភិបាលខេត្តព្រះវិហារកាលពីថ្ងៃថ្ងៃទី៥សីហា សម្ដេចក្រឡាហោម ស ខេង បានមានប្រសាសន៍ថា« ខ្ញុំសូមស្នើកងយោធពលខេមរភូមិន្ទ កងកម្លាំងនគរបាលជាតិដែលឈរជើងតាមព្រំដែន និងអាជ្ញាធរសមត្ថកិច្ចទាំងអស់ ដែលនៅតាមព្រំដែនត្រូវសហការគ្នា ហើយកុំឃុបឃិតជាមួយពួកជួញដូរគ្រឿងញៀនឱ្យសោះ»។
ជាមួយគ្នានេះដែរ សម្តេច ក្រឡាហោម ក៏បានណែនាំឱ្យលោក គីម រិទ្ធី ដែលជាអភិបាលខេត្តព្រះវិហារថ្មី ត្រូវយកចិត្តទុកដាក់ប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ ដែលភាគច្រើននាំចូលតាមច្រកព្រំដែនខេត្តព្រះវិហារ ជាប់ប្រទេសឡាវ និងប្រទេសថៃ។
សម្ដេចក្រឡាហោមបន្ថែមថា ក្រៅតែពីបង្កផលប៉ះពាល់ដល់សុខភាពមនុស្ស និងសន្តិសុខសង្គម បញ្ហាគ្រឿងញៀននេះ ក៏អាចជាប់ពាក់ព័ន្ធនឹងការសម្អាតប្រាក់ ឬលាងលុយកខ្វល់ ដែលអាចធ្វើឱ្យប្រព័ន្ធធនាគារកម្ពុជាត្រូវចាត់បញ្ចូលក្នុងបញ្ជីប្រផេះ ធ្វើឱ្យប៉ះពាល់ដល់ដំណើរការសេដ្ឋកិច្ចជាតិទាំងមូល។ លើសពីនេះ បញ្ហាគ្រឿងញៀនក៏អាចជាប់ពាក់ព័ន្ធនឹងការរីកសាយភាយអាវុធមហាប្រល័យ និងអំពើភេរវកម្ម ដែលអង្គការសហប្រជាជាតិ និងសហគមន៍អន្តរជាតិកំពុងយកចិត្តទុកដាក់ប្រឆាំងផងដែរ។
សម្ដេចក្រឡាហោមសង្ឃឹមជឿជាក់ថា លោកអភិបាលខេត្តថ្មី នឹងប្រើប្រាស់សមត្ថភាព និងបទពិសោធដឹកនាំបន្តការអភិវឌ្ឍបន្ថែមទៀត នូវសមិទ្ធផល និងស្នាដៃនានាដែលថ្នាក់ដឹកនាំខេត្តមុនៗ សម្រេចបាន ដើម្បីឱ្យខេត្តព្រះវិហារកាន់តែមានការរីកចម្រើន។
សម្ដេចក្រឡាហោម ក៏បានស្នើក្រុមប្រឹក្សាខេត្ត អភិបាលរង ថ្នាក់ដឹកនាំ មន្ទីរជុំវិញខេត្ត ថ្នាក់ដឹកនាំស្រុក ក្រុង ឃុំ សង្កាត់ មន្រ្តីរាជការ កងកម្លាំងប្រដាប់វុធ និងប្រជាពលរដ្ឋ ផ្ដល់ការគាំទ្រលោក គីម រិទ្ធីផងដែរ។
រដ្ឋបាលខេត្ត ក្រុង ស្រុក និងឃុំ សង្កាត់ ទាំងអស់នៃខេត្តព្រះវិហារ ត្រូវយកចិត្តទុកដាក់ក្នុងការអនុវត្តគោលនយោបាយភូមិឃុំ សង្កាត់ មានសុវត្ថិភាព ក្នុងនោះរាប់ទាំងការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ផងដែរ។ នេះជាការបន្ថែមរបស់សម្តេច ស ខេង។
សម្ដេចក្រឡាហោម បានណែនាំឱ្យយកចិត្តទុកដាក់ដោះស្រាយសំណើរ សំណូមពរ បញ្ហាប្រឈម និងមតិយោបល់ប្រជាពលរដ្ឋឱ្យបានល្អ និងមានប្រសិទ្ធភាព ព្រមទាំងយកចិត្តទុកដាក់ទប់ស្កាប់ការកាប់បំផ្លាញព្រៃឈើ និងថែរក្សាធនធានធម្មជាតិ។
រាជរដ្ឋាភិបាលបានតែងតាំងលោក គីម រិទ្ធី ជាអភិបាល នៃគណៈអភិបាលខេត្ត និងមានអភិបាលរងខេត្តថ្មីជំនួសលោក ប្រាក់ សុវណ្ណ អតីតអភិបាលខេត្តព្រះវិហារ នឹងត្រូវបន្តទៅឈរឈ្មោះជាបេក្ខជនប្រធានក្រុមប្រឹក្សាខេត្តព្រះវិហារ ជំនួសលោក ឡុង សុវណ្ណ ដែលបានសុំលាឈប់ពីប្រធានក្រុមប្រឹក្សាខេត្ត និងត្រូវបានរាជរដ្ឋាភិបាលតែងតាំងជាទីប្រឹក្សារាជរដ្ឋាភិបាលមានឋានៈស្មើរដ្ឋលេខាធិការ៕ សំអឿន
-
ព័ត៌មានជាតិ១ ថ្ងៃ ago
មេសិទ្ធិមនុស្សកម្ពុជា ឆ្លៀតសួរសុខទុក្ខកញ្ញា សេង ធារី កំពុងជាប់ឃុំ និងមើលឃើញថាមានសុខភាពល្អធម្មតា
-
ចរាចរណ៍៥ ថ្ងៃ ago
តារា Rap ម្នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ក្រោយរថយន្ដពាក់ស្លាកលេខ ខ.ម បើកបញ្ច្រាសឆ្លងផ្លូវ បុកមួយទំហឹង
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ជនសង្ស័យដែលបាញ់សម្លាប់លោក លិម គិមយ៉ា ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅខេត្តបាត់ដំបង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
មហាជនផ្ទុះការរិះគន់លោកបណ្ឌិត សុខ ទូច ដែលនិយាយជំរុញ«ក្មេងៗឱ្យខំរៀនសូត្រ និងធ្វើការ ជាជាងទៅធ្វើសមាធិ»
-
កីឡា១ សប្តាហ៍ ago
គ្រួសារលោកគ្រូ អេ ភូថង ជួបទុក្ខធំផ្ទួនៗ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អ្នកដំណើរមួយយន្តហោះ ជិះចេញពីព្រលាននៅឆ្នាំ២០២៥ តែចុះចតនៅឆ្នាំ២០២៤
-
ព័ត៌មានជាតិ២ ថ្ងៃ ago
សមត្ថកិច្ចកម្ពុជា នឹងបញ្ជូនជនដៃដល់បាញ់លោក លិម គិមយ៉ា ទៅឱ្យថៃវិញ តាមសំណើររបស់នគរបាលថៃ ស្របតាមច្បាប់ បន្ទាប់ពីបញ្ចប់នីតិវិធី
-
ព័ត៌មានជាតិ៥ ម៉ោង ago
អ្នកនាំពាក្យថារថយន្តដែលបើកផ្លូវឱ្យអ្នកលក់ឡេមិនមែនជារបស់អាវុធហត្ថទេ